បុគ្គលតែងពោលពាក្យ៣យ៉ាង១. ពោលពាក្យដូចដុំលាមកៈ មនុស្សតែងបរិភោគអាហារជាធម្មតា។ តែការបរិភោគអាហារខុសបណ្តាលឲ្យកើតជាជំងឺរាគរុះ លាមកធំក្លិនស្អុយ។ លុះខ្យល់បក់មកក៏នាំក្លិនស្អុយទៅគ្រប់ទិសទី។ យ៉ាងណាម៉ិញពាក្យសំដីស្មោកគ្រោកមានពាក្យកុហក ពាក្យញុះញង់ ពាក្យប្រមាថត្រគោះបោះបោក និងពាក្យឡេះឡោះឥតប្រយោជន៍ជាដើម ជាហេតុនាំឲ្យខូតប្រយោជន៍ និងរង្កៀសចិត្តអ្នកស្តាប់។ កេរ្តិ៍ឈ្មោះអ្នកនិយាយក៏ស្អុយរលួយដូចក្លិនលាមក សព្វទីកន្លែង។
២. ពោលពាក្យដូចផ្កាៈ ធម្មតាផ្កាកាលណាវារីក វាចោលក្លិនក្រអូប ហើយខ្យល់បក់នាំក្លិនក្រអូបទៅគ្រប់ទិសទី។ អ្នកផងទាំងឡាយសប្បាយចូលចិត្តយកផ្កានោះមកធ្វើជាគ្រឿងតុបតែង លំអខ្លួន។ ទោះបីផ្កានោះមានដើមមិនល្អ សំបកគ្រើម ស្លឹកជូរចត់ខា ផ្លែអត់រសជាតិក៏ដោយ ក៏គេនៅតែចូលចិត្ត។ ដូចនេះ ដើម ស្លឹក មែក ផ្លែ និងចំណែកផ្សេងៗទៀតនៃដើម មានតម្លៃដោយសារតែផ្កា។ យ៉ាងណាម៉ិញមនុស្សទោះបីមានរូបអាក្រក់ក៏ដោយ តែពោលពាក្យសំដីប្រកបដោយគុណធម៌ សីលធម៌ ដែលញ៉ាំងប្រយោជន៍ឲ្យអ្នកដទៃនិងខ្លួនឯងហើយ អ្នកនោះក៏មានឈ្មោះក្រអូបដូចជាផ្កាអញ្ចឹងដែរ ហើយអ្នកផងទាំងពួងក៏ចូលចិត្តគោរពរាប់អាន។ បុគ្គលពោលពាក្យយ៉ាងនេះមាន២បែបៈ ក) ពោលពាក្យល្អទាំងទីកំបាំងមុខនិងទីចំពោះមុខៈ នៅចំពោះមុខប្រើពាក្យ ព្រះតេជគុណ លោកពូ អ្នកមីង អ្នកនាង... លុះទីកំបាំងមុខក៏ប្រើពាក្យដដែល។ ខ) ពោលពាក្យល្អតែចំពោះមុខៈ នៅកំបាំងមុខប្រែជាហៅ អ្នកនេះ អ្នកនោះ អានេះ អានោះ ទៅវិញ។ ៣. ពោលពាក្យផ្អែមដូចទឹកឃ្មុំៈ ធម្មតាទឹកឃ្មុំសុទ្ធរមែងផ្អែមឆ្ងាញ់ជាងទឹកឃ្មុំមិនសុទ្ធដែលលាយ ទៅដោយទឹក។ ទឹកឃ្មុំមិនសុទ្ធធ្វើឲ្យអ្នកបរិភោគទ្រលាន់។ យ៉ាងណាម៉ិញអ្នកដែលពោលពាក្យពីរោះ មិនប្រាថ្នាលាភសក្ការៈពីអ្នកដទៃពោលចេញពីចិត្តបរិសុទ្ធ ប្រៀបដូចជាទឹកឃ្មុំសុទ្ធ តម្លៃរបស់គេនៅតែមានជាដរាប។ ចំណែកឯអ្នកពោលពាក្យពីរោះព្រោះតែលាភសក្ការៈ (ចិត្តជាទេវទត្ត មាត់ជាទេវតា) ប្រៀបដូចជាទឹកឃ្មុំមិនសុទ្ធ ពេលគេដឹងការពិតក៏រកតម្លៃប្រើប្រាស់គ្មាន។ (ស្រង់ចេញពីទស្សនាវដ្តីកម្ពុជសូរិយា) ឋានរបស់ទេវតាឋានរបស់ទេវតាមាន៦គឺ
