សព្វនាម
សព្វនាមជាពាក្យតំណាងនាមដូចជាពាក្យថា៖ ខ្ញុំ អ្នក ឯង វា គេ នាង លោក ព្រះអង្គ ... ជាសព្វនាម។ សព្វនាមមានពីរយ៉ាងគឺ បុរិសសព្វនាម វិសេសសព្វនាម។
៣០.១ បុរិសៈសព្វនាម
បុរិសសព្វនាមចែកជា៖ បឋមបុរិសៈ មជ្ឈិមបុរិសៈ ឧត្តមបុរិសៈ។ បឋមបុរិសៈ គឺវា គាត់ គេ នាង លោក ព្រះអង្គ ...។
មជ្ឈិមបុរិសៈ គឺជាសព្វនាមសម្រាប់ប្រើជំនួសឈ្មោះបុគ្គល ដែលគេកំពុងតែនិយាយទៅរកក្នុងទីចំពោះមុខ ហើយនិយាយមិនចេញឈ្មោះឡើយយកស័ព្ទនេះជំនួស ដូចជាពាក្យចំពោះមុខ ឯង លោក អ្នក នាង អា ហង ...តាមពាក្យទាប ខ្ពស់ កណ្តាល។
ឧត្តមបុរិសៈ គឺ ខ្ញុំ ខ្ញុំបាទ ខ្ញុំឯង អញ អញខ្ញុំ អាត្មាភាព យើងខ្ញុំ យើង ... តាមពាក្យទាប ខ្ពស់ កណ្តាល។ ឧទាហរណ៍៖ កូនខ្ញុំបាទអាយុ ... ដឹងក្តីបន្តិចហើយ ឥឡូវនេះវាទៅរៀនឯសាលា។ មារបស់ខ្ញុំនៅភូមិឯស្រុកស្រែ គាត់បានឱ្យដំណឹងមកថា គាត់នឹងមកលេងនឹងខ្ញុំនៅថ្ញៃខានស្អែក។
សត្វពាហនៈ គឺ៖ គោ ក្របី ដំរី សេះ សត្វ ទាំងនោះធ្វើប្រយោជន៍ឱ្យយើងចូរយើងថែទាំវាឱ្យល្អ។ ទេវីម្នាក់ឈ្មោះបទុមកេសរ រត់ចេញពីនរគជាមួយនឹងស្វាមីទៅកាន់កណ្តាលព្រៃ នាងក៏ប្រសូតបុត្រ។ ហ្លួងយាងកមប្រថាប់ក្នុងបុណ្យនេះ ទ្រង់នឹងយាងមកដោយយានសិវិកា នាម៉ឺនសព្វមុខមន្ត្រីនៅរងចាំថ្វាយបង្ខំព្រះអង្គ។ អ្នកអញ្ជើញទៅកំពត នោះអ្នកនឹងទៅដោយអ្វីហ្ន៎!។ កាលណាឯងទៅទីក្រុង ឯងកុំដើរលេងយប់ ឯងកុំមានភឿននឹងមនុស្សអាក្រក់។ អាឯងឈ្មោះអ្វី? អាដែលលួចគេប៉ុន្មានដងហើយ? អាឯងមានប្រពន្ធកូនឬទេ?។ នៅថ្ងៃទំនេរពីថ្ងៃរៀន ខ្ញុំឆ្លៀតទោសួរឪពុកម្តាយរបស់ខ្ញុំ។ ល្ងាចនេះគេនិមន្តអាត្មាភាពទៅទេសនា។ យើងរាល់រូបតែងតែមានសេក្តីស្លាប់ជាធម្មតានឹងជៀសពុំបាន។
៣០.២ វិសេសនសសព្វនាម
វិសេសនសសព្វនាម គឺជាស័ព្ទសម្រាប់ប្រើជំនួសឱ្យនាម មានលំនាំជាបទវិសេសនដើម្បីឱ្យនឹងមិនឱ្យច្រឡំសេក្តីក្នុងសង្កាត់នៃប្រយោគមួយៗ។
វិសេសនសព្វនាម មានពីរយ៉ាងគឺ៖
១. វិសេសនសព្វនាមនិយម
វិសេសនសព្វនាមដែលសំដែងសេក្តីដាច់ស្រេចរួចទៅហើយហៅថា និយម។
វិសេសនសព្វនាមនិយមមាន៖ នោះ នុះ ហ្នឹង នេះ មាក់ មួយទៀត ឯនេះ ឯណោះ។
២.វិសេសនសព្វនាមអនិយម
វិសេសនសព្វនាមដែលសំដែងសេក្តីមិនដាច់ស្រេចទេនោះហៅថា អនិយម។
វិសេសនសព្វនាមអនិយម៖ ឯណា ដទៃ ណាមួយ ផ្សេង ទៀត ដូចម្តេច ពួកខ្លះ អ្នកខ្លះ ខ្លះ ទាំងពួង ទាំងអស់ ទាំងមូល ទាំងស្រុង អ្ននកណា អ្វី ឯទៀត។
វចនសព្វនាមឯកវចនបឋមបុរិសមាន៖ វា គេ នាង លោក ព្រះអង្គ អា មេ ...។ ពហុវចនបឋមបុរិសមាន៖ វាទាំងឡាយ គេទាំងឡាយ អស់នាង អស់លោក ...។
ឯកវចនមជ្ឈិមបុរិសសព្វនាមមាន៖ អ្នក នាង លោក ឯង អា ហង ...។
ពហុវចនមជ្ឈិមបុរិសសព្វនាមមាន៖ អស់អ្នក អស់នាង អស់លោក ឯងទាងអស់គ្នា អាទាំងឡាយ ...។
វចនឧត្តមបុរិសសព្វនាមមានដូចជា៖ ខ្ញុំ(ឯកវចន) យើង(ពហុវចន) យើងខ្ញុំ(ពហុវចន)។
វិសេសនសព្វនាម អាចមានវចនៈដូចជា៖ នេះ(ឯកវចនៈ) នោះៗ(ពហុវចនៈ) ណា(ឯកវចនៈ) ណាៗ(ពហុវចនៈ) ម្នាក់ៗ(ពហុវចនៈ)។