ទិស
គឺជាបែកឬជាគោលនៃតំបន់ណាមួយដែលគេកំណត់សម្គាល់។ ហើយគេបានចែកចេញជាទិសធំ ៤គឺ លិច កើត ជើង និងត្បូង។ រីឯនៅក្នុងទិសធំទាំង៤ មានទិស ១០គឺ បូព៌ា អាគ្នេយ៍ ទក្សិណ និរតី បស្ចឹម ពាយ័ព្យ ឧត្តរ ឦសាន លើ និនងក្រោម។បុរាណលោកអោយគោរពទិសទាំង៦
ទី១ លោកអោយគោរពទិសខាងមុខ ទុកដូចគោរពទិសខាងកើត គឺគោរពមាតាបិតាជាអ្នកបង្កើតយើងទុកដូចជាព្រះ ទុកដូចជាព្រះព្រហ្មណ៍
ទី២ លោកអោយគោរពទិសខាងស្ដាំ ឬខាងត្បូង គឺគោរពគ្រូព្រឹទ្ធាចារ្យ អ្នកដឹកនាំបង្រៀនយើង
ទី៣ លោកអោយគោរពទិសខាងក្រោយ ឬខាងលិច មើលខុសត្រូវកូន ប្រពន្ធដែលលិចចេញពីយើង
ទី៤ លោកអោយគោរពទិសខាងឆ្វេង ឬខាងជើង អាចជួយឧបត្ថម្ភម្ដាយធំ ឳពុកធំ ម្ដាយមីង ឳពុកមា តាមលទ្ធភាព អាចជួយបាន ឬញាតិជិតខាង
ទី៥ លោកអោយគោរពទិសខាងលើគឺគោរពអ្នកមានសីល
ទី៦ លោកអោយគោរពទិសខាងក្រោម គឺអ្នកបំរើ ឬសត្វ មើលខុសត្រូវគ្នាផង គ្នាចង់រស់ដូចយើងដែរ។ កុំចេះតែសម្លាប់
"ក្មេងស្គាល់ទិសបួន តាមក្បួនទិសប្រាំបី មាននិស្ស័យស្គាល់ទិសដប់"
ទិសទាំងបួន
ឈ្មោះទិសទាំងប្រាំបី
ទិសលិច គឺជាទិសដែលព្រះអាទិត្យអស្ដង្គត ដែលនៅចន្លោះ ទិសខាងជើង និងទិសខាងត្បូង(បស្ចឹម)។
ទិសខាងកើត គឺជាទិសដែលព្រះអាទិត្យរះ ដែលនៅចន្លោះ ទិសខាងជើង និងទិសខាងត្បូង(បូព៌ា)។
ទិសខាងជើង គឺជាទិសដែលផ្ទុកនូវមេដែកដែលគេកំណត់លើត្រីវិស័យ ហើយវាផ្ទុយពីទិសខាងត្បូង(ទិសឧត្តរ)។
ទិសខាងត្បូង គឺជាទិសដែលទល់ចំនឹងទិសខាងជើង(ទក្សិណ)។
ទិសតូចទាង១០គឺ៖
ទិសបូព៌ គឺជាទិសដែលនៅភាគខាងកើត។
ទិសអាគ្នេយ៍ គឺជាទិសដែលនៅចន្លោះទិសបូព៌ និងទិសទក្សិណ។
ទិសទក្សិណ គឺជាទិសដែលនៅទល់គ្នានឹងទិសឧត្តរ(ទិសត្បូង)។
ទិសនិរតី គឺជាទិសតូចដែលនៅចន្លោះទិសទក្សិណនឹងទិសបស្ចឹម។
ទិសបស្ចឹម គឺជាទិសដែលនៅស្រនឹងទិសខាងលិច។
ទិសពាយ័ព្យ គឺជាទិសតូចដែលនៅចន្លោះទិសបស្ចិមនឹងទិសឧត្តរ។
ទិសឧត្តរ គឺជាទិសដែលនៅខាងឆ្វេងដៃ(ទិសជើង)។
ទិសឦសាន គឺជាទិសតូចឬជាទិសជ្រុងត្រង់ចន្លោះទិសឧត្ដរនឹងទិសបូព៌។
ទិសលើ គឺជាទិសនៅចំកណ្តាលនៃទិសទាំងឡាយនៅផ្នែកខាងលើ។
ទិសក្រោម គឺជាទិសនៅចំកណ្តាលនៃទិសទាំងឡាយនៅផ្នែកខាងក្រោម។ ឯកសារយោង ធម៌ចំរើនគុណ (ទទួលការណែនាំពី ព្រឹទ្ធាចារ្យ គៀត ចាន់ថុន, ព្រឹទ្ធាចារ្យ ចាន់ ស៊ីម, ព្រះតេជគុណ ប៉ោង)
រៀបរៀងដោយ សុខ គឹមហេង
១៦ មិនុនា ២០១១

- ជើង
- ត្បូង
- លិច
- កើត
ឈ្មោះទិសទាំងប្រាំបី
- ឧត្តរ(ជើង)
- ឦសាន(ជើងឆៀងកើត)
- បូព៌(កើត)
- អាគ្នេយ៍(កើតឆៀងត្បូង)
- ទក្សិណ(ត្បូង)
- និរតី(ត្បូងឆៀងលិច)
- បស្ចឹម(លិច)
- ពាយ័ព្យ(លិចឆៀងជើង)
- ឧត្តរ(ជើង)(ឆ្វេង)
- ឦសាន(ជើងឆៀងកើត)
- បូព៌(កើត)(មុខ)
- អាគ្នេយ៍(កើតឆៀងត្បូង)
- ទក្សិណ(ត្បូង)(ស្ដាំ)
- និរតី(ត្បូងឆៀងលិច)
- បច្ចិម(លិច)(ក្រោយ)
- ពាយ័ព្យ(លិចឆៀងជើង)
- ទិសខាងលើ
- ទិសខាងក្រោម