ឋានៈរបស់ពាក្យ
ក. ចំពោះព្រះសង្ឃ និងព្រះរាជា
ដើម្បីរាប់កំណត់ចំនួនព្រះរាជា គេត្រូវប្រើពាក្យភ្ជាប់ថា អង្គ។
ឧទាហរណ៍ ព្រះមហាក្សត្រា ក្សត្រី យាងចូលប្រថាប់ក្នុងរាជរោងមាន ១៧អង្គ។
ដើម្បីកំណត់ចំនួនព្រះសង្ឃ គេប្រើពាក្យភ្ជាប់ថា អង្គ។
ឧទាហរណ៍ ក្នុងពិធីចម្រើនព្រះបរិត្តបុណ្យទក្ខិណានុប្បទាននេះ គេនិមន្តព្រះសង្ឃ ១០អង្គ។
បញ្ជាក់៖ ពាក្យសង្ឃ និងរាជស័ព្ទ មួយចំនួន គឺជាន់គ្នាតែមួយប្រើពាក្យដូចគ្នា ដូចករណីខាងលើជាភស្តុតាងស្រាប់។ ពាក្យថា ព្រះរាជាឈឺ និងព្រះសង្ឃឈឺ ហៅថា អាពាធ ដូចគ្នាបានតែចំពោះព្រះរាជា មានម្យ៉ាងទៀតថា ប្រឈួន។
ខ្មែរយើងប្រើពាក្យេពិសេសៗ សម្រាប់តម្រូវការនឹងឋានៈមនុស្សនៅក្នុងសង្គម។ ដូច្នេះព្រះសង្ឃ និងព្រះរាជាជាជនមានឋានៈខ្ពង់ខ្ពស់យកមកប្រើ ឱ្យត្រូវទៅតាមឋានៈតួនាទីក្នុងសង្គមដូចជម្រាបខាងលើ។
ខ. ចំពោះមនុស្សដែលមានឋានន្តរសក្តិខ្ពង់ខ្ពស់
ដើម្បីកំណត់ចំនួនមនុស្សមានយសសក្តិខ្ពង់ខ្ពស់វិញគេប្រើពាក្យ រូប។
ឧទាហរណ៍ នៅក្នុងពិធីសម្ភោធការដ្ឋាន នៅខេត្តកណ្តាល មានអស់លោកមន្ត្រីតំណាងរាស្ត្រចូលរួមប្រមាណ ៣០រូប។
គ. ចំពោះមនុស្សសាមញ្ញធម្មតា
ក្នុងការរាប់អានកំណត់ចំនួនមនុស្សសាមញ្ញធម្មតាគេប្រើពាក្យ នាក់។
ឧទាហរណ៍
នៅក្នុងពិធីបុណ្យ សុំទឹកភ្លៀងនៅទីទួលអ្នកតាដើមពោធិ៍ មានមនុស្សប្រុសស្រីក្មេងចាស់ចំនូនប្រមាណជាង ៥០០នាក់ចូលរួម។
តែបើ របស់ ឬសំភារៈប្រើប្រើប្រាស់វិញ ក៏គេហៅថា ក្បាល សៀភៅ ១០ក្បាល(ដែរ)។
ឧទាហរណ៍
សៀវភៅនៅលើតុចំនួន ២ក្បាល។
គោរត់ទៅទិសខាងលិច ១ក្បាល។
ឃ. ចំពោះវត្ថុផ្សេងៗ
ផ្ទះ គេប្រើពាក្យ ខ្នង យកមកភ្ជាប់ក្រោយ។
ឧទាហរណ៍ ផ្ទះ ៣ខ្នង។
ឥដ្ឋ គេប្រើពាក្យ ដុំ យកមកភ្ជាប់ពីក្រោយ។
ឧទាហរណ៍ ឥដ្ឋ ២០០ដុំ។
ក្បឿង គេប្រពាក្យ សន្លឹក យកមកភ្ជាប់ពីក្រោយ។
ឧទាហរណ៍ ក្បឿង ៥០០០សន្លឹក។
ស័ង្កសី គេប្រើពាក្យ សន្លឹក យកមកភ្ពាប់ពីក្រោយ។
ឧទាហរណ៍ ស័ង្កសី ៧០សន្លឹក។
ក្តារ គេប្រើពាក្យ សន្លឹក យកមកភ្ជាប់ពីក្រោយ។
ឧទាហរណ៍ ក្តារ ១៨០សន្លឹក។
ក្រដាស គេប្រើពាក្យ សន្លឹក យកមមកភ្ជាប់ពីក្រោយ។
ឧទាហរណ៍ ក្រដាស ១០០០សន្លឹក។
គ្រឿងឈើធ្វើសំណង់ គេប្រើពាក្យ ផ្លាន យកមកភ្ជាប់ពីក្រោយ។
ឧទាហរណ៍ រនូត រត ប្រម៉េ ផ្ទោង ៤០ផ្លាន។
រថយន្ត កប៉ាល់ ទូក គេប្រើពាក្យ គ្រឿង យកមកភ្ជាប់ពីក្រោយ។