១. ចតុម្មហារាជការ គឺជាឋានឆកាមាវចនជាន់ទី១ ២. តាវត្តិង្ស គឺជាឋានវចរសួគ៌ាជាន់ទី២ ៣. មាយា គឺជាឋានទេវតានៅក្នុងឋានយាមៈ ឬពួកយាមទេពជាន់ទី៣ ៤. តុសិតា គឺជាឋានកាមាវចរសួគ៌ជាន់ទី៤ ៥. និម្មានរិតី គឺជាឋានសួគ៌ាក្នុងឆកាមាវចរជាន់ទី៥ ៦. បរនិម្មិតវសវតី គឺជាឋានសួគ៌ឆកាមាជាន់ទី៦។ ចតុទ្វីបចតុទ្វីមាន៤គឺ
១. បុព្វវិទេហទ្វីប ២. ជម្ពូទ្វីប ៣. អបរគោយានទ្វីប ៤. ឧត្តរកុរុទ្វីប ត្រៃយុគត្រៃយុគមាន៤គឺ
១. ក្រឹតាយុគ ២. ក្ឫតយុគ ៣. ទ្វាបរយុគ ៤. កលិយុគ ចិត្ត៨៩ ឬ ចិត្ត១២១
កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៨ = ៨៩កាមាវចរចិត្តឮ កាមាវចរចិត្ត៥៤ = អកុសលចិត្ត១២ + អហេតុកចិត្ត១៨ + សោភណៈចិត្ត២៤- អកុសលចិត្ត១២ = លោភៈចិត្ត៨ + ទោសៈចិត្ត២ + មោហៈចិត្ត២- អហេតុកចិត្ត១៨ = អកុសលវិបាកចិត្ត៧ + កុសលវិបាកចិត្ត៨ + កិរិយាចិត្ត៣- សោភណៈចិត្ត២៤ = កុសលចិត្ត៨ + វិបាកចិត្ត៨ + កិរិយាចិត្ត៨រូបាវចរចិត្ត រូបាវចរចិត្ត១៥ (មហគ្គតៈឈាន) = កុសលចិត្ត៥ + វិបាកចិត្ត៥ + កិរិយាចិត្ត៥អរូបាវចរចិត្ត អរូបាវចរចិត្ត១២ = កុសលចិត្ត៤ + វិបាកចិត្ត៤ + កិរិយាចិត្ត៤លោកុត្តរចិត្ត លោកុត្តរចិត្ត៨ = មគ្គចិត្ត៤ + ផលចិត្ត៤ចិត្តទាំងអស់ដែលរាប់រៀបខាងលើនេះ មានចំនួន៨៩ ។ ប៉ុន្តែបើរាប់តាមឈាន លោកុត្តចិត្តមានទាំងអស់៤០ (មិនមែនមានត្រឹមតែ៨ទេ) គឺថាលោកុត្តរឈានមាន៥ ហើយមគ្គចិត្ត៤ និងផលចិត្ត៤ គុណនឹងឈាន៥ ត្រូវជា មគ្គចិត្ត២០ និង ផលចិត្ត២០ ត្រូវជា៤០ ។ កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៤០ = ចិត្ត១២១ជាធម្មតា គេតែងរាប់ចិត្ត៨៩ សេចក្តីនេះមិនមែនមានន័យថា បុគ្គលម្នាក់ ៗ មានចិត្ត ៨៩នោះឡើយ ព្រោះចិត្តមិនកើតឡើងឯង ៗ នោះទេ យោគាវចរទាំងឡាយបណ្តុះចិត្ត មានរូបាវចរចិត្តជាដើម ឲ្យកើតឡើង តាមការបំពេញឈាន គឺសមាធិ និង វិបស្សនាកម្មដ្នាន ។ ហេតុដូច្នេះហើយ បានជាសមាធិនិងវិបស្សនា ជាវិធីសំខាន់បំផុត ក្នុងការបដិបត្តិព្រះធម៌ ។ បុគ្គលដែលធ្វើតែសីលនិងទាន គ្មានសមាធិ-វិបស្សនា មានត្រឹមតែ កាមាវចរចិត្ត ដែលឲ្យសត្វកើតក្នុងឋានមនុស្សនិងឋានសួគ៌ មិនអាចកើតក្នុងឋានរូប ព្រហ្ម, អរូបព្រហ្ម ឬសម្រេចព្រះនិព្វានបានឡើយ ។ រូបាវចរចិត្ត ឲ្យសត្វទៅកើតក្នុងឋានរូបព្រហ្ម អរូបាវចរចិត្ត ឲ្យសត្វទៅកើតក្នុងឋានអរូបព្រហ្ម ។ លោកុត្តរចិត្ត ជាចិត្តបរិសុទ្ធ រួចចាកអាសវៈកិលេសទាំងពួង ឥតមានសេសសល់ ។ ព្រះយោគាវចរដែលបានសម្រេចអរហត្តផលពេញបរិបូណ៌ មិនវិលត្រឡប់ កើតក្នុងភព៣ទៀតឡើយ ព្រះអង្គចូលទៅកាន់ព្រះនិព្វាន ដែលជាស្ថានបរមសុខ ។ ព្រះយោគាវចរដែលបានសម្រេចមគ្គចិត្ត - ផលចិត្ត តែមិនទាន់ដល់អរហត្តផល នឹង ទៅកើតក្នុងឋានព្រហ្ម មានវេហប្ផលព្រហ្មជាដើម។ រីឯភពទាំង៣ ឬត្រៃភព គឺ កាមាវចរភព (កាមភព) ១, រូបាវចរភព (រូបភព) ១ និងអរូបាវចរភព (អរូបភព) ១ សូមលើកយកមកអធិប្បាយដោយខ្លី ៗ ដូចតទៅ៖ កាមាលោក កាមាលោកមាន ១១ឋាន គឺអបាយភូមិ៤, ឋានមនុស្ស១ និងឋានសួគ៌៦។
- តាវតឹង្សៈ ទេវតាឋានតាវតឹង្ស មានអាយុកំរិត ១,០០០ឆ្នាំទិព្វ ។ - យាមៈ ទេវតាឋានយាមៈ មានអាយុកំរិត ២,០០០ ឆ្នាំទិព្វ ។ - តុសិតៈ ទេវតាឋានតុសិត មានអាយុកំរិត៤,០០០ ឆ្នាំទិព្វ ។ - និម្មានរតិ ទេវតាឋាននិម្មានរតី មានអាយុកំរិត៨,០០០ ឆ្នាំទិព្វ ។ - បរនិម្មិត្តវសវត្តិ ទេវតាឋានបរនិម្មិត្តវសវត្តី ជាឋានខ្ពស់ជាងគេក្នុងកាមាសួគ៌ មានអាយុកំរិត ១៦,០០០ ឆ្នាំទិព្វ ។ ទេវតាដែលរក្សាមនុស្សលោក គឺពពួកគន្ធព្វទេវតាពីឋានចាតុម្មហារាជិកៈ ។ ជនដែលរក្សានូវសីលមិនឲ្យដាច់ បូជាចំពោះព្រះរតនត្រៃ ព្រះពុទ្ធ- ព្រះធម៌- ព្រះសង្ឃ ធ្វើទាន ភាវនាសំអាតចិត្ត គោរពមាតាបិតារបស់ខ្លួន លុះស្លាប់ទៅ នឹងទៅកើតក្នុងឋានសួគ៌ ខ្ពស់ទាបទៅតាមអំណាចនៃកុសលកម្មរៀងខ្លួន ។ ទេវតានៃឋានបរនិម្មិត្តវសវត្តី ជាព្រះអាទិទេព ដែលគ្រប់គ្រងលើអាទិទេពដទៃឯ ទៀត ។ ទេវតាទាំងឡាយតែងមាន ការគោរពចំពោះព្រះព្រហ្ម