វចនៈ
២៣. វចនៈ
ជាពាក្យសម្រាប់សម្គាល់វត្ថុតែមួយឬវត្ថុច្រើន។ ពាក្យដែលតំណាងវត្ថុតែមួយហៅថា វចនៈ។ ពាក្យដែលតំណាងរបស់ច្រើនហៅថា ពហុវចនៈ។ ក្នុងវចនៈទាំងពីរយ៉ាងមិនជាការសំខាន់ពេកឡើយ កាលណាគេចង់ប្រើជាពហុវចនៈ គេផ្ទួនពាក្យឬក៏ថែមពាក្យទៀតដូចថា ប្រុសៗ ស្រីៗ ក្មេងៗ កូនទាំងឡាយ ឈើទាំងឡាយអស់ទាំងសត្វ និងរុក្ខជាតិ។ នាមមួយមានជាឯកវចនៈឬពហុវចនៈបានអាស្រ័យការប្រើប្រាស់របស់ វាជាមួយ នឹងពាក្យសម្រាប់បញ្ជាក់វចនៈឱ្យនាមនោះ។
១. ឯកវចនៈ ជាពាក្យសម្រាប់បញ្ជាក់ឯកវចនៈមាន៖ ម្នាក់ ទោល មួយ។
ឧទាហរណ៍ កូនទោល មនុស្សម្នាក់ ម៊ិចមួយ គោមួយ សិស្សម្នាក់...។
២. ពហុវចនៈ ជាពាក្យសម្រាប់បញ្ជាក់ពហុវចនៈមាន ទាំងអស់ ទាំងឡាយ ទាំងហ្វូង ច្រើន នានា ពីរ បី បួន...។
ឧទាហរណ៍ មនុស្សទាំងអស់ គោទាំងអស់ សត្វទាំងហ្វូង តុច្រើន ប្រទេសនានា ប្រជាជននានា ស្រីៗ ក្មេងៗ...។
តែមានពាក្យខ្លះដែលចេញពី បាលីឬសំស្ត្រឹត មានសម្គាល់វចនៈខ្លះដែរដូចជាពាក្យថា៖
ឯកវចនៈ
ពហុវចនៈ
រក្ខ
រុក្ខា
យក្ស
យក្សា
កុមារ
កុមារា
បុរស
បុរិសា
មនុស្ស
មនុស្សា
យក្ខ
យក្ខា