កាលប្បវត្តិកម្ពុជា
ស-វទី១-៦: នគរហ្វូណន ស្ថិតនៅតំបន់ទន្លេមេគង្គក្រោម។
ស-វទី៦-៧: នគរចេនឡា ស្ថិតនៅពាក់កណ្តាលនៃតំបន់ទន្លេមេគង្គ អនុវត្តន៍នូវគោលនយោបាយធារាសាស្រ្ត។
ឆ្នាំ៨០២-៨៥០: ការរួមបញ្ចូលគ្នា (រវាងនគរហ្វូណន និង នគរចេនឡា) ដើម្បីកកើត រាជាណាចក្រសម័យអង្គរ។
ស-វទី១២-១៣: អារ្យធម៌សម័យអង្គរថ្កុំថ្កើងបំផុត។ រាជាណាចក្រខ្មែរ បានគ្របដណ្តប់ ប៉ែកអាគ្នេយ៍ ទាំងនៅភាគខាងត្បូង និងភាគខាងជើង ដោយព្រះបាទជ័យវរន្ម័ទី៧ “ស្តេចមានជំងឺឃ្លង់” ។
ស-វទី១៤-១៨: ប្រទេសសៀម និងប្រទេសវៀតណាម បានជ្រៀតជ្រែក ចូលក្នុងប្រទេសកម្ពុជា ដោយសារមានជំលោះផ្ទៃក្នុង ក្នុងការដណ្តើម រាជ្យអំណាច រវាងរាជវង្សានុវង្សនគរខ្មែរ ដែលជាឱកាសសំរាប់ប្រទេស ជិតខាង (ប្រទេសសៀម និងប្រទេសវៀតណាម) ក្នុងការវាយដណ្តើម យកទឹកដីនគរខ្មែរ។
ឆ្នាំ១៨៦០: ព្រះបាទនរោត្តម បានឡើងគ្រងរាជ្យសម្បត្តិ។
ឆ្នាំ១៨៦៣:ព្រះបាទនរោត្តម បានទទួលប្រទេសបារាំងជាប្រទេស អាណាព្យាបាលរបស់ខ្លួន។
ឆ្នាំ១៩៤១: សម្តេចព្រះបាទនរោត្តមសីហនុ ជាចៅទួតរបស់ព្រះបាទ នរោត្តម។ ទ្រង់បានជ្រើសតាំងអោយឡើងគ្រងរាជ្យសម្បត្តិ ជាព្រះមហាក្សត្រដោយក្រុមប្រឹក្សារាជសមុ្បត្តិ។
ឆ្នាំ១៩៥៣: ថ្ងៃទី0៩ វិច្ឆិកា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង។
ឆ្នាំ១៩៦០: ក្រោយមក ព្រះអង្គបានដាក់រាជ្យ (ឈប់គ្រងរាជ្យសម្បត្តិ) ព្រះបាទនរោត្តសីហនុ ទ្រង់បានឡើងធ្វើជាព្រះប្រមុខរដ្ឋ។
ឆ្នាំ១៩៦៣: លោកសាឡុត ស(ប៉ុលពតនាសម័យកម្ពុជាប្រជាធិបតេយ្យ) និងលោកស៊ុន សេន បានបង្កើតក្រុមឧទ្ទាមទ័ពព្រៃ ប្រឆាំងនឹងរដ្ឋាភិបាល។
ឆ្នាំ១៩៦៥: ផ្តាច់ចំណងមិត្តភាព នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ប្រទេសទាំងពីរបានបង្កើតចំណងមិត្ត ភាពនេះឡើងវិញ នៅឆ្នាំ១៩៦៩។
ឆ្នាំ១៩៦៦: ការបង្កើតចលនា២ ដែលប្រឆាំងនឹងរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ចលនាទ័ពខ្មែរសេរី ឬ (Free Khmer) ចលនានេះ ត្រូវបានឧបត្ថម្ភនិងគាំទ្រ ដោយប្រទេសថៃ និងសហរដ្ឋអាមេរិក។ រីឯខ្មែរ”ក្រហម” វិញ ត្រូវបានឧបត្ថម្ភ និងគាំទ្រដោយប្រទេសចិនកុំម្មុយនីស្ត។
ឆ្នាំ១៩៦៧: លោកខៀវ សំផន និងលោក ហូយន់ បានបង្កើតចលនាក្រុមឧទ្ទាមទ័ពព្រៃ ប្រឆាំងរដ្ឋាភិបាលទៀត។
ឆ្នាំ១៩៧០: ថ្ងៃ១៨ មិនា ជាថ្ងៃដែលលោកលន់ ណុល ធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តសីហនុចេញពីអំណាច ជាហេតុធ្វើអោយមានការប្រយុទ្ធគ្នា នៅភូមិភាគឥណ្ឌូចិនទាំងមូល រវាងកងទ័ពថ្មើរជើងសហរដ្ឋអាមេរិក-វៀតណាម នៅក្នុងសង្រ្គាមស៊ីវិលនេះ។
ឆ្នាំ១៩៧០ ថ្ងៃ0៤ ឧសភា សម្េតចព្រះនរោត្តមសីហនុ បានបង្កើតរាជរដ្ឋាភិបាលរួបរួមជាតិ ឬសហភាពកម្ពុជា។
ឆ្នាំ១៩៧៥ ថ្ងៃ១៧ មេសា ជាថ្ងៃជ័យជំនះរបស់ខ្មែរក្រហម ដែលដឹកនាំដោយប៉ុលពត។ ដោយបង្កើត របបកម្ពុជាប្រជាធិបតេយ្យខ្មែរ។ ប៉ុលពត បានទំលាក់ លោកលន់ ណុល ចេញពីអំណាច និងបានដណ្តើមកាន់កាប់យក ទីក្រុងភ្នំពេញ ដោយជំលៀសប្រជាជនទាំងអស់ ចេញពីទីក្រុងភ្នំពេញ។
ឆ្នាំ១៩៧៦ របបកម្ពុជាប្រជាធិបតេយ្យខ្មែរនោះ បានបង្កើតឡើងដោយលោកខៀវ សំផន។ ប៉ុល ពត ជាអ្នកកាន់របបផ្តាច់ការនិង ជាអគ្គលេខាធិការជាន់ខ្ពស់របស់បក្សកុម្មុយនីស្ត។ រួមទាំងមានគ្រូបង្វឹកដ៍ចំណានពីចិនកុម្មុយនីស្ត ដែលនៅពីក្រោយខ្នងផងដែរ។ ប្រជាជនជិត២លាននាក់ ត្រូវបានសំលាប់យ៉ាងរង្គាល នៅក្នុងរបបខ្មែរក្រហម កាន់អំណាចនោះ(ប្រជាជនដែលនិរទ្ទេសខ្លួន ក៍មានចំនួនច្រើនលើសលប់ដែរ ក្រុមគ្រួសារនៃសមាជិកជំនាន់មុនៗ ត្រូវទទួលរងនូវការបង្ខិតបង្ខំ ការសង្កត់សង្កិន ទាំងកំលាំង កាយ ចិត្ត ជំនឿសាសនា និងការបង្ខំអោយរស់នៅជាសមូហភាពនិយម ក្នុងជីវិតប្រចំាថ្ងៃ)។
ឆ្នាំ១៩៧៩ ថ្ងៃ0៧ មករា ជាថ្ងៃរំដោះទីក្រុងភ្នំពេញ អោយរួចផុតពីរបប (កម្ពុជាប្រជាធិបតេយ្យ) ដោយកងទ័ពវៀតណាម ហើយក៏ជាថ្ងៃ ដែលបង្កើតធម្មនុញ្ញនៃ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា(គ្រប់គ្រងរដ្ឋាភិបាលដោយលោកហេង សំរិន)។
ថ្ងៃ១៨ កុម្ភ: ជាថ្ងៃសន្ធិសញ្ញាជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសវៀត ណាម ដែលមានវត្តមានជាផ្លូវការណ៍ លើទឹកដីកម្ពុជា។
ឆ្នាំ១៩៨៣ ចាប់ពីថ្ងៃចុះសន្ធិសញ្ញានោះរួចមក ចំនួនប្រជាជនវៀតណាម បានចូលមករស់នៅលើទឹកដីកម្ពុជា មានចំនួន កាន់តែច្រើនឡើងៗ តាមការប៉ាន់ប្រមាណជាមធ្យម ប្រហែលជាមាន ចំនួន៥០០.០០០នាក់។
ឆ្នាំ១៩៨៨: ទីក្រុងហាណូយ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសអោយ ដកកងទ័ពវៀតណាម ដែលមានវត្តមាន លើទឹកដីកម្ពុជាអោយអស់មុនឆ្នាំថ្មីចូលមកដល់។
ឆ្នាំ១៩៨៩: ១០ឆ្នាំ កន្លងផុតទៅ ប្រជាជនវៀតណាមទាំងអស់ ដែលមានមុខរបរគ្រប់ប្រភេទ ត្រូវបានចាកចេញពីប្រទេសកម្ពុជា។
ឆ្នាំ១៩៩០: ថ្ងៃ0៩ កញ្ញា នៅទីក្រុងចាកាតា ភាគីខ្មែរទាំងអស់បានយល់ព្រមទទួលយកផែនការណ៍សន្តិភាពរបស់UN ដើម្បីបង្កើត(SNC)កម្ពុជាជាន់ខ្ពស់។ (SNC)ជាអ្នករៀបចំគំរោងការណ៍ ដ៏ល្អិតល្អន់បំផុតនៃគំរោងការណ៍នេះ។ ក្រុមប្រឹក្សាជាតិដ៏មានអំណាចកំពូល(SNC)នេះ ស្ថិតនៅក្រោមការ ការពារនិងគាំទ្រ ដោយអង្គការសហប្រជាជាតិ។ក្រុមប្រឹក្សាជាតិ(SNC=ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា)នេះ បានរួបរួមគ្នាបងើ្កតឡើង ដោយចតុភាគី។
ឆ្នាំ១៩៩១: ការបញ្ចប់សង្រ្គាមរវាងខ្មែរក្រហម ដោយមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដោយសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីសនាំ អោយខ្មែរក្រហមបានទទួលយក បទឈប់បាញ់គ្នា។
ឆ្នាំ១៩៩២: ខ្មែរក្រហមបានទំលាក់អាវុធដើម្បីចុះចូលជាមួយរដ្ឋាភិបាលចំរុះ។
ការបង្កើត អាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា(UNTAC)។ព្រមទំាង ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនមកកម្ពុជា។
ឆ្នាំ១៩៩៣: ថ្ងៃ២៤-២៨ ឧសភា ជាថ្ងៃបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងការជ្រើសរើសតំណាងរាស្រ្ត។ ក្រោមការឃ្លំាមើល ដោយកងរក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)។ ហើយក៏ជាថ្ងៃ បរាជ័យនៃរបបខ្មែរក្រហមដែរ។
ថ្ងៃ២៩ តុលា: ការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋសភា ដែលមានការចូលរួមពី ព្រះអង្គម្ចាស់នរោត្តមរណរិទ្ធ និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ដោយមានវត្តមាន ព្រះមហាក្សត្រនរោត្តមសីហនុជាព្រះប្រធាន។ រដ្ឋធម្មនុញ្ញថ្មី បានទទួលស្គាល់សេរីភាព ខាងជំនឿសាសនា ។
ឆ្នាំ១៩៩៥: ខែមិនា សន្និសីទអន្តរជាតិ នៅទីក្រុងប៉ារីស ស្តីអំពីការកសាងប្រទេសកម្ពុជាឡើងវិញ។
ឆ្នាំ១៩៩៦: ថ្ងៃ០៨ សីហា ការបំបែកខ្លួននៃចលនាឧទ្ទាមទ័ពព្រៃខ្មែរក្រហម។
មានប្រជាជនកម្ពុជា ប្រមាណជាង១00.000នាក់ ធ្វើអន្តោប្រវេសន៍យ៉ាងសំងាត់ នៅភាគខាងជើងនៃប្រទេសកម្ពុជា ដើម្បីធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃ ។
ឆ្នាំ១៩៩៧: ខែមិថុនា ប៉ុលពតបានធ្វើនយោបាយ ដើម្បីសំលាប់រដ្ឋមន្រ្តីក្រសួងការពារជាតិ ស៊ុន សេន។ ប៉ុន្មានថ្ងៃក្រោយមក ប៉ុលពត បានកាត់ ក្តីគូរកនរបស់គាត់ (ស៊ុន សេន)នេះ អោយជាប់ទោសក្នុងពន្ធនាគារ។