ឧទាហរណ៍ រថយន្ត ៣គ្រឿង កប៉ាល់ ២គ្រឿង ទូក ៥គ្រឿង។
ង. ចំពោះរុក្ខជាតិ
ដំណាំដើមឈើធំៗគេប្រើពាក្យ ដើម យកមកប្រើភ្ជាប់ពីក្រោយ។
ឧទាហរណ៍ ខ្នុរ ៣០ដើម ដូង ៥០ដើម។
ច. ចំពោះសត្វទូទៅ
ដើម្បីកំណត់ចំនួនសត្វសម្រាប់ទឹម គេតែងយកពាក្យ នឹម មកភ្ជាប់ពីក្រោយ។
ឧទាហរណ៍ គោ ១នឹម។
ឆ. ចំពោះដំណាំវារ ទ្រើងតូចតាច
ដើម្បីគណនាចំនួនដំណាំប្រភេទនេះ គេប្រើពាក្យ គុម្ព មកភ្ជាប់ពីក្រោយ។
ឧទាហរណ៍ កសិករគំរូនៅភូមិព្រែកតាព្រីង បានដាំដំណាំបន្លែជាច្រើន សម្រាប់លក់ និងសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។
ឧទាហរណ៍
ត្រឡាច ២០គុម្ព។
ស្ពៃខ្មៅ ១០០គុម្ព។
ខាត់ណា ៥០គុម្ព។
ជ. ចំពោះដំណាំយកស្លឹក ផ្លែ ជាវល្លិ៍
ក្នុងការគណនារាប់ដំណាំប្រភេទនេះ គេប្រើពាក្យ ជន្លង់ ពីក្រោយ។
ឧទាហរណ៍ ពូសុខៈ ដែលមានចម្ការជាប្រភេទដីក្រហម គាត់ដាំម្រេច ៥០០ជន្លង់ នៅដីមួយងារនៅខាងក្រោយផ្ទះ គាត់ដាំ ម្លូក្រហម ២០ជន្លង់។
ឈ. ចំពោះសម្លៀកបំពាក់ឬវត្ថុផ្សេងៗទៀត
បើរាប់ខោមួយ អាវមួយឬសំពត់មួយ អាវមួយ គេថា ប្រដាប់។ គឺខោអាវ សំពត់អាវ ប្រដាប់។
ឧទាហរណ៍ ខោអាវ ១កុំប្លេ។
បើរាប់ឬគណនាសំពត់ គេប្រើពាក្យ ក្បិន។
ឧទាហរណ៍ សំពត់ ១ក្បិន។
បើរាប់កំណត់ទំហំល្មម កាត់ខោអាវបានគេថា អាវ។
ឧទាហរណ៍ កំណាត់ ១អាវ។
បើរាប់គណនាស្បែកជើង គេប្រពាក្យ សម្រាប់។
ឧទាហរណ៍ ស្បែកជើង ១សម្រាប់។
បើរាប់គណនាចង្កឹះ គេប្រើពាក្យ គូ។
ឧទាហរណ៍ ចង្កឹះ ១គូ។
បើរាប់ឬគណនាខ្សែវិញ គេភ្ជាប់ពាក្យ កន្ទុយ ពីខាងក្រោយ។
ឧទាហរណ៍ ខ្សែគោ ១កន្ទុយ។
បើរាប់ឬគណនាចានវិញ គេភ្ជាប់ពាក្យ ស្រាក់ឬ ឡូ ពីខាងក្រោយ។
ឧទាហរណ៍ ចាន ១ស្រាក់ឬ ចាន ១ឡូ។
ញ. ចំពោះផ្លែឈើ
បើរាប់ឬគណនាផ្លែឈើ គេភ្ជាប់ពាក្យជាច្រើនប្រភេទដូចខាងក្រោម៖
បើផ្លែឈើ ៤ គេថាផ្លែឈើ ១ដំប។
បើផ្លែឈើ ៤០ គេថាផ្លែឈើ ១ផ្លូន។
បើផ្លែឈើ ៤០០ គេថាផ្លែឈើ ១ស្លឹក។
របៀបរាប់សំណាប់ដែលដកចងជាកណ្តាប់បម្រុងយកស្ទូច ក៏គេគិតជា ដំប ផ្លូន ស្លឹក ដូចផ្លែឈើដែរ។
បើរាប់ផ្លែស្លា គេគិតជា ដៃ។ ក្នុង ១ដៃមាន ១០ផ្លែ(ស្លា)។
បើរាប់ស្លា គិតជា ធ្លាយឬ ស្មែង គឺចង្កោមផ្លែស្លាដែលចេញពីទងមួយ។
ឧទាហរណ៍ ដូង ១ធ្លាយ ស្លា ១ស្មែង។
បើរាប់សម្លៀកបំពាក់ ដែលគេវេច គេហៅថា ១ឬ២ បង្វេច។
ឧទាហរណ៍ សម្លៀកបំពាក់ ១បង្វេច។
