សមាសនាម
នាមមានច្រើនយ៉ាង។ នាមដែលកើតឡើងឯងៗហៅថា បកតិនាម ដូចជាពាក្យ ផ្ទះ សេះ ដី ...។ នាមដែលបែកចេញពីកិរិយាឬពីគុណនាមហៅថា នាមក្រិតឬកិតនាមដូចជាពាក្យៈ ដំណើរ ទម្ងន់(មកពី ដើរ ពីធ្ងន់)។
នាមដែលភ្ជាប់គួបគ្នាពីពាក្យឬច្រើនពាក្យជានាមមួយហៅថា សមាសនាម។ សមាសនាមជានាមគួបគ្នាដោយនាមនឹងនាមក៏មាន ដោយនាមនឹងគុណនាមក៏មាន ដោយនាមនឹងកិរិយាក៏មាន ដោយកិរិយានឹងកិរិយាក៏មាន សមាសនាមមានពីរយ៉ាងគឺៈ នាមសមាសបាលី១ នាមសមាសខ្មែរ១។ នូវនាមសមាសបាលី បើកាលណាពាក្យដែលយកមកភ្ជាប់ ជាពាក្យកើតឡើងអំពីស្រៈពេញតួត្រូវផ្លាស់ស្រៈនោះទៅជាស្រៈនិស្ស័យ ឧបមាដូចជាពាក្យៈ គជ ឥន្ត្រ ទៅជា គជេន្ត្រ ពាក្យថា ជន អធិបតី ជាជនាធិបតី។ សមាសនាមទាំងឡាយគឺៈ ដង្កូវនាង ពស់វែកក្រដាសប៉ុយ ជើងម៉ា ត្រប់ស្រួយ គោសៀម ថ្នាំកុឡា ជណ្តើរ ជេនានុជន សិក្សាធិការ លោកុត្តរ សាសនោបាយ ទេវិន្ទ..។