លេខខ្មែរ
តាំងពីដើមមកហើយ ខ្មែរយើងប្រើលេខព្រមជាមួយ នឹងការបង្កើតតួអក្សរ សម្រាប់ចារឹក និងកត់ត្រាហេតុការណ៍ផ្សេងៗ។ លេខមានសារៈសំខាន់ ជាពិសេសក្នុងការកត់ត្រាចំនួនលុយកាត់ គោក្របី ស្រែភ្លឺ ខ្ញុំកំដរ...។ កត់ត្រា អាយុ(ចំនួនឆ្នាំ) ដែលខ្លួនរស់នៅកត់ត្រាចំនួនប្រាក់ ដែលគេមកខ្ចីបុល...។ នៅពេលបច្ចុប្បន្ន លេខត្រូវបានប្រើប្រាស់សម្រាប់គណនាលុយកាក់ថវិការចំណូលចំណាយ។ ពិសេសស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នសេដ្ឋកិច្ច ធនាគារ ពាណិជ្ជកម្ម ត្រូវការប្រើប្រាស់តួលេខជាចម្បងបំផុត។ ព្រោះតែលេខមានតួនាទីសំខាន់នៅក្នុងសង្គមនេះហើយ ទើបមានពាក្យស្លោកមួយឃ្លាចែង
ថា សម្តីជាឯក លេខជាទោ អក្សរជាត្រី តាំងពីសម័យដើមមកទប់ពេលនេះ ទម្រង់បែបផែនលេខដែលខ្មែរយើងប្រើប្រាស់មាន៖
១. លេខទំនើបដែលខ្មែរយើងប្រើសព្វថ្ងៃគឺ៖
០, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩។
២. លេខអារ៉ាប់៖
0, 1, 2, 3, 4, 5, 6, 7, 8, 9។ ស្ទើរតែលើសកលលោក គេប្រើលេខនេះទុកដូចជាលេខអន្តរជាតិទៅហើយ។
៣. លេខបុរាណ
លេខប្រភេទនេះមានតែពួក ហោរា ប៉ុណ្ណោះ ដែលប្រើក្នុងការទស្សន៍ទាយ ជោគតារាសីឱ្យមនុស្សទូទៅ និងសន្សន៍ទាយមើល សុខទុក្ខ ព្រឹត្តការណ៍ ទឹកភ្លៀងឬកេណ្ឌធារាសាស្ត្រផល្លានុផលប្រចាំឆ្នាំ សម្រាប់ចុះផ្សាយក្នុងមហាសង្រ្កាន។ គេរាប់ លេខនេះថា៖ ឯក ទោ ត្រី ចត្វា បញ្ច ឆ ស័ប្ត អដ្ឋ នព សំរិទ្ធិ។ សូមបង្ហាញជូននូវរូប
សញ្ញាបុរាណដូចខាងក្រោម៖
៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹។
៤. លេខរ៉ូម៉ាំង
លេខរ៉ូម៉ាំងច្រើនសរសេរ៖
ក. នៅលើមុខនាឡិកាប៉ោលព្យួរជញ្ជាំង
ខ. សម្រាប់កត់ត្រា ភាគ ជំពូក ផ្នែក នៃអត្ថបទ ឯកសារសៀវភៅផ្សេងៗ។ ខាងក្រោមនេះ គឺរូបសញ្ញាតួនៃលេខរ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X។ នៅកម្ពុជាយើង កេប្រើទាំងអស់លេខទាំងប៉ុន្មានដែលបានបង្ហាញជូនខាងលើ។ លើកលែងតែអស់លោក “ហោរា”ទេ ដែលប្រើលេខខ្មែរបុរាណ ក្នុងការគណនាទស្សន៍ទាយតាមលេខអត្តៈទស្សន៍ទាយជោគតារាសី។
៤៤. ការចុះកាលបរិច្ឆេទ
ការចុះកាលបរិច្ឆេទមានតួនាទីសំខាន់ជាចម្បង ព្រោះតាមរយៈកាបរិច្ឆេទ គេអាចដឹងអំពីកាលវេលា ដែលព្រឹត្តការណ៍ប្រវត្តិសាស្ត្របានកើតឡើង។
ឧទាហរណ៍ កាលបរិច្ឆេទនៃការឡើងសោយរាជ្យនៃស្តេចអង្គណាមួយ កាលបរិច្ឆេទនៃការកាសងប្រាសាទ... កាលបរិច្ឆេទនៃជ័យជម្នះរបស់ជាតិយើង ទៅលើគូសត្រូវ កាលបរិច្ឆេទនៃការចាកចោលក្រុងអង្គរ... កាលបរិច្ឆេទនៃការផ្លាស់ប្តូររាជធានី។ល។ នៅក្នុងគ្រួសារមួយ ការសាងសង់ផ្ទះថ្មី ក៏មានចារឹកកាលបរិច្ឆេទទុកជាសម្គាល់ សម្រាប់ឱ្យសមាជិកគ្រួសារជំនាន់ក្រោយៗបានដឹង។ នៅតាមចេតិយ ម៉ុងបញ្ចុះសព ក៏គ្រួសារនីមួយៗ តែងតែសរសេរឈ្មោះបុគ្គលិកជាសាច់ញាតិដែលស្លាប់។
