ព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថា ព្រះពុទ្ធសាសនាបែបភាសាអង់គ្លេស[Buddhism] ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តា ព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។
ជីវប្រវត្តិសង្ខេបព្រះពុទ្ធ
គ្រោងមតិកា · ក្លោងទ្វារ
ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក
ព្រះធម៌ ឬ Concepts
អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ
ការបដិបត្តិ
ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌
និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ
ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ
ព្រះគោតមសម្មាសម្ពុទ្ធគឺជាព្រះពុទ្ធអង្គទី៤នៅក្នុងភទ្ទកប្បនេះ។ បានជាកប្បនេះឈ្មោះភទ្ទកប្បព្រោះអត្ថថា ជាកប្បដ៏ចម្រើន ដែលមានព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹង តួយ៉ាងដូចជាកប្បយើងសព្វថ្ងៃនេះ មានព្រះសព្វញ្ញូពុទ្ធ៥ព្រះអង្គគឺ ព្រះពុទ្ធកកុសន្ធៈ ព្រះពុទ្ធកោនាគមនៈ ព្រះពុទ្ធកស្សបៈ ព្រះពុទ្ធគោតម និងព្រះពុទ្ធដែលនឹងបានត្រាស់នាអនាគតកាល ព្រះនាម ព្រះអរិយមេតេ្តយ្យ។
រាជវង្ស កំណើត[កែប្រែ]ព្រះបាទសុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុ ព្រះនាង សិរិមហាមយា ទ្រង់បានសុបិននិមិត្តឃើញដំរីសមួយមានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះឧទរព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមីយ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង។
តាមរយៈគម្ពីរមហាវេស្សន្តរជាតក មានទេវបុត្រមួយព្រះអង្គ ព្រះនាម សន្តុសិតទេវបុត្រ បានយាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ ក្នុងកំឡុងដែលព្រះពោធិសត្វនៅក្នុងឧទរនៃព្រះមាតា មានទេវបុត្រ៤អង្គតែងចូលទៅរក្សាក្នុងទិសទាំង៤ ដោយគិតថា កុំអោយមានមនុស្ស និងអមនុស្សណាមួយមកបៀតបៀនព្រះពោធិសត្វ និងព្រះមាតាព្រះពោធិសត្វបានឡើយ។ ព្រះនាងមាយា បានទ្រង់គភ៌អស់ចំនួន១០ខែគត់។ ដល់គម្រប់១០ខែ គឺនៅថ្ងៃសុក្រ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំច ព្រះនាងមានព្រះរាជបំណងនឹងស្តេចយាងទៅកាន់នគរទេវទហៈដែលជាជាតិភូមិរបស់ព្រះនាង ទើបក្រាបបង្គំទូលព្រះបាទសុទ្ធោទនមហារាជថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់ប្រាថ្នានឹងទៅកាន់នគរទេវទហៈ។ គ្រានោះព្រះបាទសុទ្ធោទនៈ ទ្រង់អនុញ្ញាតិ ហើយទ្រង់ត្រាស់បង្គាប់អោយពួកសេវកាមាត្យរៀបចំក្បួនដើម្បីដង្ហែរព្រះនាងទេវី។ ទៅដល់ចន្លោះព្រំប្រទល់នគរទាំងពីរ គឺកបិលវត្ថុនិងទេវទហៈមានសាលវ័នជាមង្គលមួយឈ្មោះ លុម្ពិនីវ័ន ដែលមានផ្ការីកយ៉ាងល្អ និងហ្វូងបក្សី៥ពណ៌។ ព្រះនាងទេវីក៏ប្រាថ្នានឹងឈប់សម្រាកទីនោះ។ ខណៈដែលព្រះនាងយាងទៅដល់ក្រោមដើមសាលព្រឹក្សមួយដើម ខ្យល់កម្មជ្ជវាតក៏បណ្តាលកម្រើកឡើងនៅក្នុងព្រះឧទរនៃព្រះនាង។ មហាជនបានជ្រាបហេតុជិតនឹងប្រសូត្រ ក៏បានរៀបចំបិទបាំងនៅក្រោមដើមនោះ ហើយថយចេញមក។ ព្រះនាងទ្រង់ឈោងចាប់មែកសាលព្រឹក្សប្រថាប់ឈរ ព្រះពោធិសត្វក៏ប្រសូត្រចាកព្រះឧទរនៃព្រះវរមាតាក្នុងវេលានោះ។ ក្នុងថ្ងៃដែលព្រះពោធិសត្វប្រសូត្រនោះ ព្រះរាជទេវីពិម្ពារ១ ឆន្នអាមាត្យ១ កាឡុទាយីអាមាត្យ១ ព្រះអានន្ទ១ សេះកណ្ឋកៈ១ មហាពោធិព្រឹក្ស១ កំណប់ទ្រព្យទាំង៤រណ្តៅ១ បានកើតឡើងព្រមគ្នា។ ពួកអ្នកនគរបាននាំព្រះពោធិសត្វត្រឡប់ទៅនគរកបិលពស្តុវិញ។
