សាសនាឥស្លាម
សាសនាឥស្លាម ជាលទ្ធិមួយដែលកើតឡើងក្នុងប្រទេសអារ៉ាប់ ដោយស្នាដៃថ្វីគំនិតរបស់គ្រូម្នាក់ឈ្មោះ មហាម៉ាត់ (សៀវភៅដើមសរសេរ មោហម័ទ)។ លទ្ធិនេះដែលបានឈ្មោះដូច្នេះ ដោយសំគាល់សេចក្ដីថា៖ «ជំនឿស្រោចស្រង់សត្វ»។
ប្រវត្តិមហាម៉ាត់
មហាម៉ាត់ ជាសាស្ត្រាចារ្យរបស់ជនជាតិអារ៉ាប់ កើតនៅស្រុកមេកៈ (Mecque) រវាង ព.ស. ១១១៣ និង គ.ស. ៥៧០ ជាពូជវង្សត្រកូលរបស់ហស្ជេម (Haschem) ដែលជាវង្សមានឈ្មោះល្បីល្បាញទូទៅក្នុងពួកកូរេឥច្ច (Koréichite) កំព្រាតាំងពីតូច ជីតាយកទៅចិញ្ចឹម តមកខាងក្រោយអត់អំពីជីតាទោ បានទៅនៅអាស្រ័យនឹងឪពុកមាឈ្មោះអាប៊ូតាលេប (Abou-Talep) មានការចិញ្ចឹមជីវិតដោយពាណិជ្ជកម្ម មានលក្ខណៈជាបុគ្គលមានសេចក្ដីក្លាហានអង់អាច មានចិត្តសាធារណ៍ ចិត្តទូលាយ បាននាងកដិដជៈ ជាស្ត្រីមេម៉ាយ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាភរិយា។ អាស្រ័យហេតុនេះ ទើបបណ្ដាលឱ្យមហាម៉ាត់មានឥទ្ធិពល មានអនុភាពរីកធំទូលាយឡើងក្នុងជាតិរបស់ខ្លួន។
មកដល់អាយុ ៤០ ឆ្នាំ មហាម៉ាត់មិនទាន់សម្រេចកិច្ចការពិសេសអ្វីមួយដែលអាចឱ្យគេទាយបានថាជាមហាបុរសនៅឡើយ។ សម័យមួយនោះ គាត់ដកថយទៅរកកន្លែងស្ងប់ស្ងាត់ ដើម្បីស្មិងស្មាធិ៍ចម្រើនមេត្តាភាវនា។ រាត្រីមួយ គាត់នៅសម្ងំក្នុងរូងភ្នំហិរៈ តាមពង្សាវតារអារ៉ាប់និយាយថា៖ មានទេពតាចុះមកហើយត្រដាងក្បួនបង្ហាញប្រាប់ថា៖ «ឯងមើលទៅ»។ មហាម៉ាត់ប្រកែកថា៖ «ខ្ញុំមិនចេះអានទេ»។ ទេពតានោះក៏ចប់សក់លើកក្បាលទង្គិចផ្ទប់ទៅលើផែនដីអស់វារៈ បីដង ហើយប្រាប់ម្ដងទៀតថា៖ «អានក្បួននេះទៅ! សុទ្ធតែជាព្រះនាមព្រះជាម្ចាស់ ដែលបានបង្កើតវត្ថុគ្រប់យ៉ាង»។ ម្ដងនេះមហាម៉ាត់អានបាន ហើយឮសូរសម្លេងប្រាប់មកទៀតថា៖ «អ្នកឯងជាសាវករបស់ព្រះជាម្ចាស់ហើយ»។