ការចុះកាលបរិច្ឆេទតាមបែបបុរាណ
ចាប់ពីរវាងសតវត្សទី១៦ រហូតមកទល់ដើមសម័យភ្នំពេញបុព្វបុរសយើងប្រើរបៀបម្យ៉ាង សម្រាប់ធ្វើជារូបមន្តនៃការចុះកាលបរិច្ឆេទ។ គោលសំខាន់នៃរូបមន្តនោះ គឺលោកដាក់សញ្ញាខណ្ឌ(។) ទុកជាគោលសម្រាប់ធ្វើស្នូលលណ្តាល។ យើងឃើញការចុះកាលបរិច្ឆេទរបៀបនេះ នៅលើចេតិយនានា នៅលើសំណង់ផ្សេងៗ ខាងពុទ្ធសាសនា ជាពិសេសយើងឃើញនៅគ្រប់តែសន្លឹកខាងដើមបំផុតឬសន្លឹកចុងបញ្ចប់នៃសាស្ត្រាស្លឹករឹត។
ឧទាហរណ៍ ថ្ងៃអង្គារ ១៤កើត ខែពិសាខ ព.ស. ២៤៥៧ គ.ស. ២០១៤ នោះគេសរសេរបែបនេះវិញ៖
នេះជារបៀបចុះការបរិច្ឆេទបែបសង្ខេបខ្លី។ គ្រាន់តែជម្រាបថា ដើម្បីចុះកាលបរិច្ឆេទរបៀបបុរាណនេះ គេត្រូវចេះចាំថ្ងៃទាំង ៧ ឱ្យស្ទាត់គឺ អាទិត្យ(លេខ១) ច័ន្ទ(លេខ២) អង្គារ(លេខ៣) ពុធ(លេខ៤) ប្រហស្បតិ៍(លេខ៥) សុក្រ(លេខ៦) សៅរ៍(លេខ៧)។ រួចហើយយើងត្រូវចេះរាប់ខែចន្ទគតិឱ្យស្ទាត់ ដោយដាក់លេខឱ្យខែនីមួយៗផងគឺ៖ មិគសិរ(លេខ១) បុស្ស(លេខ២) មាឃ(លេខ៣) ផល្គុន(លេខ៤) ចេត្រ(លេខ៥) ពិសាខ(លេខ៦) ជេស្ឋ(លេខ៧) អាសាឍ(លេខ៨) ស្រពណ៍(លេខ៩)
ភទ្របទ(លេខ១០) អស្សុជ(លេខ១១) កត្តិក(លេខ១២)។ ហើយការគិត(ខ្នើត រនោច) គឺលោកកំណត់ឱ្យដាក់ខ្នើត នៅខាងលើសញ្ញាខណ្ឌ ហើយដាក់ឱ្យរនោចនៅខាងក្រោមសញ្ញាខណ្ឌ។
ឧទាហរណ៍ ថ្ងៃអាទិត្យ ១៥ រោច ខែ ផល្គុន គ.ស ២០១៤ ព.ស ២៥៤៩ ត្រូវបានសរសេរដូចខាងក្រោម៖
ការប្រើខែឆ្នាំតាមរបៀបខ្មែរ និងបារាំងយើងបានដឹងហើយថា តាំងពីប្រទេសយើងឋិតនៅក្រោមរដ្ឋការរបស់ សម័យអាណាព្យាបាលបារាំងមក ក្រៅពីការបើកាលបរិច្ឆេទតាមបែបចន្ទគតិខ្មែរយើងប្រើ កាលបរិច្ឆេទបែបសុរិយគតិតាមបារាំង ព្រោះរដ្ឋការរបស់បារាំងន និងខ្មែរយើង មានការប្រាស័យទាក់ទងគ្នាជាប្រចាំ។ ម្យ៉ាងទៀតឥទ្ធិពលបារាំង ទាំងនយោបាយ និងវប្បធម៌ តែងតែគ្របសង្កត់មកលើយើងជានិច្ច។ សូមជម្រាបថា បារាំងពុំមានប្រើឆ្នាំ របស់ខ្មែរយើងនោះទេកាលពីសម័យអាណានិគមនិយមបារាំង គឺ គេប្រើឆ្នាំតាម គ្រិស្តសករាជ។
ខែសុរិយគតិរបស់បារាំងមានដូចខាក្រោម៖
Janvier (ហ្សង់វីយេ) Féverier(ហ្វេវ្រីយេ) Mars(ម៉ាស់) Avril(អាវ្រីល) Mai (ម៉េ) Juin(យូវ៉ាំង) Juillet(ស៊ូយ៉េត) A-ût(អ៊ូត) Septembre(សេបតមប្រិ៍) ct-bre (អុកតូប្រិ៍) N-vembre(ណូវ៉មប្រិ៍) និង Décembre(ដេសមប្រិ៍)។
ក្រោយមកក្នុងរវាង ទសវត្សទី៦០ គណៈកម្មការវប្បធម៌ជាតិ បានបង្កើតឈ្មោះខែសុរិយគតិទាំង១២ ជាភាសាបាលីជំនួសខែសុរិយគតិបារាំង ដូចខាងក្រោមនេះ៖