ពិធីថ្វាយព្រះនាម[កែប្រែ]ក្រោយពីព្រះរាជឱរសប្រសូតបានប្រាំថ្ងៃ ព្រះបាទសុទ្ធោទនៈបានជ្រើសរើសព្រាហ្មណ៍ដ៏ពូកែៗ៨នាក់ ដើម្បីអោយថ្វាយព្រះនាម មើលនិងទាយនូវលក្ខណៈរបស់ព្រះពោធិសត្វ។ ព្រះនាមរបស់ព្រះបរមពោធិសត្វត្រូវបានជ្រើសរើសថា សិទ្ធត្ថ ដែលប្រែថា អ្នកសំរេចប្រយោជន៏គ្រប់យ៉ាង។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ ព្រាហ្មណ៍៧នាក់ក៏លើកម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ កាលនោះព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍បានពិចារណាលើទីកន្លែងដែលទ្រង់ប្រសូត គឺនៅក្នុងឧទ្យានក៏លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជានឹងបានត្រាស់ជាព្រះពុទ្ធ។ ក្រោយពេលព្រះអង្គប្រសូតបាន៧ថ្ងៃ ព្រះមាតាព្រះអង្គក៏សោយទីវង្គត់។ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះអង្គព្រះនាមមហាបជាបតីគោតមីបីបាច់រក្សាតមក។
រាជពិសេក[កែប្រែ]
ទ្រង់អភិសេកនឹងព្រះនាងពិម្ពា
ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ព្រះវស្សា ទ្រង់បានរៀបអភិសេកជាមួយបុត្រីស្តេចសុប្បពុទ្ធព្រះនាម ពិម្ពាយសោធរាដែលជានារីល្អឯកលើសអស់សព្វនារីទាំងពួង។ ដោយចង់អោយព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបិតាគឺព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចដោយសុខសប្បាយ។ ព្រះបាទសុទ្ធោទនៈ ទ្រង់បានជ្រើសរើសយកតែមនុស្សក្មេងៗមកនៅបំរើព្រះពោធិសត្វ ឯមនុស្សចាស់ជរា ឈឺជាដើម ព្រះអង្គមិនអោយព្រះពោធិសត្វបានឃើញឡើយ។ ព្រះបាទសុទ្ធោទនៈទ្រង់ចាត់អោយគេសង់ប្រាសាទបី តម្រូវទៅតាមកាលរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ និងរដូវរំហើយ។ លុះព្រះបរមពោធិសត្វព្រះជន្មបាន២៩ព្រះវស្សា ព្រះនាងពិម្ពា ក៏ប្រសូតព្រះរាជបុត្រមួយអង្គព្រះនាម រាហុល។
និមិត្ត៤យ៉ាង[កែប្រែ]ដោយចង់ឲ្យព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់ឲ្យគេយាមមិនឲ្យមានមនុស្សចាស់ ជរា ឈឺ ឬស្លាប់ ឲ្យព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបម្រើភិលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ។ នៅថ្ងៃមួយ ព្រះបរមពោធិសត្វទ្រង់មានព្រះទ័យអផ្សុកយ៉ាងខ្លាំង ព្រះអង្គក៏ត្រាស់ឲ្យឆន្នអាមាត្យរៀបចំក្បួនដើម្បីនឹងទៅក្រសាលឧទ្យាន។ នៅតាមផ្លូវព្រះអង្គទតឃើញ
ទ្រង់សង្វេកក្នុងព្រះទ័យ
នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើឲ្យព្រះអង្គទ្រង់មានការសង្វេក និងគិតដល់និមិត្តទាំង៤ដែលព្រះអង្គទតឃើញ។ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាដល់សមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយ ព្រះអង្គក៏មានសទ្ធាពេញព្រះហរទ័យ ត្រេកអរជាក្រៃពេក ក៏គិតនឹងចេញសាងផ្នួស។
សាងផ្នួស[កែប្រែ]
ទ្រង់យាងសាងព្រះផ្នួស
