គន្លាស់កាត់
គឺជាសិល្បិ៍វិធីក្នុងការបណ្តូរសម្លេងនៃពាក្យមួយឱ្យមានសូរ និងន័យខុស ពីសូរ និងន័យដើមទាំងស្រុង ដោយមិនឱ្យបាត់នូវតួព្យព្ជានៈណាមួយនោះទេ។ ហើយវាមានលក្ខណៈជាល្បែងកំសាន្តប្រជាប្រិយខ្មែរពីសម័យបុរាណ មានទម្រង់ស្រដៀងនឹងបរិវារស័ព្ទដែរ។ ក្នុងករណីពាក្យនោះពីព្យាង្គ ការគន្លាក់គឺ យកព្យព្ជានៈ ឬស្រៈនៃព្យាង្គទី១ ទៅជំនួសព្យព្ជានៈឬស្រៈនៅក្នុងព្យាង្គទី១ ក៏ប៉ុន្តែបើជាបីព្យាង្គវិញការគន្លាស់នៃគឺ ព្យាង្គកណ្តាលមិនមានការផ្លាស់ប្តូរ ឬប្រែប្រួលទេគឺនៅដដែល។ រីឯបួនព្យាង្គគេមិនផ្លាស់តួអក្ខរានៅព្យាង្គទីពីរ និងទីបីនោះទេ។
ឧទាហរណ៍
ពាក្យពីព្យាង្គ
កន្ទួយមុយ កន្ទុយមួយ
ដេកចាំ ដាំចេក
ចានបាយ ចាយបាន
សាយកុក សុកកាយ
ចារែខ្មឹក ចារឹកខ្មែរ
កែខ្មូន កូនខ្មែរ
បុកសាន បានសុខ
ចៅខ្មិត ចិត្តខ្មៅ
ឆ្នាយបាំង ឆ្នាំងបាយ
សិតចុខ សុខចិត្ត
ពាក្យបីព្យាង្គ
ខ្មន់ចារឹកអែ ខ្មែរចារឹកអន់
ខ្មួយពុករលែ ខ្មែរពុករលួយ
ពាក្យបួនព្យាង្គ
ឡាយមានសាហួច លួចមានសាហាយ។
ឧទាហរណ៍
ពាក្យពីព្យាង្គ
កន្ទួយមុយ កន្ទុយមួយ
ដេកចាំ ដាំចេក
ចានបាយ ចាយបាន
សាយកុក សុកកាយ
ចារែខ្មឹក ចារឹកខ្មែរ
កែខ្មូន កូនខ្មែរ
បុកសាន បានសុខ
ចៅខ្មិត ចិត្តខ្មៅ
ឆ្នាយបាំង ឆ្នាំងបាយ
សិតចុខ សុខចិត្ត
ពាក្យបីព្យាង្គ
ខ្មន់ចារឹកអែ ខ្មែរចារឹកអន់
ខ្មួយពុករលែ ខ្មែរពុករលួយ
ពាក្យបួនព្យាង្គ
ឡាយមានសាហួច លួចមានសាហាយ។