មករា(ខែទី១) កុម្ភៈ(ខែទី២) មីនា(ខែទី៣) មេសា(ខែទី៤) ឧសភា(ខែទី៥) មិថុនា(ខែទី៦) កក្កដា(ខែទី៧) សីហា(ខែទី៨) កញ្ញា(ខែទី៩) តុលា(ខែទី១០) វិច្ឆិកា(ខែទី១១) ធ្នូ(ខែទី១២)។
នេះជាដំណាក់កាលនៃការវិវត្តន៍របស់ភាសា និងអក្សរខ្មែរយើង ក្នុងជំហានថ្មីមួយទៀត។ ប៉ុន្តែសូមជម្រាបថា ឈ្មោះខែថ្មីរបស់ខ្មែរយើង ដែលយកមកជំនួសខែសុរិយគតិបារាំង(សកល) នេះពុំអាចយកទៅប្រើប្រាស់ ក្នុងផ្នែកហោរាសាស្ត្រសម្រាប់ធ្វើការទស្សន៍ទាយ ជោគជតារាសី គ្រោះកាច គ្រោះជា... បានឡើយ។ ហោរាខ្មែរនៅតែប្រើខែចន្ទគតិ សម្រាប់គន់គូរដដែលដូចជា៖
មិគសិរ បុស្ស មាឃ ផល្គុន ចេត្រ ពិសាខ ជេស្ឋ អាសាឍ ស្រាពណ៍ ភទ្របទ
អស្សុជ កក្តិក។
ឆ្នាំនៃប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មាន១០ស័កគឺ៖ ឯកស័ក ទោស័ក ត្រីស័ក ចត្វាស័ក បញ្ចាស័ក ឆស័ក សប្តស័ក អដ្ឋស័ក នព្វស័ក និងសំរិទ្ធស័ក។
សករាជគឺជាកាល, សម័យ, យុគ ដែលជាការរាប់ថ្ងៃខែឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ ដោយមានបុគ្គលអស្ចារ្យណាមួយនៅក្នុងយុគនៅបុរាណកាល ឬនាពេលបច្ចុប្បន្ននេះមាន ហើយកើតមានឡើងដោយសារតែមានជនមួយពួក(តាត៌) នៅតំបន់មួយនៅទិសពាយ័ព្យប្រទេសឥណ្ឌា កាលពុទ្ធសករាជ ៦២១ឆ្នាំ ពួកនេះបានវាយលុកចូលកមវាតអំណាចក្នុងប្រទេសឥណ្ឌាប៉ែកខាងលិច បានតាំងក្សត្រយ៍ជាតិរបស់ខ្លួនមួយព្រះនាមថា សកៈ(ឝក) ឬសាលិវាហនៈ(ឝាលិវាហន)ក៏តាំងការរាប់ឆ្នាំតមក ដោយចំណេរតមកហៅថា មហាសករាជ ជាប់មាននៅប្រទេសយើងរហូតមកដល់សព្វថ្ងៃ តាមឯកសារពង្សាវតាខ្មែរថា ព្រះបាទសម្តេចព្រះអរិដ្ឋពលពាហនោ(ព្រះកិតុមាលា) បានតាំងមហាសករាជ ១ ក្នុងកាលពុទ្ធសករាជ ៦២១, ព្រះបាទសម្ដេចបទុម
សុរិយោវង្សបានតាំងចុល្លសករាជ ១ ក្នុងកាលពុទ្ធសករាជ ១១៨៣ សករាជទាំនោះមានដូចជា៖
- ពុទ្ធសករាជ គឺជាកាលកំណត់នៃគ្រា ដែលព្រះសម្ពុទ្ធសមណគោតម ទ្រង់ចូលបរិនិព្វាននៅ(ថ្ងៃពេញបូរមីខែពិសាខ) ត្រូវជាមុនពេលដែលព្រះគ្រិស្តចាប់កំណើតជាង ៥៤៤ឆ្នាំ។
- គ្រឹស្គសករាជ ជាកាលដែលនៃគ្រាដែលព្រះយេស៊ូ ឬព្រះគ្រិស្តចាប់កំណើតនៅថ្ងៃទី២៥ ធ្នូ ត្រូវជា ៥៤៣ឆ្នាំ ក្រោយព្រះពុទ្ធសករាជ ដែលមាននៅលើភពផែនដី។
- មហាម៉ាត់សករាជ ជានាមរបស់សាស្ដាម្នាក់ កើតនៅក្រុង ម៉េក្កះ ដែនដីអារ៉ាប់នៅដើមសតវត្យទី១២ នៃពុទ្ធសករាជ(ព.ស ១១១៣ ឬ ១១១៤) ហើយជាមេលទ្ធិដែលបង្កើតសាសនា អ៊ីស្លាម ធ្វើមរណកាលនៅក្រុង ម៉េឌីន ឬម៉េឌីន៉ា(ដែនអារ៉ាប់) ក្នុងកាលពុតញថសករាជ ១១៧៥, ពួកជនសាវ័កបានកំណត់តាំងសករាជតាំងសករាជ អ៊ីស្លាម ពីថ្ងៃដែលមហាម៉ាត់ដោះខ្លួនគេចចេញពីក្រុង ម៉េក្កៈ ទៅនៅឯស្រុក យ៉ាតៈរ៉េប(ដែលតមកក្លាយជាក្រុងឈ្មោះ ម៉េឌីន ឬម៉េឌីន៉ា) ក្នុងកាលសករាជ ១១៦៥ ពួកអឺរ៉ុបហៅថា ម៉ូហ័មម៉ិត ឬម៉ាហូម៉ិត។
- ចុល្លសករាជ ខ្មែរយើងប្រើតាមប្រទេសឥណ្ឌា ៦២១ឆ្នាំ ក្រោយពុទ្ធសាករាជជាសករាជតូច តាំងពីថ្ងៃច័ន្ទ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ១១៨៣។
ទសវត្ស គឺជាកាល ឬគ្រាដែលកំណត់ក្នុងអំឡុងរយៈពេល ១០ឆ្នាំ។ មានដូចជា៖
ទសវត្ស ទី១ គឺរាប់ចាប់ពីឆ្នាំ ទី១ នៃសករាជដល់ឆ្នាំ ទី១០
........... ទី២ .................... ទី១១ ........................ ទី២០
........... ទី៣ ................... ទី២១ ........................ ទី៣០
........... ទី៤ .................... ទី៣១ ........................ ទី៤០
.......... ទី៥ ..................... ទី៤១ ......................... ទី៥០
.......... ទី៦ ..................... ទី៥១ ......................... ទី៦០
.......... ទី៧ ..................... ទី៦១ ......................... ទី៧០
.......... ទី៨ ..................... ទី៧១ ......................... ទី៨០
.......... ទី៩ ..................... ទី៨១ ......................... ទី៩០
.......... ទី១០ ..................... ទី៩១ ......................... ទី១០០
.......... ទី២០ ..................... ទី១០១ ......................... ទី២០០
.......... ទី៣០ ..................... ទី២០១ .........................ទី៣០០
.......... ទី៤០ ..................... ទី៣០១ ......................... ទី៤០០
.......... ទី៥០ ..................... ទី៤០១ ......................... ទី៥០០
.......... ទី៦០ ..................... ទី៥០១ ......................... ទី៦០០
.......... ទី៧០ ..................... ទី៦០១ ......................... ទី៧០០
.......... ទី៨០ ..................... ទី៧០១ ......................... ទី៨០០
.......... ទី៩០ ..................... ទី៨០១ ......................... ទី៩០០
.......... ទី១០០ ................... ទី៩០១ ......................... ទី១០០០
.......... ទី២០០ .....................ទី១០១០......................... ទី២០០០
.......... ទី៣០០ .....................ទី២០១០ .........................ទី៣០០០
នៅក្នុងឆ្នាំ ២០១៤ ស្ថិតនៅក្នុង ទសវត្សទី៣០០ ត្រូវនឹង សតវត្សទី៣០ ក្នុងចន្លោះឆ្នាំ ២០១០ ដល់ ឆ្នាំ៣០០០។
សតវត្ស គឺជាការកំណត់កាលក្នុងរយៈពេល ១០០ឆ្នាំ ប្រៀបធៀបដូចជា៖
សតវត្ស ទី១ គឺរាប់ចាប់តាំងពីឆ្នាំ ទី១ នៃសករាជទៅដល់ឆ្នាំ ទី១០០
.......... ទី២ ..................... ទី១០១ ............................ ទី២០០
......... ទី៣ ..................... ទី២០១ ............................ ទី៣០០
.......... ទី៤ ..................... ទី៣០១ ............................ ទី៤០០
.......... ទី៥ ..................... ទី៤០១ ............................ ទី៥០០
.......... ទី៦ ..................... ទី៥០១ ............................ ទី៦០០
.......... ទី៧ ..................... ទី៦០១ ............................ ទី៧០០
.......... ទី៨ ..................... ទី៧០១ ............................ ទី៨០០
.......... ទី៩ ..................... ទី៨០១ ............................ ទី៩០០
.......... ទី១០ ..................... ទី៩០១ ............................ ទី១០០០
.......... ទី១១ ..................... ទី១០០១ ............................ ទី១១០០
.......... ទី១២ ..................... ទី១១០១ ............................ ទី១២០០
.......... ទី១៣ ..................... ទី១២០១ ............................ ទី១៣០០
.......... ទី១៤ ..................... ទី១៣០១ ............................ ទី១៤០០
.......... ទី១៥ ..................... ទី១៤០១ ............................ ទី១៥០០
.......... ទី១៦ ..................... ទី១៥០១ ............................ ទី១៦០០
.......... ទី១៧ ..................... ទី១៦០១ ............................ ទី១៧០០
.......... ទី១៨ ..................... ទី១៧០១ ............................ ទី១៨០០
.......... ទី១៩ ..................... ទី១៨០១ ............................ ទី១៩០០
.......... ទី២០ ..................... ទី១៩០១ ............................ ទី២០០០
.......... ទី២១ ..................... ទី២០០១ ............................ ទី៣០០០
ដូចសព្វថ្ងៃនៅក្នុងឆ្នាំ ២០១៤ នៃគ្រិស្ដរាជគឺនៅក្នុងសតវត្សទី ២១ នៃគ្រិស្ដរាជ បើជាពុទ្ធសករាជវិញ ២៥៥៨ ត្រូវនឹងសតវត្សទី២១។
សហសវត្ស ជាគ្រាកំណត់កាល ឬវេលាក្នុងរយៈពេល ១០០០ឆ្នាំ។ មានដូចជា៖
សហសវត្ស ទី១ គឺរាប់ចាប់ពីឆ្នាំ ទី១ នៃសករាជឆ្នាំ ទី១០០០
............... ទី២ ................... ទី១០០១ ................... ទី២០០០
............... ទី៣ ................... ទី២០០១ ................... ទី៣០០០
សព្វថ្ងៃនៅក្នុងឆ្នាំ ២០១៤ នៃគ្រិស្ដរាជ ស្ថិតនៅក្នុង សហសវត្ស ទី៣ នៅចន្លោះឆ្នាំ ២០០១ ដល់ ឆ្នាំ៣០០០។