សំខ្យាស័ព្ទ
ស័ព្ទសម្រាប់រាប់នាមហៅថា“សំខ្យាស័ព្ទ”។សំខ្យាស័ព្ទមានពីរយ៉ាងគឺ បកតិសំខ្យា និងបូរណសំខ្យា។
៣៦.២ បកតិសំខ្យា
ជាសំខ្យាដែលរាប់តាមប្រក្រតីឱ្យដឹងចំនួនរបស់នាមថា ប៉ុណ្ណេះ ប៉ុណ្ណោះ ដូចរាប់ថាៈ មួយ ពីរ បី បួន ប្រាំជាដើមហៅថា បកតិសំខ្យា។
៣៦.២ បូរណសំខ្យា
ជាសំខ្យាដែលរាប់នាមបង្គ្រប់ជាជាន់ៗ តាមលំដាប់ តាមថ្នាក់ ដូចជាពាក្យថា ដំបូង(ទីមួយ) គំរប់ពីរ គំរប់បី គំរប់បួន គំរប់ប្រាំ ជាដើម និងដូចជាពាក្យ បឋម ទុតិយ ចតុត្ថៈ បញ្ចឹមៈ ឆដ្ឋៈ ហៅថា បូរណសំខ្យា។
បកតិសំខ្យា មានពីរពួកគឺៈ សំខ្យាសព្វនាម១ សំខ្យាគុណនាម១។ សំខ្យាសព្វនាមមានបួនគឺៈ មួយ ពីរ បី បួន។
សំខ្យាសព្ទតាំងពីប្រាំតទៅសឹងជាគុណនាមទាំងអស់។ ឯបូរណសំខ្យាជាគុណនាមទាំងអស់ដែរ។
វិធីប្រើសំខ្យាសព្ទ នឹងរាប់រត្ថុអ្វីៗ គេដាក់សំខ្យារៀងភ្ជាប់ពីក្រោយនាមឬភ្ជាប់ខាងមុខនាម តាមដោយទំនងស្រួលថាក្នុងភាសា។ ដូចរាប់ថា ១រៀល ពីរៀល មួយពាន់ម៉ែត្រ មួយសែនហាប មួយលាននាក់ ... គោពីរ សេះហុកសិប ឥដ្ឋមួយម៉ឺនដុំ ទាហានមួយកោដិ ស្វាយប្រាំស្លឹក... កូនដំបូង ថា្នក់បន្ទាប់ សេក្តីគំរប់ប្រាំពីរ បឋមជ្ឈាន បឋមាសាធ ទុតិយវិជ្ជា បញ្ចមីឧបោសថ។ល។។