កាលបរិច្ឆេទ
កន្សោមនាម
ជាពាក្យឬកន្សោមនាមពាក្យ ដែលមានមុខងារជាប្រធានឬកម្មបទនៅក្នុងល្បៈ។
១. កន្សោមនាមកើតឡើងពីនាម ឬសព្វនាមតែមួយ(កន = ន,ឬកន = សព្វនាម)។
ឧទាហរណ៍
សំ ទៅសាលារៀន។
ម្តាយឪពុក តែងតែគិតពី វាសនារបស់កូនជានិច្ច។
ពាក្យ “សំ ឪពុក” ជាកន្សោមនាម មានមុខងារជាប្រធានទោល របស់ល្បៈ។
២. កន្សោមនាមកើតឡើងពីនាម និងគុណនាម(កន = នាម + គុណនាម)។
ឧទាហរណ៍
សិស្សពូកែ តែងតែប្រលងជាប់។
កុមារនេះ ចង់ក្លាយជា វេជ្ជបណ្ឌិតដ៏ចំណានម្នាក់។
ពាក្យ ពូកែ នេះ ជាគុណនាម ផ្សំជាមួយនាម សិស្ស កុមារ បង្កើតបានជា កន្សោមនាមប្រធានរបស់ល្បៈខាងលើ។ ចំនែកកន្សោមពាក្យ ដ៏ចំណានម្នាក់ ជាគុណនាម បញ្ជាក់លក្ខណៈឱ្យនាម វេជ្ជបណ្ឌិត ដើម្បីបង្កើតបានជាកន្សោមនាមគុណប្រធានក្នុងល្បៈ។
៣. កន្សោមនាមកើតឡើងពីនាម និងកន្សោមនាមធ្នាក់(កន = នាម + កន្សោមនាមមានធ្នាក់)។
ឧទាហរណ៍
កសិកម្មក្នុងប្រទេសកម្ពុជា មានលក្ខណៈបុរាណនៅឡើយ។
សេដ្ឋកិច្ចនៃកម្ពុជា រីកចម្រើនបានអាស្រ័យទៅ ដោយគោលនយោបាយរបស់ រាជរដ្ឋាភិបាល។
កន្សោមនាម “កសិកម្មក្នុងប្រទេសកម្ពុជា” កើតឡើងពីនាម “កសិកម្ម” និងកន្សោមនាមមានធ្នាក់ “នៃប្រទេសកម្ពុជា”។ កន្សោមនាមនេះមានមុខងារជាប្រធានល្បៈ។
៤. កន្សោមនាមកើតឡើងពីកន្សោមនាមទី១ ឈ្នាប់ចង និងកន្សោមនាមទី២ (កន = កនទី១ + ឈ្នាប់ចង + កនទី២)។ កន្សោមនាមបែបនេះគេហៅថា កន្សោមនាមក្រង។
ឧទាហរណ៍
អ្នកដឹកនាំ និងប្រជាជនខ្មែរ ត្រូវសហការគ្នាដើម្បីការពារប្រទេសជាតិ។ កូនរបស់ខ្ញុំចូលចិត្តរៀន ភាសាខ្មែរ និងគណិតវិទ្យា។
៥. កន្សោមនាមកើតឡើងពីនាម និងឃ្លាគុណនាម (កន = នាម + ឃ្លាគុណនាម)។
ឧទាហរណ៍
សិស្សដែលរៀនពូកែជាងគេ ត្រូវទៅទស្សនកិច្ចនៅឯបរទេស។
សៀវភៅដែលខ្ញុំបានឃើញពីម្សិលមិញ ត្រូវបានគេលក់អស់ហើយ។
៦. កន្សោមនាមកើតឡើងពីនាម និងកន្សោមកិរិយា (កន = នាម + កកិ)
ឧទាហរណ៍ សិស្សនាំគ្នាសិក្សា។
៧. កន្សោមនាមកើតឡើងពីនាម និងនាមកំនត់ (កន = នាម + នាមកំណត់)
ឧទាហរណ៍ មេរៀននេះ សាលានេះ កុំព្យូទ័រមួយ...។
៨. កន្សោមនាមកើតឡើងពីនាម និងនាមពង្រីក (កន = នាម + នាមពង្រីក)
ឧទាហរណ៍ សិស្សឧហ្សាហ៍ ក្មេងខ្ជិល...។
៩. កន្សោមនាមកើតឡើងពីនាម ជាមួយនាមពង្រីក និងនាមកំនត់ (នាម + ពង្រីក + កំនត់)។
ឧទាហរណ៍ សិស្សក្លាហានម្នាក់ យុវជនក្លាហានមួយក្រុម...។
១០. កន្សោមនាមកើតឡើងពីនាម ជាមួយនាមកំនត់ និងនាមពង្រីក (នាម + កំនត់ + ពង្រីក)។
ឧទាហរណ៍ យុវជនមួយរូបដ៏ក្លាហាន...។
១១. កន្សោមនាមកើតឡើងពីនាម ផ្សំជាមួយឈ្នាប់ និងនាម (កន = នាម + ឈ្នាប់ + នាម)។
ឧទាហរណ៍ គោ និងក្របី...។
១២. កន្សោមនាមកើតឡើងពីសព្វនាម ជាមួយឈ្នាប់ និងកន្សោមនាម(សព្វនាម + ឈ្នាប់ + កន្សោមនាម)
ឧទាហរណ៍ ខ្ញុំ និងម្តាយខ្ញុំ...។
ពាក្យ
ពាក្យគឺជាឯកតានៃល្បះ។
ឧ. សិស្សទៅសាលា។ ក្នុងល្បះនេះមាន បី ឯកតាគឺ សិស្ស ទៅ សាលា។ ដែលឯកតានីមួយៗហៅថាពាក្យ។
១. ពាក្យឬស
គឺជាពាក្យដែលពុំកើតចេញពីពាក្យដ៏ទៃ។ ឧ. សេះ គោ ចាប ទូ.....។
២. ពាក្យក្លាយ គឺជាពាក្យបង្កើតដែលចេញមកពីពាក្យឬស ដោយបន្ថែមលើពាក្យឬសនោះនូវផ្នត់ដើមឬ ផ្នត់ចែក។
- កម្លាយតាមផ្នត់ដើមៈ ជាប់ → ខ្ជាប់ , បូត → ច្បូត និង គាប់ → ផ្គាប់។
- កម្លាយតាមផ្នត់ជែកៈ កើយ → ខ្នើយ , ចាំ → ឆ្នាំ , រាំង → រនាំង។