រដ្ឋសភា
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុង ភូមិភាគអាស៊ី-អាគ្នេយ៍ មានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានភ្នំពេញជារាជធានី និងមាន ខេត្ត-ក្រុង៖ ២៤ ស្រុក-ខណ្ឌ៖ ១៨៥ ឃុំ-សង្កាត់៖ ១.៦២១ ភូមិ៖ ១៣.៧៧៩ មានប្រជាពលរដ្ឋ ១៤ លាននាក់ ។ ភាសា និងអក្សរដែល ប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រធានព្រឹទ្ធសភានីតិកាលទី ២ សម្តេច ជា ស៊ីម ប្រធានរដ្ឋសភានីតិកាលទី ៣ សម្តេច ហេង សំរិន នាយករដ្ឋមន្ត្រី នីតិកាលទី ៣ នៃរដ្ឋសភា សម្តេច ហ៊ុន សែន
ប្រវត្តិរបស់រដ្ឋសភាព្រះរាជាណាចក្រម្ពុជាត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជបញ្ញត្តិមួយ ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក ៣៩ រូប តំណាងឱ្យ ១០ ខេត្ត-ក្រុង ។ នេះជាសញ្ញាដំបូង នៃការកកើតសភា ។
សភាធម្មនុញ្ញឆ្នាំ១៩៤៦-១៩៤៧ពហុបក្ស ៦៧០ ១/០៩/៤៦២
រដ្ឋសភា ឆ្នាំ១៩៤៧-១៩៥១ពហុបក្ស ៧៥២១-១២-១៩៤៧៣
រដ្ឋសភា ឆ្នាំ១៩៥១-១៩៥៣ពហុបក្ស៧៨០៩/០៩/៥១៤
រដ្ឋសភា ១៩៥៥-១៩៥៨បក្សតែមួយ៩១១១/០៩/៥៥៥
រដ្ឋសភា ១៩៥៨-១៩៦២ (១ )បក្សតែមួយ៦១២៣-០៩-១៩៥៨៦
រដ្ឋសភា ១៩៦២-១៩៦៦បក្សតែមួយ៧៧១០/០៦/៦២៧
រដ្ឋសភា១៩៦៦-១៩៧២បក្សតែមួយ៨២១១/០៩/៦៦៨
សភាជាតិនៃសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧២-១៩៧៥បក្សតែមួយ១២៦០៣/០៩/៧២៩
សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ (២ )បក្សតែមួយ២៥០២០-០៣-១៩៧៦១០
រដ្ឋសភា សាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា ឆ្នាំ១៩៨១-១៩៩៣បក្សតែមួយ១១៧០១/០៥/៨១១១
សភាធម្មនុញ្ញ ១៩៩៣ពហុបក្ស១២០២៣ . ២៨-០៥-១៩៩៣១២
រដ្ឋសភានីតិកាលទី ១ ១៩៩៣-១៩៩៨ពហុបក្ស១២០២៣ . ២៨-០៥-១៩៩៣១៣
រដ្ឋសភានីតិកាលទី ២ ១៩៩៨-២០០៣ពហុបក្ស១២២២៦-០៧-១៩៩៨១៤
រដ្ឋសភានីតិកាលទី ៣ ២០០៣ ដល់បច្ចុប្បន្នពហុបក្ស១២៣២៧-០៧-២០០៣
កំណត់សំគាល់៖ (១ )ជាលើកដំបូងដែលស្ត្រីខ្មែរមានសិទ្ធិសេរីភាព ទៅបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ។ (២ ) ជាសម័យកម្ពុជាប្រជាធិបតេយ្យ លទ្ធផលស្រាវជ្រាវរកឃើញត្រឹមសមាសភាព គណៈកម្មាធិការ អចិន្ត្រៃយ៍ ប៉ុណ្ណោះ ។

- ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជាសភាតំណាងប្រជាជនកម្ពុជា ក្រោម រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ។
- ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក ៣៣ រូប តំណាងឱ្យ ១៤ ខេត្ត-ក្រុង ។
- ខែ វិច្ឆិកា ឆ្នាំ ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តីព្រាង រដ្ឋធម្មនុញ្ញដំបូង ។
- ឆ្នាំ ១៩៤៦ មានព្រះរាជក្រម ៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពបង្កើត គណបក្សនយោបាយ និងឱ្យប្រើច្បាប់បោះឆ្នោតសាកលជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុពា ្ញ) ។
- ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ ៦៧ រូប មានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី ១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ។