គោលនយោបាយគណបក្សប្រជាជនកម្ពុជា
គោលការណ៍គ្រឹះ ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា
ដើម្បីបន្តកសាង និងការពារមាតុភូមិ ពីឆ្នាំ ២០១៣-២០១៨ គណបក្សប្រជាជនកម្ពុជា មានគោលការណ៍ដូចតទៅ៖
១- សាមគ្គីប្រជាជាតិទាំងមូល ដោយមិនបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿ សាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គមឡើយ លើមូលដ្ឋានគោរពប្រតិបត្តិខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីថែរក្សា ពង្រីករាល់សមិទ្ធផល ដែលសម្រេចបានតាំងពីថ្ងៃជ័យជំនះ៧មករា និងធានាជោគជ័យក្នុងដំណើរការកសាង និងការពារមាតុភូមិ តទៅមុខទៀត។
២- កសាង ពង្រឹងខឿនការពារជាតិរបស់ប្រជាជនដែលមានកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជា ស្នូលដ៏រឹងមាំ និងមានការគាំទ្រយ៉ាងសកម្មពីប្រជាជន ដើម្បីការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានៅគ្រប់កាលៈទេសៈ។ ការពាររឹងមាំខឿនសន្តិសុខជាតិ ទប់ស្កាត់ បង្ក្រាបបទឧក្រិដ្ឋ គ្រប់ប្រភេទ និងរាល់អំពើល្មើសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ រក្សាស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពភូមិ ឃុំ ឱ្យរឹងមាំ ដើម្បីការពារជីវភាពដ៏សុខសាន្តរបស់ប្រជាជន លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ សង្គមជាតិ និងធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
៣- ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស បន្តពង្រឹង ពង្រីកលទ្ធិប្រជាធិបតេយ្យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យកាន់តែរឹងមាំ ស្របទៅនឹង សំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ។ បន្តកសាងពង្រឹងនីតិរដ្ឋប្រកបដោយប្រព័ន្ធច្បាប់គ្រប់គ្រាន់ មានការអប់រំផ្សព្វផ្សាយច្បាប់ទូលំទូលាយ មានការអនុវត្តច្បាប់ត្រឹមត្រូវ និងមានប្រសិទ្ធភាព ធានាសមត្ថភាព និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូបចំពោះមុខច្បាប់ ។ រាំងស្កាត់រាល់ទម្រង់នៃការប្រើប្រាស់សិទ្ធិអំណាច បំពានលើច្បាប់ និទ្ទណ្ឌភាព និងអំពើហិង្សាគ្រប់រូបភាព។
៤- គាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត។ ប្រកាន់យកគោលការណ៍ រៀបចំរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ខិតខំពង្រឹងពង្រីកសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ គ្រប់កម្លាំងនយោបាយ និងមជ្ឈដ្ឋាននានាក្នុងសង្គមដែលមានឆន្ទៈស្នេហាជាតិពិតប្រាកដ ដើម្បីប្រមូល កម្លាំងកសាង និងការពារមាតុភូមិ ។
៥- ការពារ និងលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ សេចក្តីថ្លែងការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ ព្រមទាំងកតិកា និងអនុសញ្ញាអន្តរជាតិនានាស្តីពី សិទ្ធិមនុស្ស ជាអាទិ៍ សិទ្ធិមានជីវិតរស់នៅ សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិធ្វើនយោបាយ សិទ្ធិបញ្ចោញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងជំនឿសាសនា សិទ្ធិបង្កើតសហជីព និងអង្គការវិជ្ជាជីវៈនានា ៘ ប្រជាជនម្នាក់ៗទទួលបានពីរដ្ឋប្រកបដោយសមធម៌នូវផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងសេវាសាធារណៈផ្សេងៗទៀត។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងសង្គមស៊ីវិល ត្រូវបានយកចិត្តទុកដាក់ពង្រឹង ពង្រីកដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ និងនីតិរដ្ឋ។
៦- លើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ផ្នែកនៅគ្រប់ថ្នាក់ជូនប្រជាជន និងគ្រប់មជ្ឈដ្ឋានឱ្យ បានកាន់តែប្រសើរឡើងទាំងគុណភាព ប្រសិទ្ធភាព និងវិសាលភាព ជាសេវាសាធារណៈដែលនៅកៀក ជាមួយប្រជាជន និងទទួលបានការជឿទុកចិត្ត។ ពង្រឹងសមត្ថភាពរបស់មន្ត្រីសាធារណៈក្នុងការផ្តល់សេវា ជូនប្រជាជន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវ។ រាំងស្កាត់ និងមានវិធានការម៉ឺងម៉ាត់តាម ច្បាប់ ចំពោះមន្ត្រីណាដែលបានប្រព្រឹត្តប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន។ បង្កើនវប្បធម៌ និងផ្នត់គំនិតគោរព និងថែរក្សាទ្រព្យសម្បត្តិសាធារណៈ ។
៧- បន្តជំរុញដំណើរការនៃកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយរួមមាន៖ កំណែទម្រង់ រដ្ឋបាលសាធារណៈ ការប្រឆាំងអំពើពុករលួយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ដីធ្លី ជលផល ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។
៨- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យសម្រេចបានកំណើនខ្ពស់ប្រកបដោយចីរភាពក្នុងរយៈពេលវែង លើមូលដ្ឋានកាន់តែទូលាយ និងកាន់តែមានសមត្ថភាពប្រកួតប្រជែងឡើង ទន្ទឹមនឹងការជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់ រួមចំណែកធ្វើឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានបានសម្រេចនៅឆ្នាំ ២០១៥ ។ អភិវឌ្ឍវិស័យឯកជនដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និង ជំរុញវិនិយោគក្នុងស្រុក ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍ ពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារ។ លើក កម្ពស់ការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ បន្តកាត់បន្ថយអត្រាភាពក្រីក្រឱ្យបាន លើស ១%ក្នុង១ឆ្នាំ យកចិត្តទុកដាក់កាត់បន្ថយគម្លាតរវាងអ្នកមានចំណូលខ្ពស់ និងអ្នកមានចំណូលទាប រវាងទីក្រុង និងជនបទ ។ បន្តផ្តល់អាទិភាពចំពោះការអភិវឌ្ឍវិស័យអគ្គិសនី ទឹក ផ្លូវ និងធនធានមនុស្ស។ បន្តអនុវត្តការមិនយកពន្ធលើដីធ្លីរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ការបែងចែកដីជូន ប្រជាជនដែលគ្មានដីសម្រាប់សង់លំនៅស្ថាន និងបង្កបង្កើនផល និងការរក្សាដែននេសាទទឹកសាបទាំងអស់ ទុកសម្រាប់ប្រជានេសាទធ្វើនេសាទជាលក្ខណៈគ្រួសារ និងជាកន្លែងអភិរក្សជលផល ។ រក្សាឱ្យបាននូវ ស្ថិរភាពប្រាក់រៀល និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រជាជន។
៩- ថែរក្សា និងបន្តពង្រីករាល់សមិទ្ធផលរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងសប្បុរសជនទាំងឡាយដែលបានកសាងជូនប្រជាជននៅ គ្រប់មូលដ្ឋាន ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី សាលារៀនគ្រប់កម្រិត មជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈ មណ្ឌលសុខភាព លំនៅស្ថាន វត្តអារាម ស្រះទឹក អណ្តូងទឹក ជាដើម។ ពង្រឹងរាល់ វិធានការដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជួយអន្តរាគមន៍សង្គ្រោះប្រជាជនដែលត្រូវរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ហើយមិនទុកឱ្យប្រជាជនណាម្នាក់ត្រូវដាច់ស្បៀងដោយមិនបានដឹង និងមិន បានដោះស្រាយឡើយ។ បន្តយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសហគមន៍នៃប្រជាជនក្រីក្រ។
១០- អភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ សង្គមកិច្ច ឱ្យឆ្លើយតបនឹងសំណូមពរ នៃការជំរុញល្បឿនកសាងជាតិ ការធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពនៃការរស់នៅរបស់ប្រជាជន