សហគមន៍អាស៊ាន បានពន្យាពេលប្រទេសកម្ពុជា ជាបណ្តោះអាសន្ន នូវការចូលជាសមាជិកអាស៊ាន។ សហគមន៍អន្តរជាតិ បានច្រានចោល នូវជំនួយពីបរទេស ក្នុងការជួយស្រោចស្រង់ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជាឡើងវិញ។
ថ្ងៃទី២-៦ ខែកក្តដា: អសេ្ថរភាពនយោបាយ ក៏ជាថ្ងៃដែលធ្វើរដ្ឋប្រហារ។
ថ្ងៃទី៥ ខែកក្តដា: ជាថ្ងៃដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនជានាយក រដ្ឋមន្រ្តីទី២ ធ្វើរដ្ឋប្រហារទំលាក់ ព្រះអង្គម្ចាស់នរោត្តមរណរិទ្ធ ជានាយករដ្ឋមន្រ្តីទី1 ចេញពីតំណែង។
ឆ្នាំ១៩៩៨: ថ្ងៃ១៥ មេសា ជាថ្ងៃដែលប៉ុល ពតធ្វើអត្តឃាដដោយខ្លួនឯង។ ការចុះចូលនៅតំបន់ស្វ័យយ័ត និងការពារ ដ៏រឹងមាំរបស់ខ្មែរក្រហមនៅអន្លង់វែង មករួបរួមគ្នាវិញក្នុងជួររដ្ឋាភិបាលកម្ពុជា។
នៅខែធ្នូ: ការចុះចូលមេដឹកនាំខ្មែរក្រហម ពីររូបទៀត គឺលោកខៀវ សំផន និងលោកនួន ជា ដែលទទួលជាកិត្តិយស ដោយរដ្ឋាភិបាលភ្នំពេញ ព្រម ទំាងលើកលែងទោស “នូវសកម្មភាពពីអតីតកាល”។
ថ្ងៃ២៦ ខែកក្តដា: តាក់តែងច្បាប់បោះឆ្នោត សារជាថ្មី(៩៣.៧៤% ជាតួលេខ ដូចដែលបានបង្ហាញពីមុន)។ របបគ្រប់គ្រងដ៏ចាស់គំរិលដែលដឹកនាំ ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបរាជ័យនៅក្នុងការបោះ ឆ្នោត។ ក្រោយមកលោកបានដឹកនាំ ធ្វើរដ្ឋប្រហារដោយប្រើប្រាស់កំលាំងប្រដាប់អាវុធ ប្រឆាំងនឹងក្រុមរាជានិយម។
ឆ្នាំ១៩៩៩: នៅខែមករា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានអំពាវនាវសាលាជំរះក្តីអន្តរជាតិ ដើម្បីកាត់ទោស មេដឹកនាំខ្មែរទាំងអស់ ដែលជាប់ទាក់ទងនឹងសង្រ្គាម កាលពី៣០ឆ្នាំមុន មិនត្រឹមតែក្នុងកំឡុងពេលរបបខ្មែរក្រហមពីឆ្នាំ១៩៧០-១៩៩៨ ប៉ុណ្ណោះទេ ថែមទាំងក្នុងរបបប៉ុល ពតផងដែរ។
មេដឹកនំាខ្មែរក្រហមម្នាក់ ក្នុងចំណោមពួកគេ គឺតា ម៉ុក ត្រូវបានចាប់ខ្លួនដោយទាហានរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកផ្តន្ទាទោសទៅតាម ច្បាប់ជាធរមាន។ នេះជាមេដឹកនាំខ្មែរក្រហមចុងក្រោយ ក្រោយពី សង្រ្គាមត្រូវបានបញ្ចប់។
សតវត្សទី៩
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
៨០២
ព្រះបាទជ័យវរ្ម័នទី២បានប្រកាសឯករាជ្យពីស្រីវិជ័យ
ក្រោមការគ្រប់គ្រងរបស់រាជវង្សសៃលេន្ទ្រ ដែលប្រកាសអង្គឯងថាជាស្ដេចទេវរាជនៃកម្ពុជា ។
៨៥០
ព្រះបាទជ័យវរ្ម័នបានសោយទីវង្គត់ ។ ព្រះរាជបុត្រារបស់ព្រះអង្គជ័យវរ្ម័នទី៣ បានឡើងសោយរាជ្យបន្តពីព្រះអង្គ ។
៨៧៧
ព្រះបាទជ័យវរ្ម័នទី៣បានសោយទីវង្គត់ ។ ទ្រង់ត្រូវបានសោយរាជ្យបន្ត ដោយព្រះភាតាអយ្យការមួយរបស់ទ្រង់ ឥន្ទ្រវរ្ម័នទី១ ។
៨៩០
ព្រះបាទឥន្ទ្រវរ្ម័នបានសោយទីវង្គត់ ។ ព្រះរាជបុត្ររបស់ព្រះអង្គ យសោវរ្ម័នបានឡើងសោយរាជ្យបន្តពីទ្រង់ ។
សតវត្សទី១០
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
៩៦៨
ព្រះបាទជ័យវរ្ម័នទី៥បានឡើងសោយរាជ្យបន្តពី ព្រះបាទរាជេន្ទ្រវរ្ម័នទី២ជាព្រះរាជានៃកម្ពុជា ឥឡូវអាណាចក្រខ្មែរ ។
សតវត្សទី១១
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
១០០១
ព្រះបាទជ័យវរ្ម័នទី៥បានសោយទីវង្គត់ ។ ទ្រង់ត្រូវបានឡើងសោយរាជ្យដោយព្រះបាទឧទយាទិត្យវរ្ម័នទី១។
១០០២
ស្ដេចបានសុគត ។ សង្គ្រាមក្នុងស្រុកបានបង្កឡើងរវាងជយវីរវរ្ម័ន និងសូរ្យវរ្ម័នទី១ ទាំងពីរអង្គ បានប្រកាសឡើងសោយរាជ្យបល្ល័ង្ក ។
១០១០
ព្រះបាទសូរ្យវរ្ម័នបានក្លាយជាស្ដេច នៃអាណាចក្រខ្មែរដោយមិនបានជ្រើសរើស ។
១០៥០
ព្រះបាទសូរ្យវរ្ម័នបានសោយទីវង្គត់ ។ ព្រះអង្គត្រូវបានស្នងរាជ្យបន្ត ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២
ជាព្រះញាតិនៃព្រះមហេសីរបស់ព្រះបាទយសោវរ្ម័ន ។
១០៦៦
ព្រះបាទឧទយាទិត្យវរ្ម័នបានសោយទីវង្គត់ ។ ព្រះបាទហស៌វរ្ម័នទី៣ បានឡើងសោយរាជ្យបន្ត ។
សតវត្សទី១២
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
១១០៧
ព្រះបាទជ័យវរ្ម័នទី៦បានសោយទីវង្គត់ ។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទធរណីន្ទ្រវរ្ម័នទី១ ។
១១១៣
ព្រះបាទធរណីន្ទ្រវរ្ម័នបានសោយទីវង្គត់ ។ ប្រហែលទំនងត្រូវបានធ្វើគត់ ដោយព្រះនត្តាមាតុច្ឆារបស់ព្រះអង្គ ព្រះបាទសូរ្យវរ្ម័នទី២ដែលជាក្សត្រសោយរាជ្យបន្តពីព្រះអង្គ ។
១១៣២
ការឈ្លានពានដែលបានខិតខំនៅវៀតណាមត្រូវបរាជ័យ ។
១១៥០
ព្រះបាទសូរ្យវរ្ម័នបានសុគតទៅ ទំនងជានៅក្នុងយុទ្ធនាការកងទ័ពប្រឆាំង នឹងចាមនៅឯវៀតណាមកណ្ដាល ។ ព្រះបាទធរណីន្ទ្រវរ្ម័នទី២បានស្នងរាជ្យបន្តពីព្រះអង្គ ។
១១៦០
ព្រះបាទធរណីន្ទ្រវរ្ម័នបានសោយទីវង្គត់ ។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទយសោវរ្ម័នទី២ ។