បើរាប់សម្លៀកបំពាក់ ដែលគេវេចល្មមស្ពាយបាន គេហៅថា ១ឬ២ សម្ពាយ។
ឧទាហរណ៍ ខោអាវ ១សម្ពាយ។
បើរាប់អ្វីដែលគេយកមកឆ្វាយបានគេហៅថា ខ្សែមួយចង្វាយ។
ឧទាហរណ៍ ខ្សែគោ ១ចង្វាយ។
បើរាប់របស់អ្វីដែលគេយកមកយួរបានគេហៅថា មួយយួរ។
ឧទាហរណ៍ ទឹកបរិសុទ្ធ ១យួរ។
ដ. ការវាស់ពេលវេលាតាមបែបបុរាណ
កាលដើមឡើយខ្មែរយើង ពុំទាន់មានវិធីសាស្ត្រ ឬឧបករណ៍សម្រាប់វាស់ពេល(លម្អិតខ្លី) ដូចគ្រាបច្ចុប្បន្នឡើយ។ ហេតុនេះចាស់បុរាណលោកកំណត់ពេលខ្លីតាមរយៈការបង្កើតពាក្យផ្សេងៗ ហើយពាក្យខ្លះនៅតែប្រើរហូតមកទល់សព្វថ្ងៃ មានដូចជា៖
យាម៖ ក្នុង២៤ម៉ោង លោកចែកជា ៦ឬ៨យាមក្នុងមួយយាមៗមានប្រមាណពី ៣ម៉ោង ទៅ៤ម៉ោង។ គេគិតរាមយាម១ ចាប់ពីថ្ងៃរះគិតជាយាម៣ឬយាម៤នៅពេលថ្ងៃលិច។ ក្នុង១យប់ គិតជា ៤យាមគឺពីព្រលប់គិតជាយាម ៤... ដល់ភ្លឺគិតជាយាម ៨។
ខួប៖ ការគិតអាយុក្មេងគេរាប់ពីខែដែលវាកើត រហូតដល់ថ្ងៃដដែលនេះវិញ គេហៅថា មួយខួបគឺត្រូវជា ១២ខែ។
ឧទាហរណ៍
ក្មេងកើតនៅថ្ងៃ ២កើត ខែមាឃ... លុះដល់វិលមួយជុំខួបមកដល់ថ្ងៃ ២កើត
ខែមាឃនេះ គេសន្មតថា ក្មេងនេះអាយុបាន ១ខួបហើយ។ ការរាប់ឆ្នាំកំណើតខ្មែរយើង
មិនគិតតាមពុទ្ធសករាជឬគ្រិស្តសករាជទេ គឺកំណត់តាមឆ្នាំទាំង ១២គឺ ឆ្នាំជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់មមី មមែ វក រកា ច កុរ។ ក្នុង ១ជុំ ខួបមាន ១ឆ្នាំ...។
មួយសន្ទុះ៖ ជារយៈពេលជាកំណត់មួយ អាចស្មានបានប្រហែលជា ១ម៉ោង។
ឧទាហរណ៍ដើរបានមួយសន្ទុះក៏ចូលដល់ព្រៃធំមួយ...។
មួយបោក៖ ជារយៈពេលជាកំណត់មួយ ប្រមាណជាកន្លះម៉ោង។
ឧទាហរណ៍ ដេកបានមួយបោក ភ្ញាក់ឡើងភ្លឺល្មម។
មួយបារី៖ ជារយៈពេលប្រមាណ ១៥នាទី។
ឧទាហរណ៍ច្រកថ្នាំចំនួនពេល ១បារី អ្នកជំងឺក៏ដឹងខ្លួនវិញ។
មួយសាបស្លា៖ ជារយៈពេលប្រហែល ២០នាទី។
ឧទាហរណ៍ចម្ងាយផ្លូវពីភូមិ ធ្លកទ្រេតទៅ ឈើទាលជ្រំគេត្រូវដើរ តែ១សាបស្លាប៉ុណ្ណោះ នឹងបានទៅដល់ហើយ។
ចំណាំ៖ ពេល ១បារី គឺជារយៈពេលដែលគេជក់ថ្នាំអស់ ១បារី ឯពេល ១ស្លាបស្លាគឺជារយៈពេលដែលអ្នកស៊ីស្លា កំណត់ថាស្លាសាបអស់រសជាតិ ត្រូវខ្ជាក់ចោលកាកស្លា។
មួយស្រឡេត៖ គឺរយៈពេលខ្លីប្រមាណ ៥ ទៅ ១០នាទី។ ឧទាហរណ៍ធ្មេចមួយស្រឡេតទៅ ក៏យល់សប្តិឃើញដំរីដេញ...។
មួយភ្លែត៖ ស្មើនឹងរយៈពេល ៥នាទី។
ឧទាហរណ៍កុំតាមម៉ែអី ម៉ែទៅតែមួយភ្លែតនឹងវិលមមកវិញហើយ។