ដែលមានឋានៈនិងអំណាចខ្ពង់ខ្ពស់ជាង ។ រូបលោក រូបលោក គឺឋានរបស់ព្រះព្រហ្មដែលមានរូប (ខ្លួន- ប្រាណ) ។ ជនដែលធ្វើនូវមហគ្គតៈឈាន គឺថាបានដល់នូវការសម្រេចឈាន ក្នុងការធ្វើកម្មដ្នានណាមួយ ក្នុងកម្មដ្នាន៣៦ មានកសិណ១០, អសុភ១០, អនុស្សតិ១០, ព្រហ្មវិហារ៤, សញ្ញា១, វវដ្នាន១ ជននោះ ក្រោយពេលអស់អាយុអំពីលោកនេះទៅ នឹងទៅកើតក្នុងឋានរូបព្រហ្ម ដែល រាប់រៀបតាមឈានដូចតទៅ៖ បឋមជ្ឈានភូមិ (ឈានទី១)- ព្រហ្មបរិសជ្ជា អាយុព្រហ្មមានកំរិត១ភាគ៣នៃអសង្ខេយ្យកប្ប ។- ព្រហ្មបុរោហិតៈ អាយុព្រហ្មមានកំរិតកន្លះនៃអសង្ខេយ្យកប្ប ។- មហាព្រហ្មា អាយុព្រហ្មមានកំរិត១អសង្ខេយ្យកប្ប ។(រយៈពេលចាប់តាំងពីមនុស្សអាយុបានតែត្រឹម១០ឆ្នាំស្លាប់ ដល់ពេលមនុស្សមានអា យុវែងមិនកំណត់ រហូតដល់មនុស្សួអាយុបានតែត្រឹម១០ឆ្នាំស្លាប់វិញ ១ជុំនេះហៅថា ១អន្តរកប្ប ។ ២០អន្តរកប្បស្មើនឹង១អសង្ខេយ្យកប្ប ។ ៤អសង្ខេយ្យកប្បស្មើនឹង១មហាកប្ប) ទុតិយជ្ឈានភូមិ (ឈានទី២) - បរិត្តាភា អាយុព្រហ្មមានកំរិត២មហាកប្ប។ - អប្បមាណាភា អាយុព្រហ្មមានកំរិត៤មហាកប្ប ។ - អាភស្សរា អាយុព្រហ្មមានកំរិត៨មហាកប្ប ។ តតិយជ្ឈានភូមិ (ឈានទី៣) - បរិត្តាសុភៈ អាយុព្រហ្មមានកំរិត១៦មហាកប្ប ។ - អប្បមាណសុភៈ អាយុព្រហ្មមានកំរិត៣២មហាកប្ប ។ - សុភកិណ្ហៈ អាយុព្រហ្មមានកំរិត៦៤មហាកប្ប ។ច តុត្ថជ្ឈានភូមិ និងបញ្ចមជ្ឈានភូមិ ហៅ សុទ្ធាវាស (ឈានទី៤ ទី៥)- វេហប្ផលៈ អាយុព្រហ្មមានកំរិត៥០០មហាកប្ប ។ - អសញ្ញសត្តៈ អាយុព្រហ្មមានកំរិត៥០០មហាកប្ប ។ - អវិហា អាយុព្រហ្មមានកំរិត១,០០០មហាកប្ប ។ - អតប្បា អាយុព្រហ្មមានកំរិត២,០០០មហាកប្ប ។ - សុទស្សា អាយុព្រហ្មមានកំរិត៤,០០០មហាកប្ប ។ - សុទស្សី អាយុព្រហ្មមានកំរិត៨,០០០មហាកប្ប ។ - អកណិដ្នា អាយុព្រហ្មមានកំរិត១៦,០០០មហាកប្ប ។ ព្រះសោតាបន្ន និងព្រះសកទាគាមិ ដែលសម្រេចឈានទី៥ ទៅកើតក្នុងឋានវេហប្ផលព្រហ្ម ។ ព្រះអនាគាមិ និង ព្រះអរហន្ត កើតក្នុងសទ្ធាវាសព្រហ្មនេះរហូត ដល់បានសម្រេចអរហត្តផល