១១៧៧
ពួកចាមឈ្លានពានបានកាន់កាប់អំណាច នៅយសោធរបុរៈជារាជធានីខ្មែរ ហើយនិងបានប្រហារជីវិតព្រះមហាក្សត្រទៀតផង ។
សតវត្សទី១៣
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
១២០៣
ព្រះបាទជ័យវរ្ម័នបានបញ្ចូលភាគខាងត្បូងចាម្ប៉ា ដោយកម្លាំងទ័ព (សព្វថ្ងៃ វៀតណាមកណ្ដាលខាងត្បូង) ។
១២១៩
ព្រះបាទជ័យវរ្ម័នបានសោយទីវង្គត់ ។ ព្រះអង្គត្រូវបានស្នងរាជ្យដោយព្រះបាទឥន្ទ្រវរ្ម័នទី២ ។
១២៣៨
មេកន្ទ្រាញថៃទាំងពីរនៅឯបុរីសុខោទ័យ បានប្រកាសការបង្កើត និងឯករាជ្យភាពនៃនគរសុខោទ័យ ។
១២៤៣
ព្រះបាទឥន្ទ្រវរ្ម័នបានសោយទីវង្គត់ ។ ព្រះបាទជ័យវរ្ម័នទី៨បានស្នងរាជ្យបន្តពីទ្រង់ ។
១២៨៣
ព្រះបាទជ័យវរ្ម័នបានយល់ព្រមបញ្ជូនសួយសារអាករ ទៅចក្រភពម៉ុងហ្គោលជាថ្នូរនឹងការចូលឈ្លានពានដែលធ្វើឲវិនាស ។
សតវត្សទី១៤
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
សតវត្សទី១៥
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
១៤៣១
ពួកថៃបានចូលលុកលុយអង្គរ ។
សតវត្សទី១៦
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
១៥៩៣
ព្រះបាទសត្ថាទី១បានស្នើសុំការគាំពារ ពីទេសាភិបាលអេស្ប៉ាញនៅភីលីពីនទល់នឹងពួកថៃ ។
១៥៩៤
ពួកថៃបានកាន់កាប់រាជធានីកម្ពុជា លង្វែក និងបានតែងតាំងអភិបាលកងទ័ពនៅទីនោះ។ព្រះបាទសត្ថាទី១បានសោយទីវង្គត់ ។
១៥៩៧
អេស្ប៉ាញបានជ្រើសរើសបុត្ររបស់ព្រះបាទសត្ថាឲឡើងគ្រងរាជ្យបល្ល័ង្កកម្ពុជា ។
១៥៩៩
ពួកទាហានអេស្ប៉ាញនៅកម្ពុជាត្រូវបានសម្លាប់រង្គាលដោយទាហានស៊ីឈ្នួលម៉ាឡេ ។
សតវត្សទី១៧
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
១៦២៣
ព្រះបាទជ័យជេដ្ឋាទី២បានអនុញ្ញាតឲ្យពួកជនភៀសខ្លួនយួនពីសង្គ្រាមក្នុងស្រុកទ្រិញ-ង្វៀនទៅតាំងលំនៅនៅព្រៃនគរ ។
១៦៥៩
សង្គ្រាមក្នុងស្រុកកម្ពុជាមានជាបន្តបន្ទាប់ដោយសារការលុកលុយឈ្លានពានរបស់យួន ។
១៦៩០
កម្ពុជាត្រូវបានបញ្ចូលទៅប្រទេសយួន ។
១៦៩៨
បេសកជនម្នាក់បានមកដល់ព្រៃនគរដើម្បីបង្កើតរដ្ឋបាលយួនលើប្រជាជននិរទេស ។
សតវត្សទី១៨
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
១៧៤៩
ពួកយួនបានសញ្ជ័យបានតំបន់ដីសណ្ដទន្លេមេគង្គ (កូសាំងស៊ីនខ្មែរ ) ។
១៧៧៩
ព្រះរាជាថ្មី អង្គអេង ត្រូវបានតែងតាំងក្រោមអាណាព្យាបាលថៃ ។
សតវត្សទី១៩