តាំងពីពេលនោះមក មហាម៉ាត់បានឡើងនាមជា៖ នប៊ី សម្គាល់ខ្លួនថា «សព្វញ្ញូ» ចាប់ផ្ដើមប្រកាសសាសនាថ្មី ដែលខ្លួនឱ្យឈ្មោះថា៖ ឥស្លាម «ជំនឿស្រោចស្រង់សត្វ»។ បុគ្គលដែលមានជំនឿពិតក្នុងសាសនានេះបាននាមថា មុស៊ុលម័ន (ឥស្លាមសាសនិកជន ឬឥស្លាមិកជន) ពួកនេះដំបូងមានចំនួនតិចទេ តអំពីពេលនោះរវាង៣ ឆ្នាំ មហាម៉ាត់ទើបតែនឹងញ៉ាំងឱ្យភរិយា និងអាលីដែលជាបងប្អូនជីដូនមួយហើយនិងខ្ញុំកំដររបស់ខ្លួន ព្រមទាំងអ្នកស្រុកមេកៈខ្លះឱ្យចូលសាសនាថ្មីបាន។
ដល់រវាង ព.ស. ១១៥៧ គ.ស. ៦១៤ មហាម៉ាត់បានប្រជុំគណៈបាមោក្ខបុគ្គល ដែលជាមេពួកក្រុមរបស់ខ្លួនហើយសួរថា៖ «បណ្ដាអ្នកទាំងអស់គ្នា អ្នកណាអាចធ្វើជាបងប្អូនរបស់ខ្ញុំ ជាមេទ័ពរបស់ខ្ញុំ ជាសេនាបតីរបស់ខ្ញុំ?»។
អាលីស្ទុះក្រាកភ្លែតឡើងឆ្លើយតបថា៖ «ខ្ញុំអាចទទួលរ៉ាប់រងបាន បើមានអ្នកណាមួយរឹងទទឹងនឹងលោក ខ្ញុំនឹងចាប់កាច់ធ្មេញ នឹងឆ្កៀលភ្នែក នឹងវះពោះ នឹងបំបាក់ជើងចោល»។
លទ្ធិថ្មីនេះ នាំឱ្យផ្ទុយទាស់នឹងអ្នកទាំងពួងជាខ្លាំង បណ្ដាលឱ្យមានគ្រោះថ្នាក់នឹងសេចក្ដីទោមនស្សដល់ពួកកូរេឥច្ឆជាច្រើន។ ហេតុនោះ ទើបនាំឱ្យមហាម៉ាត់ មានទុក្ខទោសគួរដល់សេចក្ដីស្លាប់ ក៏ភៀសខ្លួនរត់ចេញចាកស្រុកមេកៈ ទៅនៅស្រុកអ៊ីអាគ្រេប ដែលខ្លួនឱ្យឈ្មោះថា ម៉េឌីន (Médine) សំគាល់សេចក្ដីថាក្រុងរបស់មហាម៉ាត់។
ការរត់ទៅនេះជាកិច្ចសំខាន់ ក្នុងពង្សាវតារឥស្លាមិកនិកាយទាំងជាកាលចាប់រាប់ មហាម៉ាត់សករាជ តាំងពីនោះមកផង (១៦ កក្កដា គ.ស. ៦២)។
មហាម៉ាត់នៅក្នុងទីនោះ មិនយូរប៉ុន្មាន ក៏តាំងប្រជុំអស់ពួកមេក្រុមរបស់ខ្លួនបង្កជាកូនទ័ពលើកចេញមកវាយពួកកូរេតច្ជ ត្រាតែមានជ័យជម្នះ ហើយបានជាសាស្ត្រាចារ្យនៅស្រុកមេកៈ តមកយកបានកន្លែងវិហារ «កាអាបា» ដែលជាទីបូជនីយដ្ឋានសម្រាប់គោរពបូជានៃពួកអារ៉ាប់ទូទៅ ហើយទាំងបានបំផ្លាញរូបសម្រាប់គោរពក្នុងទីនោះអស់ ៣០០ រូប ហើយនិយាយថា៖ «សេចក្ដីពិតមកដល់ហើយ សេចក្ដីកុហកចូរសាបសូន្យទៅ»។