ពេញបរិបូណ៌ ហើយក៏ចូលទៅកាន់បរិនិព្វានទៅ ។ អរូបលោក អរូបលោក ជាឋានរបស់ព្រះព្រហ្មឥតរូប គឺថាមានតែចិត្ត មិនមានខ្លួនប្រាណឡើយ ។ អរូបលោកនេះជាឋានខ្ពស់ជាងគេបំផុត មាន៤ថ្នាក់គឺៈ - អាកាសានញ្ចាយតនៈ អាយុព្រហ្មមានកំរិត២០,០០០មហាកប្ប ។- វិញ្ញាណញ្ចាយតនៈ អាយុព្រហ្មមានកំរិត៤០,០០០មហាកប្ប ។- អាកិញ្ចញ្ញាយតនៈ អាយុព្រហ្មមានកំរិត៦០,០០០មហាកប្ប ។- នេវសញ្ញានាសញ្ញាយតនៈ អាយុព្រហ្មមានកំរិត៨៤,០០០មហាកប្ប ។ព្រះយោគាវចរដែលចំរើន អារុប្បជ្ឈាន៤ ទៅកើតក្នុងអរូបលោកនេះ រហូតដល់បានសម្រេច អរហត្តផលក៏បរិនិព្វានទៅ ។ អរុប្បជ្ឈាន៤នោះគឺ៖
និព្វាន ព្រះនិព្វានជា លោកុត្តរធម៌ (ចេញផុតត្រៃលោក) ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់ហៅថានិព្វាននោះ ព្រោះចេញចាកតណ្ហា ដែលជាគ្រឿងដោតក្រង ។ ព្រះនិព្វានមាន២យ៉ាងគឺៈ
មគ្គញាណ៤
១- សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល។ ២- ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្ត (សមាធិចិត្ត)។ ៣- ទិដ្និវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញ។ ៤- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការយល់ឃើញច្បាស់កន្លងសេចក្តី សង្ស័យបាន។ ៥- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃដឹងពិត ស្គាល់ពិតថានេះជាផ្លូវ នេះមិនមែនជាផ្លូវ។ ៦- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យអរិយមគ្គកើតឡើង។ ៧- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញនូវករណីយកិច្ចដែល ជាចំ ណែកនៃលោកុត្តរៈ គឺឃើញក្នុងមគ្គ៤ដោយជាក់ច្បាស់តាមលក្ខណៈ និងសភាវៈ មិន វង្វេងទៅតាមសម្មុតិលោកវោហារថា ជាសត្វជាបុគ្គល យើង- គេ ឡើយ ដែលជាតួទិដ្និវិសុទ្ធិ ទាំងជាហេតុនិងជាបច្ច័យ កន្លងកង្ខាក្នុងកាលទាំង៣ចេញបាន គឺមិនសង្ស័យថា យើងច្យុតមកពីទីណា ? យើងជាអ្វី ? យើងនឹងទៅកើតក្នុងទីណា ? ទេវបុត្តទេវតាមាន ឬមិនមាន ? ដែលជាតួកង្ខាវិតរណវិសុទ្ធិ ។ សង្ខារទាំងឡាយជារបស់មិនទៀង ។ របស់ឯណាមិនទៀង តែកើតឡើងហើយ រលត់បាត់បង់ទៅវិញ របស់នោះជាទុក្ខពិត ។ បើរបស់ណាជាទុក្ខ របស់នោះជាអនត្តា មិនគួរបើនឹងប្រកៀកប្រកាន់ ថាជារបស់ខ្លួន ដោយអំណាចតណ្ហា ឧបាទាន មានៈ និងទិដ្និ (យល់ខុស) ឡើយ ។ បុគ្គលពាលបុគ្គលពាលជាបុគ្គលល្ងង់ខ្លៅ អាក្រក់កាចសាហាវ ឬជាបុគ្គលដែលកាត់បង់នូវប្រយោជន៍ ២យ៉ាងគឺ :
ប្រយោជន៍ខ្លួនឯង ១ ប្រយោជន៍អ្នកដទៃ ១ និងកាត់បង់នូវប្រយោជន៍ ២យ៉ាងផ្សេងទៀតគឺ : ប្រយោជន៍ក្នុងបច្ចុប្បន្នជាតិនេះ ១ ប្រយោជន៍ក្នុងបរលោក ១ បុគ្គលពាលនោះឥតស្គាល់គុណទោស ឥតស្គាល់ខុសត្រូវអ្វីទេការរស់នៅមិនប្រកបដោយ បញ្ហា រស់នៅដោយហេតុត្រឹមតែការដកដង្ហើមចេញចូល ឥតចេះធម៌បណ្ឌិតអ្វីសោះឡើយ ជាអ្នកប្រកបដោយអកុសលកម្មបទ ១០យ៉ាងរស់នៅបង្កភាពអនាធិបតេយ្យ អសន្តិសុខ ដល់សង្គម គួរឱ្យខ្លាចដូចសត្វអសិរពិស កាលណាបុគ្គលឃើញហើយ តែងដើរចៀសវាង មិនចង់ឱ្យជួបព្រោះខ្លាចវាបង្កគ្រោះថ្នាក់ដល់ខ្លួន យ៉ាងណាមិញនៅពេលដែលគេឮថាម្តុំណា មានបុគ្គលពាលឬក្មេងពាល ដែលយើងហៅថាជើងកាង ឬក្រុមបងធំគេតែងគេចចៀសវាង មិនចង់ជួប ឬមិនចង់ទៅឋាននោះក៏យ៉ាងនោះដែរ៕ ក្នុងចំណោមពស់និងទុរជន ថ្លឹងថ្លែងរិះគន់តាមដំណើរ ពស់និងទុរជនពស់គ្រាន់បើ គឺពស់ប្រសើរជាទុរជន ។ ព្រោះវាចឹកយើងតែម្តងម្កាល ចៃដន្យបណ្តាលឱ្យទុក្ខធ្ងន់ ឯពាលសាមាន្យជាទុរជន នាំទុក្ខទោសធ្ងន់គ្រប់ជំហាន ។ ពាលខ្លៅចូលនៅផងបណ្ឌិត គ្រាអស់ជីវិតលង់អនេក មិនដឹងរសធម៌អាថ៌ជាឯក ដូចវែកមិនស្គាល់រសសម្ល ។ ពាលឯណាដឹងខ្លួនថាពាលពិត ពាលនោះហៅបណ្ឌិតដោយនុយោគ ពាលឯណាកាន់ខ្លួនថាប្រាជ្ញព្រោក ពាលនោះឯងលោកហៅថាពាលោ។ ជនពាលល្ងង់មិនដឹងច្បាស់នូវសេចក្តីពិតនៃប្រយោជន៍ យកតែតាមអំណាចនៃសេចក្តីក្រោធ ជននោះនឹងក្តៅក្រហាយស្ពាយក្រោយ ។ កុំយកពាលជាមិត្រ កុំយកបណ្ឌិតជាសត្រូវ មានសត្រូវជាបណ្ឌិត ល្អជាងមានមិត្រជាជនពាល នៅជាមួយជនពាលដូចជានៅជាមួយសត្រូវ នៅជាមួយបណ្ឌិតដូចជានៅជាមួយញាតិ ។ ដកស្រង់ចេញពីសៀវភៅដែលមានឈ្មោះថា «វិធីសេពគប់មិត្ត» |