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
១៨២០
ការបោះបោរខ្មែរមួយបានរួមគ្នាប្រឆាំងនឹងច្បាប់យួន ។
១៨៤១
អង្គឌួងបានក្លាយជាស្ដេច ។
១៨៥១
កម្ពុជាបានផ្ដួលរំលំរបបត្រួតត្រារបស់យួនដោយជោគជ័យ ។
១៨៦០
ព្រះបាទអង្គឌួងបានសោយទីវង្គត់ ។ បុត្រារបស់ព្រះអង្គ ព្រះបាទនរោត្តមបានស្នងរាជ្យបន្តព្រះអង្គ ។
១៨៦៣
ប្រឈមមុខជាមួយការបះបោរក្នុងស្រុក ព្រះបាទនរោត្តមត្រូវបង្ខំចិត្តទទួលយកការគាំពារពីពួកបារាំង ។
១៨៨៧ តុលា
កម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងសហភាពឥណ្ឌូចិន ។
១៨៩៧
និវេសនាភិបាលជាន់ខ្ពស់ ត្រូវបានប្រគល់រាជសិទ្ធិនូវការប្រមូលពន្ធ ចេញរាជ្យក្រិត្យ និងតែងតាំងមន្ត្រីរាជការ និងរាជបុត្រម្កុដរាជ ។
សតវត្សទី២០
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
១៩៤១
កងទ័ពជប៉ុនកាន់កាប់កម្ពុជា ។ព្រះរាជា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស បានសោយទីវង្គត់ ។ ពួកបារាំងបានជ្រើសរើសព្រះនត្តារបស់ព្រះអង្គ ព្រះបាទនរោត្តម សីហនុឲស្នងរាជ្យបន្តព្រះអង្គ ។
១៩៤៥
បន្ទាប់ពីការបរាជ័យរបស់ខ្លួននៅក្នុងសង្គ្រាមលោកលើកទី២ ជប៉ុនបានលះបង់ទឹកដីឥណ្ឌូចិនឲគេវិញ ។
១៩៥៣ ៩ វិច្ឆិកា
កម្ពុជាបានទទួលឯករាជ្យភាពរបស់ខ្លួនជាផ្លូវការពីបារាំង ។
១៩៥៥ ២ មិនា
ព្រះបាទសីហនុបានដាក់រាជ្យឲព្រះបិតារបស់ព្រះអង្គ ព្រះបាទនរោត្តម សុរាម្រិត ។
១៩៦៣ ២៧សីហា
កម្ពុជាបានរឹតចំណងមិត្តភាពយ៉ាងរឹងមាំជាមួយវៀតណាមខាងត្បូង ។
១៩៧០ ១៨ មិនា
ឧត្តមសេនីយ៍ លន់ នល់ បានទម្លាក់ព្រះសីហនុ ហើយបានកង្កើតជាសាធារណរដ្ឋ ។ សូមមើល យុទ្ធនាការកម្ពុជា
១៩៧៥ ១៧ មេសា
សង្គ្រាមក្នុងស្រុកកម្ពុជា: ពួកខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញ
ហើយបានប្រកាសការបង្កើតឡើងនូវកម្ពុជាប្រជាធិបតេយ្យ ។
១៩៧៧ ៣១ធ្នូ
កម្ពុជាបានផ្ដាច់ទំនាក់ទំនងជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ។
១៩៧៩ ៧ មករា
សង្គ្រាមកម្ពុជា-វៀតណាម: កងទ័ពវៀតណាមបានកាន់កាប់ទីក្រុងភ្នំពេញ
ដោយបង្កើតឡើងសាធារណរដ្ឋប្រជាមានិតកម្ពុជា ។ ការដឹកនាំរបស់ពួកខ្មែរក្រហមត្រូវបញ្ចប់ ។
១៩៨៩ ២៦ កញ្ញា
កងទ័ពវៀតណាមចុងក្រោយបង្អស់បានដកចេញពីកម្ពុជា ។
១៩៩២ ១៦ មិនា
កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (UNTAC) បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យនៅកម្ពុជា ។
១៩៩៣ ឧសភា
កម្ពុជាបានប្រារព្ធការបោះឆ្នោតដោយសេរី ។ ពួកខ្មែរក្រហមបានធ្វើពហិការមិនបោះឆ្នោត ។
២៤កញ្ញា
រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានផ្ដល់សច្ចាប័ន ក្រោមការដឹកនាំដែលរាជាធិបតេយ្យកម្ពុជា
ត្រូវបានស្ដារឡើងវិញ ។ ព្រះបាទនរោត្តម សីហនុបានត្រលប់ឡើងគ្រងរាជ្យបល្ល័ង្កវិញ ។
១៩៩៧
អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា សាលាក្ដីសម្រាប់ខ្មែរក្រហម ត្រូវបានបង្កើតឡើង ។
សតវត្សទី២១
ឆ្នាំ កាលបរិច្ឆេទ
ព្រឹត្តិការណ៍
២០០៣ ១៨ មករា
សាព៌តមានអង្គរបានរាយការណ៍ថា សុវ៉ាន់នន្ទឃុនយីង តារាសំដែងស្រីថៃ បានអះអាងថាអង្គរវត្តជាកម្មសិទ្ធិរបស់ថៃយ៉ាងពេញទី ។
២៨មករា
កម្មវិធីទូរទស្សន៍ថៃត្រូវបានហាមឃាត់ពីការផ្សព្វផ្សាយនៅកម្ពុជា ។
២៩មករា
កុប្បកម្មភ្នំពេញ២០០៣: ពួកកុប្បករជាតិនិយមបានបំផ្លាញស្ថានទូតថៃនៅភ្នំពេញ ។
៧កក្កដា
ការបោះឆ្នោតសភាកម្ពុជា, ២០០៣: គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះបានអាសនៈភាគច្រើននៅក្នុងសភាជាតិ ។
២០០៤ ១៤ តុលា
ព្រះបាទនរោត្តម សីហនុ បានដាក់រាជ្យ ។ ព្រះបុត្រារបស់ព្រះអង្គ ព្រះបាទនរោត្តម សីហមុនីត្រូវបានរាជាភិសេកជាអ្នកស្នងរាជ្យបន្តព្រះអង្គ ។
២០០៨ មិថុនា
ការប៉ះទង្គិចគ្នាជាច្រើនលើកជាមួយប្រទេស នៅលើប្រាសាទព្រះវិហារ រឿងនេះបានរីកធំឡើងនៅក្នុងឆ្នាំ២០០៩ ហើយក៏កញ្ជ្រោលឡើងម្ដងទៀតនៅឆ្នាំ២០១១ ។

បច្ចុប្បន្នជាសាសន៍ក្បែរយើងកំពុងតែធ្វើការវាតទីទឹកដីដោយ ការធ្វើសញ្ជ័យប្រជាជនឱ្យមករស់នៅលើទឹកដីខ្មែរ
សមត្ថកិច្ចនៅតាមព្រំដែនប្រហែលជាពាក់វ៉ែនតាខ្មៅពេកទើបមើលមិនឃើញហើយមើលទៅ ឥលូវឃើញច្បាស់នៅ?
ចូរចាំសង្កេតមើលទាំងអស់គ្នា អ្នកលក់បាយក្តាំង លក់សាយ៉ លក់នំបញ្ចុកសូប លក់នំប៉ាវ លក់បាយ កាហ្វេ និងលក់ខ្សាច់ជានរណា? បើដឹងសូមជួយប្រាប់ផង!!! (ការរំខានប្រកបដោយភាពស៊ីជម្រៅ និងមានខ្លឹមសារសម្រាប់ជាតិខ្មែរ)
អ្នកចង់បានខ្មែរក្រោមមកវិញទេ? យកតាមវិធីណា? មានគោលការអ្វីខ្លះ?
ហេតុអ្វីបានជាលោកដែលបន្តតំណែងពី សម្តេចសង្ឃរាជ ជួន ណាត មិនមែនជា លោកអាចារ្យ ហែម ចៀវ ទៅវិញ។ ចុះលោកអាចារ្យ ហែម ចៀវ ជាកូនសិស្សស្នាក់នៅជាមួយនរណា? ហើយអ្ននដែលបន្តពី សម្តេចសង្ឃជានរណា?