ក្នុងរវាងពីរឆ្នាំមុនទីបំផុតអាយុរបស់មហាម៉ាត់ៗ បានផ្សាយសាសនាបញ្ចុះបញ្ចូលពួកអារ៉ាប់បានទាំងអស់ក្នុង ព.ស. ១១៧៥ គ.ស. ៦៣២ មានពួកឥស្លាមិកបរិស័ទរាប់សែន នាំគ្នាទៅគោរពបូជានៅស្រុកមេកៈ។ ក្នុងឆ្នាំនេះ សាស្ត្រាចារ្យមហាម៉ាត់ ដឹងខ្លួនថាជិតដល់មរណកាលហើយ ទើបប្រកាសថា «បើខ្ញុំបានវាយបងប្អូនខ្ញុំណាមួយ ឱ្យគេវាយខ្ញុំចុះ បើខ្ញុំនៅជំពាក់បំណុលញាតិណាមួយ នេះនែប្រាក់សម្រាប់សង» ខណៈនោះមានដំណាលថា៖ មានបុរសម្នាក់មកទារប្រាក់ចំនួន ២-៣ រៀល។ មហាម់ាត់សងភ្លាម ដោយសេចក្ដីត្រេកអរថា នឹងបានរួចបំណុលក្នុងលោកនេះនឹងលោកខាងមុខ។
គម្ពីរកូរអាន[កែប្រែ]សាសនាមហាម៉ាត់ មាននៅក្នងផ្ទៃនៃគម្ពីរកោរអាន ឬគួរអាន ជាក្បួនសាសនាដែលឥស្លាមិកនិកាយនិយមរាប់អានថាជាគម្ពីរដើម ដូចជាគម្ពីរប៊ីបក្នុង សាសនាគ្រិស្ដ ឬគម្ពីរព្រះត្រៃបិដកខាងប៉ែកព្រះពុទ្ធសាសនារបស់យើង។
គម្ពីរកូរអាននេះ មានលទ្ធិសាសនា បញ្ញត្តិ ឱវាទ ដែលមហាម៉ាត់បានសម្ដែងទុកដោយកិច្ចផ្សេងៗ។ គេបានចារិកទុកដោយគោរពក្នុងស្លឹករឹត តមកមានមហាម៉ាត់សាវកម្នាក់ឈ្មោះ កាលីហ្វ-អាប៊ូ-បាករ បានស្រង់ប្រមូលរួបរួមចារិកទុកជាគម្ពីរកូរអានឡើង។
លទ្ធិមហាម៉ាត់[កែប្រែ]ក្នុងគម្ពីរនេះ មានសេចក្ដីពន្យល់ថា ព្រះមានតែមួយគឺអល់ឡោះ មហាម៉ាត់គ្រាន់តែជាទេវទូត របស់អល់ឡោះ ព្រលឹង (វិញ្ញាណ) មិនចេះស្លាប់ ជាតិមុខត្រូវទទួលយកផលនៃសេចក្ដីល្អ និងទោសនៃសេចក្ដីអាក្រក់ពុំខាន។
គោលដែលសំខាន់បំផុតក្នុងសាសនានេះមាន ៣ យ៉ាងគឺ៖ ការសូត្រមន្ត ការអត់អាហារ និងការឱ្យទាន។ ឥស្លាមិកជនយល់ថាការសូត្រមន្ត ជាកិច្ចឱ្យមានដំណើរទៅរកព្រះជាម្ចាស់បានពាក់កណ្ដាលផ្លូវ ការអត់អាហារ ឈ្មោះថាធ្វើដំណើរឱ្យបានដល់ទៅមាត់ទ្វារវាំងសួរគ៍ ការចែកទាន ឈ្មោះថាបានញ៉ាំងខ្លួនឱ្យចូលទៅដល់ក្នុងវាំងសួរគ៍។
ឯកសារយោង
សៀវភៅ សាសនាជាអ្វី? សួរឆ្លើយអំពីពុទ្ធសាសនា និង ពាហិរសាសនា របស់អតីតអ្នកតំណាងរាស្ត្រ ម៉ិញ-ន៉ាគ្រី ព.ស. ២៤៩៤ គ.ស. ១៩៥១
សៀវភៅ គម្ពីរអាល់គួរអាន បកប្រែជាភាសាខ្មែរ សូរសមាគមអភិវឌ្ឍន៍ខ្មែរអ៊ីស្លាម ប្រអប់សំបុត្រលេខ ១៦ ភ្នំពេញ, បោះពុម្ពលើកទី ១, គ.ស. ២០១១