ព្រមទាំងការលើកកម្ពស់តម្លៃសីលធម៌ និងអត្តសញ្ញាណជាតិ។ បន្តបង្កើនប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធឱ្យមានជីវភាពបានកាន់តែប្រសើរឡើង ដោយផ្អែកលើកំណើនសេដ្ឋកិច្ច និងភាព ទ្រទ្រង់នៃថវិកាជាតិ ធានាការបើកផ្តល់ប្រាក់បៀវត្ស និងរបបគោលនយោបាយឧបត្ថម្ភផ្សេងៗឱ្យមាន ប្រសិទ្ធភាព និងតម្លាភាព ។ បន្តជំរុញការដំឡើងប្រាក់ឈ្នួល លើកកម្ពស់ជីវភាព និងលក្ខខណ្ឌការងាររបស់ កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ដោយផ្អែកលើមូលដ្ឋានច្បាប់ការងារ។ ពង្រឹងពង្រីកប្រព័ន្ធ សុវត្ថិភាពសង្គម ដើម្បីជួយគាំទ្រដល់ក្រុមជនដែលងាយទទួលរងគ្រោះ។ ពង្រឹងសមធម៌យេនឌ័រ លើកកម្ពស់ តួនាទី និងស្ថានភាពរបស់ស្ត្រីក្នុងសង្គម ការពារ លើកស្ទួយសិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារ។ ការពារ លើក កម្ពស់សិទ្ធិជនពិការ យកចិត្តទុកដាក់ចំពោះសុខភាពជនចាស់ជរា។ លើកកម្ពស់តួនាទីអតីតយុទ្ធជន និងអ្នក ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ។ អភិវឌ្ឍយុវជន ទាំងខាងចំណេះដឹង ចំណេះធ្វើ សុខភាព កាយសម្បទា និងសីលធម៌ ឱ្យក្លាយជាកម្លាំងស្នូលបន្តវេនប្រកបដោយថាមពលរបសជា់តិ។
១១- បន្តខិតខំធ្វើការតស៊ូតាមផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឱ្យតុលាការនេះបកស្រាយសាលក្រមឆ្នាំ ១៩៦២ ស្តីពីបូរណភាពដែនដីដែលស្ថិតនៅក្នុងអធិបតេយ្យភាពកម្ពុជានៅតំបន់ ប្រាសាទព្រះវិហារ។ បន្តលើកកម្ពស់ការអនុវត្តនយោបាយការបរទេស អព្យាក្រឹត សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ ខិតខំកសាងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ ប្រទេស ដោយឈរលើមូលដ្ឋានស្មើភាព គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃប្រទេសនីមួយៗ និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងក្របខ័ណ្ឌទ្វេភាគីជាមួយ ប្រទេសជាមិត្ត និងក្នុងក្របខ័ណ្ឌអនុតំបន់ តំបន់ និងអន្តរជាតិ។ បន្តបំពេញតួនាទីដ៏សកម្មរបស់កម្ពុជាក្នុង កិច្ចការអន្តរជាតិនានា ជាពិសេសក្នុងការធ្វើសមាហរណកម្មអាស៊ាន ដើម្បីធ្វើឱ្យសម្រេចសហគមន៍អាស៊ាន ឆ្នាំ ២០១៥ ។ បន្តខិតខំដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយប្រទេសជិតខាងឱ្យបានសម្រេច ដោយផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងលិខិតុបករណ៍អន្តរជាតិនានា ជាពិសេសជំរុញ ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ប្រទេសឡាវ ឱ្យបានឆាប់ចប់សព្វគ្រប់ និងជាមួយ ប្រទេសថៃ ខិតខំបន្តរុករកបង្គោលសីមាចាស់ដែលនៅសេសសល់ឱ្យបានឆាប់ ព្រមទាំងជំរុញឱ្យមានការ ឯកភាពគ្នាលើទីតាំងបង្គោលដែលបានរកឃើញហើយ ដើម្បីធានានូវអធិបតេយ្យនិងបូរណភាពទឹកដីដ៏ពេញ លេញរបស់កម្ពុជា និងកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍ ។

ជំពូក ១ ៖ ឈ្មោះ សញ្ញា និងគោលបំណងរបស់គណបក្ស
មាត្រាទី ១៖
បក្សប្រជាជនបដិវត្តកម្ពុជាត្រូវបានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា សរសេរអក្សរកាត់ “ប្រ.ជ” ។
បទភ្លេង និងចំរៀងរបស់គណបក្សមានឈ្មោះថាៈ “គណបក្សប្រជាជនកម្ពុជា” ។
មាត្រាទី ២៖
សញ្ញាគណបក្សមានរាងមូលពងក្រពើ ផ្ទៃពណ៌ស មានកំរងគួរស្រូវពណ៌មាសអមសងខាងរង្វង់ស្នែងក្របីជួបគ្នាខាងចុង ។
ខ្សែបូររុំព័ទ្ធផ្នែកខាងក្រោមនៃកំរងគួរស្រូវជាប្រាំថ្នាក់ នៅកណ្តាលខ្សែបូរដែលកាត់ទទឹងផ្នែកខាងក្រោមមានចារឹកអក្សរពណ៌សថា គណបក្សប្រជាជនកម្ពុជា ។
មានក្បាច់ភ្ញីពណ៌មាសជាទម្រនៅចន្លោះក្បាច់ភ្ញី និងខ្សែបូរមានស្ពឺគ្រឿងចក្រពណ៌មាស ។
នៅលើផ្ទៃ ស មានរូបទេវតាបាចផ្កាស្ថិតនៅចំកណ្តាលរង្វង់ ។
មាត្រាទី ៣៖
គោលបំណងរបស់គណបក្ស គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជាដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។
ជំពូក ២ ៖ គោលការណ៍កសាងគណបក្ស
មាត្រាទី ៤៖
១. គណបក្សប្រកាន់យកលទ្ធិប្រជាធិបតេយ្យ លើកកំពស់មនសិការស្នេហាជាតិ និងបើកទូលាយទំនាក់ទំនងអន្តរជាតិជាមួយបណ្តាប្រទេសទាំងអស់លើសកលលោក ធ្វើជាមូលដ្ឋាននៃកម្មវិធីនយោបាយ និងសកម្មភាពរបស់ខ្លួនដោយផ្អែកលើគោលការណ៍ជាក់ស្តែងក្នុងប្រទេស និងនិន្នាការរួមនៃសកលលោក ។
២. គណបក្សមានវិន័យត្រឹមត្រូវ និងមានប្រជាធិបតេយ្យទូលំទូលាយ ចាប់ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមអនុវត្តរបបសមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវ ។ គណបក្សមិនអនុញ្ញាតឲ្យមានសកម្មភាពបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ។ គណបក្សអនុវត្តវិធីជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន ។
៣. គណបក្សកសាងឡើង និងរីកចម្រើនក្នុងចលនារបស់ប្រជាជន ។ គណបក្សតំណាងឲ្យផលប្រយោជន៍របស់ប្រជាជនកម្ពុជា ។ គណបក្សនិងសមាជិកម្នាក់ៗយកចិត្តទុកដាក់កសាងទំនាក់ទំនងល្អជាមួយប្រជាជន ហើយលើកកំពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ ។
៤. គណបក្សដឹកនាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ។ គណបក្សទទួលស្គាល់តួនាទីរបស់អង្គការសង្គម ។ គណបក្សជួយឧបត្ថម្ភ និងសហការជាមួយអង្គការសង្គមដើម្បីបំផុសចលនាប្រជាជន ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសជាតិ ។
៥. គណបក្សបញ្ចូលសមាជិករបស់ខ្លួននូវប្រភេទជនដែលល្អប្រពៃក្នុងចលនាប្រជាជន ហើយបញ្ចេញផុតពីគណបក្សនូវសមាជិកណាដែលមិនគ្រប់លក្ខណៈសម្បតិ្ត ។
ជំពូក ៣ ៖ សមាជិក
មាត្រាទី ៥៖
លក្ខណៈសម្បត្តិចូលជាសមាជិក
១. ពលរដ្ឋកម្ពុជាទាំងពីរភេទដែលមានអាយុ ១៨ ឆ្នាំ ឡើងទៅ អាចចូលជាសមាជិកគណបក្សបាន ។
២. មានឧត្តមគតិស្នេហាជាតិមាតុភូមិ និងលទ្ធិប្រជាធិបតេយ្យ គាំទ្រកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ។
៣. មានគុណធម៌ និងទំនាក់ទំនងល្អជាមួយប្រជាជន ហើយត្រូវបានប្រជាជនស្រឡាញ់រាប់អានជឿទុកចិត្ត ។
៤. មិនមែនជាសមាជិកគណបក្សនយោបាយដទៃ ។
មាត្រាទី ៦៖
របៀបចូលគណបក្ស
១. សាម៉ីខ្លួនធ្វើពាក្យសុំចូលដោយភ្ជាប់ជាមួយជីវប្រវត្តិជូនគណៈកម្មាធិការសាខាគណបក្សពិនិត្យ ។
២. មានសមាជិក ២ នាក់ជាអ្នកឧទ្ទេសនាម ។
៣. គណៈកម្មាធិការគណបក្សមូលដ្ឋាន ពិនិត្យសំរេចបញ្ចូលសមាជិកដោយមានការយល់ព្រមតិចបំផុត ២ ភាគ ៣ នៃសមាជិកក្នុងគណៈកម្មាធិការគណបក្ស ហើយរាយការណ៍ជូនថ្នាក់លើ ។
៤. ការបញ្ចូលសមាជិកគណបក្ស ក្នុងករណីពិសេស ឬការទទួលស្គាល់បេក្ខភាព ជាសមត្ថកិច្ចរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ។
មាត្រាទី ៧៖
១. ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ។
២. កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សច្បាប់របស់រដ្ឋដល់ប្រជាជន ។
៣. ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចកាលជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន ។
៤. ខិតខំរៀនសូត្រលើកកំពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ ។
មាត្រាទី ៨៖
សិទ្ធិរបស់សមាជិក
១. ពិភាក្សា និងអនុម័តរាល់កិច្ចការរបស់គណបក្ស ។
២. ឧទ្ទេសនាមបេក្ខជនឈរឈ្មោះជាបេក្ខជន និងបោះឆ្នោតជ្រើសតាំងអង្គការដឹកនាំរបស់គណបក្សគ្រប់ថ្នាក់ ។
៣. ជួយយោបល់ និងលើកមតិតវ៉ារបស់ខ្លួនទៅគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ ។
មាត្រាទី ៩៖
សមាជិកណាមិនបានចូលរួមប្រជុំជីវភាព ឬក៏មិនបង់ភាគទានជូនគណបក្សចំនួន ៣ដងជាបន្តបន្តាប់ដោយគ្មានមូលហេតុត្រឹមត្រូវ គណៈកម្មាធិការសាខាគណបក្សសម្រេចលប់ឈ្មោះចេញពីសមាជិក ហើយរាយការណ៍ឡើងថ្នាក់លើពិនិត្យសម្រេច ។ ការផ្លាស់ប្តូរពីកន្លែងមួយ ទៅកន្លែងមួយទៀតរបស់សមាជិក ត្រូវតែមានការផ្ទេរជីវភាពគណបក្ស ។
ជំពូក ៤ ៖ គោលការណ៍ចាត់តាំង និងខ្សែរយៈចាត់តាំងរបស់គណបក្ស
មាត្រាទី ១០៖
ខ្លឹមសារជាមូលដ្ឋាននៃគោលការណ៍ចាត់តាំងរបស់គណបក្សគឺៈ
១. អង្គការដឹកនាំរបស់គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់គឺ ត្រូវបានមហាសន្និបាតបោះឆ្នោតជ្រើសតាំងឡើង ហើយបានថ្នាក់លើមួយថ្នាក់យល់ព្រមទទួលស្គាល់ ។ ក្នុងករណីដែលពុំអាចបើកមហាសន្និបាតបាន ទើបថ្នាក់លើចង្អុលតែងតាំងគណៈកម្មាធិការនៃគណបក្សបណ្តោះអាសន្ន ។
២. សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ។
៣. នៅពេលពិភាក្សារាល់ការងារ ត្រូវគោរពមតិប្រជាធិបតេយ្យពិតប្រាកដ ក្រោយពេលអនុមតិ ភាគតិចត្រូវគោរពភាគច្រើន ។
៤. សមាជិកម្នាក់ៗត្រូវគោរពអង្គការចាត់តាំង ថ្នាក់ក្រោមត្រូវគោរពថ្នាក់លើ ។ គណបក្សទាំងមូលត្រូវគោរពមហាសន្និបាតតំណាងទូទាំងប្រទេសរបស់គណបក្ស និងគណៈកម្មាធិការកណ្តាលនៃគណបក្ស ។
៥. អង្គការចាត់តាំងរបស់គណបក្សគ្រប់ថ្នាក់ត្រូវខិតខំចាត់តាំងអនុវត្តដោឆ្នៃប្រឌិតនូវកម្មវិធីនយោបាយរបស់គណបក្សស្របតាមសភាពការណ៍ជាក់ស្តែង នៃមូលដ្ឋានរបស់ខ្លួន ។ ពេលមានការងារសំខាន់ៗត្រូវសុំយោបល់ពីថ្នាក់លើ ។
មាត្រាទី ១១៖
អង្គការចាត់តាំងរបស់គណបក្សត្រូវបានចាត់តាំងឡើងនៅតាមស្ថាប័ននានា ។ ខ្សែរយៈចាត់តាំងរបស់គណបក្សរួមមាន ៤ថ្នាក់គឺៈ
ថ្នាក់កណ្តាល
ថ្នាក់ខេត្ត ក្រុង ក្រសួង-ស្ថាប័ន
ថ្នាក់ស្រុក ខណ្ឌ
ថ្នាក់មូលដ្ឋាន
មាត្រាទី ១២៖
មហាសន្និបាតរបស់គណបក្សគ្រប់ថ្នាក់ មានរូបភាពពីរយ៉ាងគឺៈ មហាសន្និបាតតំណាង និងមហាសន្និបាតសមាជិកទាំងមូល ។
មហាសន្និបាត គឺជាអង្គការដឹកនាំខ្ពស់បំផុតរបស់គណបក្សថ្នាក់និមួយៗ មានភារកិច្ចពិនិត្យពិភាក្សា និងអនុម័តលើរបាយការណ៍នយោបាយរបស់គណៈកម្មាធិការនៃគណបក្សពិភាក្សា និងកំណត់រាល់គោការណ៍ការងារសំខាន់ៗរបស់គណបក្សថ្នាក់ខ្លួន បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការនៃគណបក្សថ្មី ពិភាក្សារាល់គោការណ៍ ការងារសំខាន់ៗដែលគណៈកម្មាធិការកណ្តាល ឬថ្នាក់លើដាក់ចេញ និងបោះឆ្នោតជ្រើសរើសតំណាងទៅចូលរួមមហាសន្និបាតថ្នាក់លើ (បើមាន) ។
មហាសន្និបាតរបស់គណបក្សថ្នាក់ណា អាស្រ័យដោយគណៈកម្មាធិការនៃគណបក្សថ្នាក់នោះកោះប្រជុំតាមការណែនាំរបស់ថ្នាក់លើ ។
មហាសន្និបាត ចាត់ទុកជាផ្លូវការបានលុះត្រាតែមានចំនួនតំណាងពេញសិទិ្ធមកពីគណៈកម្មាធិការនៃគណបក្សថ្នាក់ក្រោមចូលរួមលើសពីពាក់កណ្តាល ។
ការជ្រើសរើសគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ត្រូវដំណើរការបោះឆ្នោតដោយផ្ទាល់ និងដោយសំងាត់ ។
មាត្រាទី ១៣៖
ចំនួនសមាជិករបស់គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ អាស្រ័យដោយមហាសន្និបាតសំរេចកំណត់តាមការណែនាំរបស់ថ្នាកលើ ។
អនុលោមតាមសំណូមពរចាំបាច់ គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់មានសិទិ្ធចាត់តាំងផ្នែកជំនួយការដោយកំណត់ភារកិច្ច សិទិ្ធអំណាច និងរបៀបរបបធ្វើការងារនៃអង្គការចាត់តាំងនោះតាមការណែនាំរួមរបស់ថ្នាក់លើ ។
ជំពូក ៥ ៖ អង្គការមូលដ្ឋានរបស់គណបក្ស
មាត្រាទី ១៤៖
សាខាគឺជាអង្គការមូលដ្ឋានរបស់គណបក្ស ។ អង្គភាពមូលដ្ឋាន ដូចជាអង្គភាពមូលដ្ឋានរដ្ឋបាល អង្គភាពមូលដ្ឋានសេដ្ឋកិច្ចសង្គម និងអង្គការសង្គម បើមានសមាជិកពី ៣នាក់ ឡើងទៅ ត្រូវបង្កើតជាសាខា ។ សាខាអាចបែងចែកជាច្រើនអនុសាខា ។ សាខាដែលមានសមាជិកពី ៣នាក់ ទៅ ៧នាក់ ត្រូវជ្រើសតាំងប្រធាន ហើយអាចជ្រើសតាំងបន្ថែមអនុប្រធានសាខា ។ បើមានសមាជិកពី ៩នាក់ ឡើងទៅ ត្រូវជ្រើសតាំងគណៈកម្មាធិការសាខា ។ មូលដ្ឋានឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែលដែលមានសមាជិកច្រើន ត្រូវបង្កើតជាគណៈកម្មាធិការគណបក្សមូលដ្ឋាន ។
គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងធ្វើការណែនាំជាក់ស្តែងអំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន ។
មាត្រាទី ១៥៖
ភារកិច្ចរបស់សាខា
១. ក្តាប់ជាប់នូវកម្មវិធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋ ដើម្បីចាត់តាំងអនុវត្តឲ្យបានសមស្របតាមសភាពការណ៍ជាក់ស្តែងនៃមូលដ្ឋានរបស់ខ្លួន ។
២. សហការជាមួយអង្គការសង្គម ដើម្បីឃោសនាបំផុសចលនាប្រជាជនចូលរួមកសាងពង្រឹងរដ្ឋអំណាច យកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅ ទាំងស្មារតី និងសំភារៈដល់ប្រជាជន ។
៣. បែងចែក និងត្រួតពិនិត្យការងាររបស់សមាជិកម្នាក់ៗ អបរំសមាជិក បញ្ចូលសមាជិកថ្មី លើកសរសើរ ដាក់វិន័យសមាជិក កសាងជួរមន្រ្តី និងថែរក្សាសាមគ្គីភាព ។
៤. ធ្វើរបាយការណ៍អំពីសភាពការណ៍ និងសុំយោបល់សំរេចពីថ្នាក់លើនូវបញ្ហាសំខាន់ៗ ។
ភារកិច្ចជាក់ស្តែងនៃប្រភេទសាខានិមួយៗ នឹងមានការកំណត់ដោយឡែក ។
មាត្រាទី ១៦៖
សាខា គណៈកម្មាធិការសាខា គណៈកម្មាធិការគណបក្សមូលដ្ឋាន ប្រជុំមួយខែមួយដង ។ បើមានការចាំបាច់នឹងប្រជុំវិសាមញ្ញ ។ អនុសាខាប្រជុំមួយខែមួយដង ។
មហាសន្និបាតសាខា មហាសន្និបាតគណបក្សមូលដ្ឋាន មួយឆ្នាំប្រជុំមួយដង ។ មហាសន្និបាតមានភារកិច្ចពិនិត្យពិភាក្សា និងអនុម័តលើរបាយការណ៍នយោបាយរបស់សាខាគណបក្សមូលដ្ឋាន ពិភាក្សា និងកំណត់រាល់គោលការណ៍ការងារសំខាន់ៗរបស់ថ្នាក់ខ្លួន និងបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានសាខា គណៈកម្មាធិការសាខា និងគណៈកម្មាធិការគណបក្សមូលដ្ឋានថ្មី ។
ជំពូក ៦ ៖ គណបក្សថ្នាក់ស្រុក ខណ្ឌ និងថ្នាក់ខេត្ត ក្រុង ក្រសួង ស្ថាប័ន
មាត្រាទី ១៧៖
មហាសន្និបាតតំណាងស្រុក ខណ្ឌ ៥ឆ្នាំ ប្រជុំពីរដង ។ មហាសន្និបាតតំណាងខេត្ត ក្រុង ក្រសួង ស្ថាប័ន ៥ឆ្នាំ ប្រជុំមួយដង ។
ក្នុងករណីចាំបាច់ជាបន្ទាន់បានទទួលការអនុញ្ញាតពីគណៈកម្មាធិការកណ្តាលនៃគណបក្ស ទើបអាចបើកមហាសន្និបាតវិសាមញ្ញ ។
មហាសន្និបាតថ្នាក់ណា បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការគណបក្សថ្នាក់នោះ ។ សន្និបាតពេញអង្គគណៈកម្មាធិការនៃគណបក្ស បោះឆ្នោតជ្រើសតាំងគណៈអចិន្រ្តៃយ៍ ប្រធាន អនុប្រធានគណៈកម្មាធិការនៃគណបក្ស គណៈកម្មាធិការត្រួតពិនិត្យ ប្រធានគណៈកម្មាធិការត្រួតពិនិត្យ គណៈកម្មាធិការហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ហើយត្រូវបានថ្នាក់លើយល់ព្រមទទួលស្គាល់ ។
មាត្រាទី ១៨៖
គណៈកម្មាធិការនៃគណបក្សថ្នាក់ស្រុក ខណ្ឌ ថ្នាក់ខេត្ត ក្រុង ក្រសួង ស្ថាប័ន ត្រូវអនុវត្តតាមសេចក្តីសំរេចចិត្តរបស់មហាសន្និបាតថ្នាក់ខ្លួន សេចក្តីសំរេចចិត្ត សារាចររបស់ថ្នាក់លើ និងដឹកនាំការងារគ្រប់ផ្នែករបស់គណៈកម្មាធិការនៃគណបក្សថ្នាក់ខ្លួន ក្នុងចន្លោះពេលពីមហាសន្និបាតមួយ ទៅមហាសន្និបាតមួយទៀត ។
ក្នុងករណីពុំទាន់មានលទ្ធភាពបើកមហាសន្និបាតថ្នាក់ ស្រុក ខណ្ឌ ខេត្ត ក្រុង ក្រសួង ស្ថាប័ន បាននោះ គណៈកម្មាធិការនៃគណបក្សថ្នាក់លើចង្អុលតែងតាំងគណៈកម្មាធិការនៃគណបក្សបណ្តោះអាសន្ន ។
គណៈកម្មាធិការនៃគណបក្សថ្នាក់ស្រុក ខណ្ឌ ខេត្ត ក្រុង ក្រសួង ស្ថាប័ន ប្រជុំមួយខែមួយដង ។
គណៈកម្មាធិការនៃគណបក្សដែលមានសមាជិក ៩នាក់ ឡើងទៅ ត្រូវជ្រើសតាំងគណៈអចិន្រ្តៃយ៍ ដើម្បីដឹកនាំការងារគ្រប់ផ្នែក ក្នុងចន្លោះពីសន្និបាតពេញអង្គមួយ ទៅសន្និបាតពេញអង្គមួយទៀត ។ គណៈកម្មាធិការនៃគណបក្សថ្នាក់លើត្រូវផ្សព្វផ្សាយសភាពការណ៍ និងការងារសំងាត់ៗឲ្យថ្នាក់ក្រោមបានដឹង ។
