កន្សោមពាក្យ
២៥.១.កន្សោមនាម
ជាកន្សោមដែលមាននាមជាបង្គោល។ គេអាចពង្រីកនាមដោយវិធីពីរយ៉ាងគឺ ពង្រីករណប និងពង្រីកមិនរណប។
១.ពង្រីករណប
ក្នុងពង្រីករណប គេអាចពង្រីកនាមដោយបន្ថែមៈ
គុណនាមប្រក្រតីឬ កន្សោមគុណនាម ( គុណបទ )
កន្សោមមានធ្នាក់ ( កម្មបំពេញបទរបស់នាម )
កន្សោមនាម ( ឧបបទ )
ឃ្លារណប
ក. កន្សោមនាមរីកដោយគុណនាមប្រក្រតីឬ កន្សោមគុណនាម គុណនាមជាធាតុសំខាន់ តែពុំចាំបាច់របស់កន្សោមនាម។ វាសម្រាប់ចង្អុលបង្ហាញសភាព លក្ខណៈឬគុណភាពរបស់មនុស្ស សត្វ និងវត្ថុក្នុងកន្សោមនាម គុណនាមនៅខាងស្តាំនាម។
ឧទាហរណ៍៖ ផ្ទះ ធំនេះ គោ ក្រហមនោះ បងស្រី វាពីរនាក់នោះ........។
គុណនាមតែមួយអាចជាគុណបទរបស់នាមច្រើនបាន។
ឧទាហរណ៍៖ ខោ និងអាវក្រហម។ ស្បែកជើង និងស្រោមជើង ខ្មៅ។
គុណនាមគុណបទនៅជាប់នឹងនាម គឺនៅចន្លោះនាម និងកំណត់
ឧទាហរណ៍៖ ខោ អោវ ក្រហម នេះ។
គេអាចពង្រីកគុណនាមដោយបន្ថែមគុណកិរិយាឬបន្ថែមកន្សោមមានធ្នាក់។ ក្នុងកន្សោមនាម នាមអាចពង្រីកបានៈ
- កន → ន + កំ
ឧទាហរណ៍៖ ផ្ទះនេះ កុមារ ទាំងឡាយ មនុស្សណា.......។
- កន → ន + ព + កំ
ឧទាហរណ៍៖ ចេក ទុំល្អណាស់ មួយស្និតនេះ។
- ព → កគុ (កន្សោមគុណនាម)
ឧទាហរណ៍៖ ទុំល្អណាស់។
- កគុ → គុ + កគុណ (កន្សោមគុណកិរិយា)
ឧទាហរណ៍៖ ទុំ + ល្អណាស់។
- ក.គុណ → គុណ + គុណ(គុណកិរិយា)
ឧទាហរណ៍៖ ល្អ + ណាស់។
- កំ → ចំ.(ចំនួន) + រន(រនាប់) + ច.(ចង្អុល)
ឧទាហរណ៍៖ មួយ + ស្និត + នេះ។
ខ. កន្សោមនាមរីកដោយកម្មបំពេញបទ
ឧទាហរណ៍៖
សួនបន្លែនៃផ្ទះចាស់មួយ។
គោរបស់ជីតាខ្ញុំ។
មួកមួយរបស់កម្មករម្នាក់។
កម្មបំពេញបទរបស់នាមពង្រីក ( របស់នាម )ដែលភ្ជាប់ទៅនឹងនាមដោយសារ ធ្នាក់ (នៃឬរបស់)។
គ.កន្សោមនាមរីកដោយសារឧបបទ
ឧទាហរណ៍៖
- សុខមិត្តខ្ញុំខំប្រឹងរៀនណាស់។
- អាលុកឆ្កែសំជាសត្វឧស្សាហ៏។
- កញ្ញាសុជាតាអ្នកគ្រូយើងចូលចិត្តម្ហូបខ្មែរ។
ដូចនេះ នាមឧបបទសម្រាប់បញ្ជាក់ន័យរបស់នាមមួយទៀត ដោយសំដែងនូវសភាពលក្ខណៈ មនុស្ស សត្វឬ វត្ថុ ដូចគ្នា។
ឃ.កន្សោមនាមរីកដោយសារឃ្លារណប
ឧទាហរណ៍៖
- សិស្សដែលខំរៀនតែងតែប្រឡងជាប់។
- កសិករដែលអស់កម្លាំងអង្គុយនៅស្ងៀមស្ងាត់។
- មាណពទីទ័លក្រនេះមានពូថៅតែមួយគត់ដែលជាមតិកដ៍ស្តុកស្តម្ភ។
- រថយន្តមួយគ្រឿង ដែលបងខ្ញុំទើបតែទិញពីប្រទេសជប៉ុន ជារថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា។
៥.១.២.ពង្រីកមិនរណប
ក.កន្សោមនាម+ឈ្នាប់+កន្សោមនាម
ឧទាហរណ៍៖
- បងប្រុសសំ និងបងស្រីសំ ទៅស្រែ។
- យុវ័ន និងយុវតីខ្មែរទាំងអស់ ជាកម្លាំងដ៍សកម្មរបស់ប្រទេសជាតិ។
- មាតា និងបិតា វាជា សមាជិត និងសមាជិកា នៃភូមិយើង។
ខ. កន្សោមនាមរីក + ឈ្នាប់ + កន្សោមនាមរីក
- កនរីក → កន + ព. រណប
- កនរីក → កន + កម្មបំពេញបទ
ឧទាហរណ៍៖ កូនរបស់ពូសុក និងកូនរបស់ពូសៅទៅសាលារៀន។
- កនរីកកន+គុណបទ
ឧទាហរណ៍៖ គាត់ទិញបន្ទាត់ ក្រហមមួយ និងប៊ិច ក្រហមមួយ។
- កនរីក →កន+ឧបបទ
ឧទាហរណ៍៖ ពូសុក កសិករភូមិត្នោត និងពូសៅ កសិករភូមិអណ្តូងកំពង់ភ្ជូរស្រែ ជាមួយគ្នា។
- កនរីក →កន+ឃ្នារណប
ឧទាហរណ៍៖ អាវស និងសំពត់ក្រហម ដែលខ្ញុំទើបនឹងទិញជាផលិតផល របស់ក្រុមហ៊ុនខ្មែរ។
គ. ពង្រីកនៃកន+ឈ្នាប់+ពង្រីកនៃកន
ឧទាហរណ៍៖
- កុមារឧស្សាហ៏ និងឈ្លាសវៃនេះប្រលងជាប់លេខ១។ (ពង្រីកនៃ កន. បែបគុណបទ)
- កូនរបស់ពូសំ និងមីងសួនចេះគួរសមណាស់។ (ពង្រីកនៃ កន. បែបកម្មបំពេញបទ)
- សានសិស្សថ្នាក់ទី៧ និងជាជើងឯកខាងកីឡាបាល់ទាត់បានរង្វាន់លេខ២។ (ពង្រីកនៃ កន. បែបឧបបទ)
- សៀវភៅដែលគេស្រលាញ់ ហើយថែទាំបានល្អធើ្វឱ្យគេចូលចិត្តអានរាល់ថ្ងៃ (ពង្រីក នៃកន. បែបឃ្លារណប)។