ជំពូក ៧ ៖ មហាសន្និបាតតំណាងទូទាំងប្រទេសរបស់គណបក្ស និងគណៈកម្មាធិការកណ្តាលនៃគណបក្ស
មាត្រាទី ១៩៖
មហាសន្និបាតតំណាងទូទាំងប្រទេសរបស់គណបក្ស គឺជាអង្គការដឹកនាំខ្ពស់បំផុតរបស់គណបក្ស ហើយប្រជុំជាសាមញ្ញ ៥ឆ្នាំ មួយដង ដោយគណៈកម្មាធិការកណ្តាលកោះអញ្ជើញ ។ ក្នុងករណីពិសេស មហាសន្និបាតនេះអាចប្រជុំមុនឬក្រោយពេលកំណត់ ។ ភារកិច្ចនៃមហាសន្និបាតតំណាងទូទាំងប្រទេសរបស់គណបក្ស គឺពិនិត្យពិភាក្សា និងអនុម័តលើរបាយការណ៍នយោបាយរបស់គណៈកម្មាធិការកណ្តាលអំពីសភាពការណ៍រួមរបស់គណបក្ស ហើយសំរេចកំណត់ពីគោលនយោបាយក្នុងប្រទេស ក្រៅប្រទេស និងភារកិច្ចរបស់គណបក្សតាមតំណាក់កាលនិមួយៗ បំពេញបន្ថែមឬកែសំរួលលក្ខន្តិកៈគណបក្សបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការកណ្តាលនៃគណបក្ស ។
មាត្រាទី ២០៖
ពេលដែលត្រូវសំរេចនូវបញ្ហាសំខាន់ៗ តែមិនអាចបើកមហាសន្និបាតសាមញ្ញបាន គណៈកម្មាធិការកណ្តាលនៃគណបក្សចាំបាច់បើកមហាសន្និបាតវិសាមញ្ញដែលមានសមាសភាពចូលរួមៈ
គណៈកម្មាធិការកណ្តាលនៃគណបក្ស មន្រ្តីដឹកនាំសំខាន់ៗគ្រប់ខេត្ត ក្រុង និងក្រសួង ស្ថាប័ន ។
មាត្រាទី ២១៖
ភារកិច្ចរបស់គណៈកម្មាធិការកណ្តាលនៃគណបក្ស
១. ដឹកនាំរាល់ការងាររបស់គណបក្សក្នុងចន្លោះពេលពីមហាសន្និបាតតំណាងមួយ ទៅមហាសន្និបាតតំណាងមួយទៀត សំដៅអនុវត្តសេចក្តីសំរេចចិត្តរបស់មហាសន្និបាត ។
២. សំរេចរាល់បញ្ហាសំខាន់ៗ អំពីគោលនយោបាយក្នុងប្រទេស និងក្រៅប្រទេសរបស់គណបក្ស អំពីការងារកសាងគណបក្ស ការងារចាត់តាំង ការងារមន្រ្តី ការងារគ្រប់គ្រងហិរញ្ញវត្ថុ និងថវិការបស់គណបក្ស ។
៣. តាងនាមឲ្យគណបក្សក្នុងការទាក់ទងជាមួយបណ្តាបក្សនៅលើសកលលោក ។
៤. ត្រៀមលក្ខណៈរៀបចំបើកមហាសន្និបាតតំណាងទូទាំងប្រទេសរបស់គណបក្ស ។ ៦ខែម្តង ត្រូវផ្សព្វផ្សាយសភាពការណ៍រួមឲ្យថ្នាក់ក្រោមបានដឹង និងលើកបញ្ហាសំខាន់ៗឲ្យថ្នាក់ក្រោមបានចូលរួមមតិ ។
មាត្រាទី ២២៖
សន្និបាតពេញអង្គរបស់គណៈកម្មាធិការកណ្តាល បោះឆ្នោតជ្រើសតាំងគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណៈកម្មាធិការត្រួតពិនិត្យ គណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាល ប្រធាន អនុប្រធានគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការ កណ្តាល ។
គណៈកម្មាធិការកណ្តាលអាចតែងតាំងប្រធានកិត្តិយស ឬទីប្រឹក្សានៃគណៈកម្មាធិការកណ្តាល ។
គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ដឹកនាំរាល់ការងាររបស់គណបក្សក្នុងចន្លោះពេលពីសន្និបាតពេញអង្គមួយ ទៅសន្និបាតពេញអង្គមួយទៀនៃគណៈកម្មាធិការកណ្តាល ។ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ត្រូវ ចាត់តាំងគណៈប្រចាំការ ដើម្បីដោះស្រាយការងារប្រចាំថ្ងៃ ។
តួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ប្រធានកិតិ្តយស និងទីប្រឹក្សានៃគណៈកម្មាធិការកណ្តាល នឹងមានការកំណត់ដោយឡែក ។
គណៈកម្មាធិការកណ្តាលប្រជុំជាសាមញ្ញ ៦ខែម្តង ។
ជំពូក ៨ ៖ តួនាទីរបស់គណបក្សចំពោះរដ្ឋ និងអង្គការសង្គម
មាត្រាទី ២៣៖
គណបក្សដឹកនាំខាងនយោបាយ ដោយខិតខំចាត់តាំងអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីគ្រប់គ្រងប្រទេសជាតិ ។
គណបក្សទទួលស្គាល់តួនាទីរបស់អង្គការសង្គម ដូចជាៈ រណសិរ្ស សមាគមយុវជន សមាគមនារី សមាគមកសិករ សហជីព ។ល។ គណបក្សជួយឧបត្ថម្ភ និងសហការជាមួយអង្គការសង្គមដើម្បីបំផុសចលនាប្រជាជនការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសជាតិ ។ គណបក្ស និងអង្គការសង្គមផ្តល់ពត៌មានឲ្យគ្នាទៅវិញទៅមកអំពីមតិ និងបំណងប្រាថ្នារបស់ប្រជាជន ដើម្បីមានវិធានការដោះស្រាយទាន់ពេលវេលា ។
ជំពូក ៩ ៖ ការលើកសរសើរ និងពិន័យ
មាត្រាទី ២៤៖
ការសរសើរ
សមាជិក និងអង្គការចាត់តាំងគណបក្សដែលបំពេញភារកិច្ចជូនជាតិមាតុភូមិបានល្អប្រសើរ លេចធ្លោរជាងគេនោះ ត្រូវបានគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់សរសើរជូនរង្វាន់តាមគ្រប់រូបភាព ។
មាត្រាទី ២៥៖
រូបភាពវិន័យ
សមាជិក និងអង្គការចាត់តាំងគណបក្សដែលប្រព្រឹត្តល្មើសខុសឆ្គង ត្រូវទទួលពិន័យធ្ងន់ ឬស្រាលតាមរូបភាពដូចខាងក្រោមៈ
ចំពោះសមាជិកៈ ស្តីបន្ទោស ដកតួនាទី និងបណ្តេញពីសមាជិក ។
ចំពោះអង្គការចាត់តាំងគណបក្សៈ ស្តីបន្ទោស និងរំសាយ ។
មាត្រាទី ២៦៖
សមត្ថកិច្ចដាក់វិន័យ
១. ចំពោះសមាជិកៈ
សាខាមានសិទ្ធិសំរេចដាក់វិន័យស្តីបន្ទោសចំពោះសមាជិកធម្មតាណាដែលប្រព្រឹត្តល្មើសខុសឆ្គងក្នុងក្របខ័ណ្ឌសាខា ។
គណៈកម្មាធិការនៃគណបក្សថ្នាក់លើផ្ទាល់របសសាខា មានសិទិ្ធសំរេចដាក់វិន័យស្តីបន្ទោស ឬដកតួនាទីចំពោះប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសាខា ។
គណៈកម្មាធិការនៃគណបក្សថ្នាក់ណា ដែលមានសិទិ្ធចេញសេចក្តីសំរេចតែងតាំង ឬយល់ព្រមទទួលស្គាល់ គឺគណៈកម្មាធិការថ្នាក់នោះ មានសិទិ្ធសំរេចដាក់ពិន័យស្តីបន្ទោស ឬដកតួនាទីពីសមាជិកគណៈកម្មាធិការនៃគណបក្ស ។
ការដាក់ពិន័យដោយរូបភាពបញ្ចេញពីសមាជិកគណៈកម្មាធិការកណ្តាល អាស្រ័យដោយសន្និបាតពេញអង្គនៃគណៈកម្មាធិការកណ្តាល តាមសំណើររបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ហើយរាយការណ៍ជូនមហាសន្និបាតតំណាងទូទាំងប្រទេសរបស់គណបក្ស ។
គណៈកម្មាធិការនៃគណបក្សថ្នាក់លើណា ដែលមានសិទិ្ធសំរេចបញ្ចូលជាសមាជិក គឺគណៈកម្មាធិការនៃគណបក្សថ្នាក់នោះ មានសិទិ្ធសំរេចដាក់វិន័យបញ្ចេញពីសមាជិកចំពោះតែសមាជិកធម្មតា ។ ចំពោះសមាជិកណាដែលមានតួនាទីតាមលំដាប់ថ្នាក់អាស្រ័យដោយគណៈកម្មាធិការនៃគណបក្សថ្នាក់លើគ្រប់គ្រងសមាជិកនោះ ចេញសេចក្តីសំរេចបញ្ចេញពីសមាជិក ។ ក្នុងករណីបញ្ចេញពីសមាជិក គឺត្រូវមានការឯកភាពតិចបំផុត ២ ភាគ ៣ នៃសមាជិក ឬសមាជិកគណៈកម្មាធិការនៃគណបក្ស ។
២. ចំពោះអង្គការចាត់តាំងគណបក្ស
ការដាក់វិន័យដោយរូបភាពស្តីបន្ទោសចំពោះអង្គការចាត់តាំងគណបក្ស ត្រូវបានគណៈកម្មាធិការនៃគណបក្សថ្នាក់លើផ្ទាល់សំរេច ។
ការដាក់ពិន័យដោយរូបភាពរំសាយចំពោះអង្គការចាត់តាំងគណបក្ស ត្រូវបានគណៈកម្មាធិការនៃគណបក្សថ្នាក់លើផ្ទាល់ឯកភាព ហើយស្នើឡើងគណៈកម្មាធិការនៃគណបក្សថ្នាក់លើមួយទៀតសំរេច និងរាយការណ៍ជូនគណៈកម្មាធិការកណ្តាលនៃគណបក្ស ។
មាត្រាទី ២៧៖
គណៈកម្មាធិការត្រួតពិនិត្យ
បង្កើតគណៈកម្មាធិការត្រួតពិនិត្យ ចាប់ពីថ្នាក់ស្រុក និងថ្នាក់ប្រហាក់ប្រហែលឡើងទៅ ។ នៅថ្នាក់មូលដ្ឋាននៃគណបក្ស ត្រូវចាត់តាំងប្រធានសាខាឲ្យទទួលបន្ទុកការងារត្រួតពិនិត្យផ្ទាល់ ។
គណៈកម្មាធិការត្រួតពិនិត្យ និងប្រធានគណៈកម្មាធិការត្រួតពិនិត្យថ្នាក់ណា គឺអាស្រ័យដោយគណៈកម្មាធិការនៃគណបក្សថ្នាក់នោះបោះឆ្នោតជ្រើសតាំង ហើយត្រូវបានគណៈកម្មាធិការនៃគណបក្សថ្នាក់លើផ្ទាល់ចេញសេចក្តីសំរេចយល់ព្រមទទួលស្គាល់ ។ អាណត្តិរបស់គណៈកម្មាធិការត្រួតពិនិត្យថ្នាក់ណា គឺស្របទៅនឹងអាណត្តិគណៈកម្មាធិការនៃគណបក្សថ្នាក់នោះ ។ គណៈកម្មាធិការត្រួតពិនិត្យគ្រប់ថ្នាក់ ធ្វើការក្រោមការដឹកនាំរបស់គណៈកម្មាធិការនៃគណបក្សថ្នាក់និមួយៗ ។
បណ្តាសមាជិកគណៈកម្មាធិការត្រួតពិនិត្យនៅថ្នាក់កណ្តាល ខេត្ត ក្រុង ស្រុក និងថ្នាក់ប្រហាក់ប្រហែល គឺអាចរួមមានសមាជិមួយចំនួនជាសមាជិកគណៈកម្មាធិការនៃគណបក្ស និងសមាជិកមួយចំនួនទៀតមិនមែនជាសមាជិកគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ ។ ចំពោះភារកិច្ច និងសិទិ្ធអំណាចនៃគណៈកម្មាធិការត្រួតពិនិត្យគ្រប់ថ្នាក់ និងកំណត់ដោយគណៈកម្មាធិការកណ្តាលនៃគណបក្ស ។