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំងហើយព្រះអង្គសព្វព្រះហរទ័យដោះស្រាយបញ្ហាជិវិតដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មាសម្ពោធិញាណធម៌។ កណ្តាលរាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែលរាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹងទៅភរិយាពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅស្ថានតុសិតបានចុះមកជួយព្រះសិទ្ធត្ថដោយធ្វើអោយព្រះនាងពិម្ពា និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកំអោយភ្ញាក់ធ្វើការរំខានដល់ការសំរេចចិត្ត របស់ព្រះអង្គ ហើយជប់សេះរាជរដ្ឋ ជូនដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង។
ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធ មែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំ ងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោ កក្នុងគ្រានោះទៅ។
កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រា ស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤ អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។
ការសិក្សា និង ទុក្ករកិរិយា[កែប្រែ]
ការធ្វើទុក្ករកិរិយារបស់ព្រះពុទ្ធ
កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបស ពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង អុទកតាបស១ ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គ ពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយព្រះអង្គអែងវិញ។ ព្រះអង្គទ្រង់ធ្វើទុក្ករកិរិយា (SN 39.16) គឺការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ករកិរិយា អស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយអោយព្រះអង្គទ្រង់បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយខ្សែពិណ រិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ។ ទេពនិមិត្តជាអ្នកដេញពិណរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិតអោយត្រូវ មិនតឹងពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់ពិចារណាប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការ ត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹងបានឡើយ។ លុះទ្រង់ពិចារណាហេតុផលដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ករកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ។ ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា អោ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់ តាមបំរើព្រះអង្គទៀតតាំងពីនោះមក។
ត្រាស់ដឹង[កែប្រែ]ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះ អង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អា ស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យក ស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គ មួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួល ហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអា ត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ»។ ព្រះអង្គទ្រង់ចាប់ផ្តើ មចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់។ ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេង យល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេ មនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា ថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែល ជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។ សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រ ភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូល ជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖
ផ្ចាញ់មារ[កែប្រែ]
បុត្រីមារ មកផ្ចាញ់ព្រះ
ពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្ល័ង្ក ក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំង ៣ នាក់គឺ តណ្ហា,អរតី និង រាគា មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីឲ្យព្រះអង្គលះបង់ការស្វែងរកការត្រាស់ដឹងចោល តែព្រះសមណគោតមពុំមានការចាប់រម្មណ៍ឡើយ ធ្វើឲ្យនាងទាំង ៣ វិនាសអន្តរធានទៅ ។
បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតម មក មារនៅ តែមានចិត្តឫស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវតូចធំទាំងឡាយជាច្រើនឲ្យមកច្បាំងដណ្តើមយកបល្ល័ង្កពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់ ១៥០ យោជន៍(១ យោជន៍មាន ១៦ គីឡូម៉ែត្រ)និមិត្តដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាលបានបញ្ចេញឫទ្ធធ្វើឲ្យកងពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន។ កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ មារាធិរាជដែលភ័យញញើតស្រែកប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។
មារចាប់ថ្លែងសរឲ្យកើត ជាខ្យល់ព្យុះដែលមានកម្លាំងបោកបក់ភ្នំឲ្យរលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិចឡើយ មារបង្កើតឲ្យមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះមិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់អាវុធ ១ ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះសមណគោតមទ្រង់ត្រាស់ពោលទៅកាន់មារវិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។ ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធនោះក៏ក្លាយជាពិដានការពារព្រះអង្គទៅវិញ រីឯក្រុមរេហ៍ពល ដែលដកភ្នំគ្រវែងមកលើព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ។
ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារសំឡុតព្រះអង្គថា តើព្រះអង្គមានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះ អង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតបដោយខែងរែងថា «រេហ៍ពលយើងទាំងអស់នេះជាបន្ទាល់» ចុះសិទ្ធត្ថ ឯងវិញ មានអ្វីជាសាក្សី ។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី ឲ្យជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។ សមុទ្រ ឬកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្តពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុតជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏មហាមារអស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតមហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។
ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ មកដល់ដើមពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធត្រេកអរប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយាស អៃដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ពូតមធុបាយាស ជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើអោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះពុទ្ធត្រាស់មួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥ វស្សា។
កំណត់សម្គាល់ ៖
រឿងនិទានអំពីការផ្ចាញ់មារ គ្រាន់តែជាវិធីប្រៀបធៀបឲ្យអ្នកស្តាប់ និង អ្នកអានងាយយល់ អត្ថន័យនៃទស្សនវិជ្ជាផ្លូវចិត្ត ដែលមនុស្សសាមញ្ញពិបាកយល់ ។ អ្នកនិពន្ធសាច់រឿងនោះ បានលើកយកតួអង្គមារ និង បុត្រទាំង ៣ ធ្វើជាតំណាងឲ្យដួងចិត្តអាក្រក់របស់បុគ្គលម្នាក់ៗ ដែលប្រយុទ្ធតស៊ូជាមួយនឹងដួងចិត្តល្អ នៅចំពោះមុខរាល់ការសម្រេចចិត្តទាំងអស់ ។ មិត្តអ្នកអានជ្រាបហើយថា គ្មានតួអង្គមារ ឬ បុត្រីរបស់មារ ឬ កងទ័ពរបស់មារ ពិតប្រាកដទេ ប៉ុន្តែពួកវាគឺជាចិត្តដែលច្បាំងគ្នានៅក្នុងខួរក្បាលរបស់មនុស្សម្នាក់ៗ នៅគ្រប់វិនាទី ។
បឋមទេសនា
ព្រះពុទ្ធទ្រង់ទេសនាពន្យល់បញ្ចវគ្គីយ៍ជាមិត្តសំឡាញ់បុត្រីមារ មកផ្ចាញ់ព្រះព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះរមែងមិនញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយ តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការ យ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្មជាអិសីលោកាទ្រង់ចូលកលព្រះសាស្តាអោនសិរសីលើដៃបង្គំអារាតនាអោយព្រះអង្គទ្រង់ ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួ លសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណាតាំងពីពេល នោះមក។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃអិ សីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបាន ឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡា យចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយ នោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែល ព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។ ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសដល់បញ្ចវគីយ៍បាន សំរេចសោតាបត្តមគ្គក្នុងគ្រានោះអែង។ តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅ តាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិង ព្រះនាងពិម្ពាយ ជាព្រះជយា។ ព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់ បីតា ព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក។
ពុទ្ធកិច្ច[កែប្រែ]ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖
បរិនិពា្វន
ព្រះពុទ្ធចូលព្រះនិព្វានក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយ នៅទីបំផុតព្រះអង្គទ្រង់យាងទៅ ដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយ ព្រះអង្គផ្ទុំព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។ព្រះពុទ្ធចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ។
កត់សំគាល់
ទោះបីមានអត្ថបទនិទានជាច្រើនអះអាងការពារថាព្រះពុទ្ធសមណគោតមទ្រង់ប្រសូត និង សុគត នៅថ្ងៃខែឆ្នាំ ឬ នៅកន្លែងនេះ ឬ កន្លែងនោះក៏ដោយ ក៏ពុំទាន់មានឯកសារផ្លូវការផ្នែកវិទ្យាសាស្ត្រ ពិសេសបុរាណវិទ្យា ណាមួយអាចអះអាងថារឿងនោះជាការពិតដែរ ។ អ្នកអានបានជ្រាបហើយថា ព្រះត្រៃបិដកក្តី គម្ពីរផ្សេងៗទៀតខាងពុទ្ធសាសនាក្តី ត្រូវបានអ្នកចេះដឹងជំនាន់ក្រោយតាក់តែងឡើងក្រោយសម័យកាលដែលព្រះពុទ្ធបានបរិនិព្វានទៅជាង ៥០០ ឆ្នាំ ។ ការចងចាំរបស់មនុស្សបានសាបរលាបពីមួយជំនាន់ទៅមួយជំនាន់ ។ ដូច្នេះការពឹងលើការចងចាំសាច់រឿង និង ការនិយាយតៗគ្នា ដើម្បីធ្វើជាវិធីបញ្ជូនចំណេះដឹង គឺពិតជាពិបាកនឹងទទួលយកបានណាស់ ។ នេះជាហេតុធ្វើឲ្យមនុស្សសម័យក្រោយបង្កើតអក្សរដើម្បីកត់ត្រាព្រឹត្តិការណ៍ផ្សេងៗជំនួសឲ្យខួរក្បាលមនុស្ស ។ ដើម្បីធ្វើឲ្យមនុស្សជំនាន់ក្រោយងាយចងចាំពុទ្ធប្រវត្តិ អ្នកប្រាជ្ញព្រមព្រៀងគ្នាកំណត់យកថ្ងៃខែឆ្នាំ និង ទីកន្លែងទាក់ទងនឹងព្រះពុទ្ធកំណើត ពុទ្ធកិច្ច និង បរិនិព្វាន ដូចតទៅនេះ ៖
មុនពុទ្ធសករាជ៨០ ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់ព្រះបាទ បសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល កាលណោះព្រះបាទសុទ្ធោធនៈជារាជាធិបតេយ្យ បានរាជាភិសេកជាមួយព្រះនាងមាយាជាអគ្គមហេសី ហើយក្រោយមកក៏បានប្រសូតព្រះរាជបុត្រាមួយព្រះអង្គព្រះនាមសិទ្ធត្ថកុមារក្នុងព្រះរាជត្រកូលគោតម ។ កាលព្រះជន្មាយុគ្រប់ ៨ វស្សាព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ, យុទ្ធសាស្ដ្រ, សិល្បៈ ក្នុងការគ្រប់គ្រង ។ល។ លុះជន្មាយុគ្រប់ ១៦ ព្រះវស្សាព្រះរាជជនក ជននី ក៏បានរៀបចំព្រះរាជពិធីអភិសេកវិវាហមង្គល ព្រះរាជកុមា សិទ្ធត្ថ ជាមួយព្រះនាងយសោធរា (ពិម្ពា) ដែលជាបងប្អូនជីដូនមួយ ក្នុងវ័យ ១៦ វស្សាដូចគ្នា ជាបុត្រីរបស់ព្រះបាទ សុប្បពុទ្ធ នៃនគរ កោលិយៈ ។
មូលហេតុនៃការរលាយបាត់ពូជ សាក្យៈ និង កោលិយៈ[កែប្រែ]នគរ សាក្យៈ ឬ សាកិយៈ ឬ សក្កៈ ឬ សក្យ និង នគរ កោលិយៈ ជានគរបងប្អូនគ្នា ស្ថិតនៅត្រើយម្ខាងម្នាក់នៃទន្លេ រោហនី (Rohni) ឬ រោហិនី (Rohini) ។ ពួកគេមានមោទនភាពក្រៃលែងព្រោះអាងថាជាពូជកុលសម្ព័ន្ធ អាទិច្ច (Ādicca) ឬ អ៊ិកស្វាគុ (Ikśvāku) នៃសន្តតិវង្ស សុរិយវង្ស (solar dynasty) ។ ពួកមនុស្សនៅក្នុងនគរទាំងពីរប្រកាន់វណ្ណៈ, ប្រពៃណី និង ទំនៀមទម្លាប់រឹងត្អឹងបំផុត ពោលគឺក្សត្រនៃនគរទាំងពីរមិនអនុញ្ញាតឲ្យបុត្រា ឬ បុត្រី របស់ពួកគេទៅរៀបអភិសេកជាមួយមនុស្សនៅនគរផ្សេងទេ គឺពួកគេរៀបការតែជាមួយនឹងបងប្អូនឯង ព្រោះពួកគេមិនចង់ឲ្យខូចពូជបរិសុទ្ធ ឬ ខូចវណ្ណៈខ្ពង់ខ្ពស់របស់ពួកគេ ។ និទាននានានៅក្នុងគម្ពីរព្រះត្រៃបិដក បានបង្ហាញឲ្យឃើញថា បិតា របស់ព្រះពុទ្ធ គឺព្រះបាទ សុទ្ធោទនៈ កើតក្នុងត្រកូលសាក្យៈ រីឯមាតារបស់ព្រះពុទ្ធគឺព្រះនាង មាយា និង មាតាចិញ្ចឹមរបស់ព្រះអង្គ គឺព្រះនាង គោតមី ជាបងប្អូននឹងគ្នា ក៏កើតក្នុងត្រកូល សាក្យៈ ។ ព្រះនាងទាំង ២ គឺជាបុត្រីរបស់ ឪពុកមា ខាងបិតារបស់ព្រះពុទ្ធ គឺព្រះបាទ សុប្បពុទ្ធ ជាស្តេចនៃនគរទេវទហៈ ដែលជាកូនក្រុងមួយនៃនគរ សាក្យៈ ដែលសព្វថ្ងៃវាជាស្រុកតូចមួយ ឈ្មោះ រុប៉ាន់ទេហិ (Rupandehi District) នៃប្រទេសនេប៉ាល ។ ដូច្នេះ បិតា និង មាតា របស់ព្រះពុទ្ធ គឺជាបងប្អូនជីដូនមួយនឹងគ្នា ។ បើតាមវិទ្យាសាស្ត្រទំនើប ការធ្វើដូច្នេះគឺជាការខុសឆ្គងទាំងស្រុង ព្រោះកូនចៅជំនាន់ក្រោយរបស់ពួកគេនឹងគ្មានពូជកំណើត (ពន្ធុ, DNA) ថ្មី ដើម្បីទប់ស្កាត់ជម្ងឺសួរពូជ (congenital diseases) ឬ ដើម្បីផ្តល់ភាពវ័យឆ្លាតដល់មនុស្សជំនាន់ក្រោយទេ ។ ម្យ៉ាងទៀត មោទនភាពរបស់ត្រកូល សាក្យៈ និង ត្រកូល កោលិយៈ បាននាំមកឲ្យខ្លួនឯង នូវសង្គ្រាមបំផ្លិចបំផ្លាញដ៏សាហាវព្រៃផ្សៃមួយ តាមរយៈការសម្លាប់បំបាត់ពូជសាសន៍ពីសំណាក់នគរ កោសល ដែលជាប្រទេសដាក់អាណានិគមលើខ្លួននោះ ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលនាំទៅដល់សង្គ្រាមប្រល័យពូជសាសន៍ នៃត្រកូល សាក្យៈ និង កោលិយៈ គឺពេលដែលនគរ សាក្យៈ ប្រើល្បិចបោកបញ្ឆោត ព្រះបាទ បសេនទិ (Pasenadi) ដែលជាស្តេចគ្រងរាជលើនគរ កោសល ព្រមទាំងនគរចំណុះទាំងពីរ គឺនគរសាក្យៈ និង កោលិយៈ ។ ព្រះបាទ បសេនទិ មានមហេសីរាប់សឹងមិនអស់ទៅហើយ ចុះហេតុអ្វីក៏នៅចង់រៀបអភិសេកជាមួយនឹងបុត្រីម្នាក់នៃត្រកូលទាំងពីរ ទៀត ? ការធ្វើដូច្នេះមិនមែនព្រះអង្គឲ្យតម្លៃថាត្រកូលទាំងពីរជាមនុស្សអស្ចារ្យ សម្បើមលើសគេនោះទេ គឺព្រះអង្គចង់ប្រើស្នៀតនយោបាយ និង ចិត្តសាស្ត្រ ដើម្បីបំបាក់ផ្នត់គំនិតប្រកាន់វណ្ណៈចាស់គំរិលរបស់ត្រកូលទាំងពីរនេះ តាមរយៈការរៀបអភិសេកជាមួយនឹងបុត្រីនៃត្រកូលទាំងពីរ ព្រោះព្រះអង្គចង់ឲ្យបុត្រាម្នាក់របស់ព្រះអង្គមានត្រកូល កោលិយៈ ឬ សាក្យៈ ដើម្បីបង្ខំឲ្យនគរទាំងពីរទទួលយកការគ្រប់គ្រងអំណាចរបស់នគរ កោសល ដោយស្របច្បាប់ តាមរយៈការបញ្ជូនបុត្រាមួយអង្គនោះមកគ្រងរាជលើនគរទាំងពីរ ។ ព្រះបាទ បសេនទិ ជាមនុស្សក្នុងត្រកូល ខត្តិយៈ ដែលមនុស្សត្រកូល សាក្យៈ និង កោលិយៈ ចាត់ទុកថា ជាវណ្ណៈ ទាបជាងខ្លួន មិនអាចភ្ជាប់សាច់ឈាមបានទេ ។ នគរ សាក្យៈ បានប្រើល្បិចបោកប្រាស់រាក់កំភែលតាមរយៈការបញ្ជូនទាសីម្នាក់ដោយបន្លំថាជាព្រះអង្គម្ចាស់ក្សត្រីពិតប្រាកដ ។ ព្រះបាទ បសេនទិ បានលើកនាងទាសីនោះជាអគ្គមហេសី ហើយបុត្រារបស់នាងជារជ្ជទាយាទ ដែលនឹងឡើងស្នងរាជជំនួសព្រះអង្គ ។ ល្បិចបោកនោះមិនអាចលាក់កំបាំងទុកបានយូរ ត្រូវបែកការហើយ ។ បុត្រានាងទាសី គឺព្រះអង្គម្ចាស់ វិទូទភៈ (Vidudabha) បានចងគំនុំនឹងត្រកូលសាក្យៈយ៉ាងខ្លាំងនៅពេលព្រះអង្គម្ចាស់ដឹងការពិតនៃឋានៈរបស់ម្តាយនិងឋានៈខ្លួនឯង នៅពេលព្រះអង្គយាងទៅធ្វើទស្សនកិច្ចនគរសាក្យៈ ព្រោះព្រះអង្គម្ចាស់គិតថាក្សត្រនគរនេះជាជីតាខាងម្តាយរបស់ព្រះអង្គ ។ រាជបុរសរបស់ព្រះអង្គម្ចាស់បានស៊ើបដឹងការពិតនៃពូជរបស់មាតាទ្រង់ តាមរយៈការសាកសួរនាងទាសីម្នាក់ដែលពួកក្សត្រនៃត្រកូលសាក្យៈប្រើឲ្យយកទឹកដោះស្រស់លាងសំអាតកន្លែងអង្គុយរបស់ព្រះអង្គម្ចាស់ វិទូទភៈ ។ គំនុំសងសឹករបស់ព្រះអង្គម្ចាស់ វិទូទភៈ បានរាលដាលខ្លាំងទៅដល់ ព្រះបាទ បសេនទិ នៅពេលព្រះអង្គបន្ទាបឋានៈរបស់នាងទាសីជាមាតារបស់ព្រះអង្គម្ចាស់ ពីអគ្គមហេសី និង ឋានៈរបស់ព្រះអង្គម្ចាស់ពី រាជទាយាទ ទៅជាអ្នកបម្រើសាមញ្ញ ទាំងពីរនាក់ ។ ព្រះអង្គម្ចាស់ និង មាតាត្រូវបានព្រះបាទ បសេនទិ លើកឋានៈឲ្យស្មើដើមវិញ នៅក្រោយពេលដែលព្រះបាទ បសេនទិ ទទួលបានយោបល់ណែនាំពីព្រះសាមណគោតម ។ ប៉ុន្តែគំនុំសងសឹកនៅតែឆេះងំនៅក្នុងចិត្តរបស់ព្រះអង្គម្ចាស់ វិទូទភៈ ទើបព្រះអង្គរកគ្រប់មធ្យោបាយដើម្បីធ្វើគុត ព្រះបាទ បសេនទិ ដើម្បីរកឱកាសលើកទ័ពទៅវាយកំទេចនគរសាក្យៈ និង កោលិយៈ ។ ក្រោយពីបានធ្វើគុតបិតា និង ឡើងគ្រងរាជលើនគរ កោសល ព្រះបាទ វិទូទភៈ បានលើកទ័ពចំនួន ៣ ដងទៅវាយកំទេចនគរ សាក្យៈ និង កោលិយៈ ប៉ុន្តែត្រូវព្រះពុទ្ធជួយបញ្ជៀសសង្គ្រាមបង្ហូរឈាមបានទាំង ៣ លើក ។ នៅលើកទី ៤ ព្រះពុទ្ធបានគិតថា ព្រះអង្គពុំអាចស្រោចស្រង់ នគរ ទាំងពីរឲ្យរួចពីអំពើអាក្រក់ដែលពួកគេបានសាងនោះទេ ដូច្នេះហើយក៏បណ្តោយឲ្យសង្គ្រាមប្រល័យពូជសាសន៍នោះកើតឡើងតាមសភាពការណ៍ជាក់ស្តែងចុះ ។ នគរ កោសល បានសម្លាប់ពូជ សាក្យៈ និង កោលិយ ស្ទើរគ្មានសល់ ។ ពួកយុវជនដែលចូលសាងផ្នួសក្នុងសាសនាព្រះពុទ្ធនាសម័យនោះបានគេចផុតពីអំពើប្រល័យពូជសាន៍នោះ ។ អ្នកខ្លះក៏បានរត់គេចខ្លួនទៅជ្រកតាមតំបន់ភ្នំនៅភាគខាងជើង ស្ថិតនៅក្នុងប្រទេស នេប៉ាល សព្វថ្ងៃ ។ នេះជានិទានសង្ខេបនៃពូជមនុស្សដែលជាខ្សែញាតិ ទាំងខាងមាតា និង បិតារបស់ព្រះពុទ្ធ ។
កុមារភាព, យុវវ័យ, និងអាពាហ៍ពិពាហ៍
តាំងពីតូចរហូតដល់ព្រះវរកាយចម្រើនពេញវ័យព្រះអង្គពុំដែលបានចេញទៅខាងក្រៅព្រះរាជវាំងម្តងណាឡើយលុះមានថ្ងៃមួយព្រះអង្គនិងអាមាត្យឆន្នៈបានលួចចេញទៅដើម្បីទស្សនាទតមើលជីវភាពរបស់ប្រជារាស្ត្រសាមញ្ញធម្មតា។ ថ្ងៃដំបូងព្រះអង្គបានទតឃើញជនចំណាស់ដើរទ្រេតទ្រោតកាន់ ឈើច្រត់ព្រយង់អាត្មាស្ទើរតែមិនរួចតាមដងវិថីឯថ្ងៃទីពីរបានទតឃើញជនអាពាធមានជម្ងឺដេកបម្រះននៀលស្រែកថ្ងូររហ៊ឺសដោយទុក្ខវេទនាសម្រាប់ ថ្ងៃទីបីព្រះក៏បានទតព្រះនេត្រឃើញសពមនុស្សឡោមព័ទ្ធទៅដោយពួកញាតិៗទួញយំស្តាយស្រណោះអាឡោះអាល័យ។ដោយប្លែក ព្រះទ័យព្រះអង្គក៏ បានសាកសួរឆន្នាមាត្យថា តើពួកមនុស្សទាំងអស់នេះចុះហេតុអ្វីទើបបានមានអាការៈខុសប្រក្រតីដូច្នេះ? អាមាត្យតបថា មិនចំពោះតែពួកគេនោះទេ ទូលព្រះបង្គំក៏ដោយ ព្រះវររាជបិតាមាតាឬព្រះរាជទេពី ឬសូម្បីតែព្រះអង្គផ្ទាល់ក្តីក៏នឹងជួបប្រទះជាក់ជាមិនខាននូវជរាភាព ព្យាធិភាព និងមរណភាព។ បាន ព្រះសណ្តាប់ឮដូច្នោះ ព្រះអង្គតក់ស្លត់ក្នុងព្រះហ្ឫទ័យយ៉ាងខ្លាំងដែលបានដឹងថា មនុស្សគ្រប់រូបមិនអាចគេចផុតពីសភាពកើត ចាស់ ឈឺ ស្លាប់បានតែដោយ ចៃដន្យក្នុងថ្ងៃទីបួនព្រះអង្គ បានទតឃើញពូកសមណអ្នកបួសស្វែងរកមោក្ខធម៌ហើយឆន្នាមាត្យពណ៌នាថាព្រះគុណម្ចាស់ទាំងនេះកំពុងតែស្វែងរកនូវទី រំលត់ទុក្ខដោយវិធីអង្គុយស្មឹងស្មាធិ៍ ដូច្នេះឯង។ តាំងតែថ្ងៃនោះមកព្រះអង្គពុំដែលព្រះកម្សាន្តសប្បាយក្នុងព្រះហ្ឫទ័យឡើយព្រះអង្គសញ្ជឹងគិតដល់ទេវទូត ទាំង៤ហើយគិតរកផ្លូវចេញព្រះផ្នួសស្វែងរកមោក្ខធម៌។ ព្រះអង្គព្រះបរិវិតក្កៈដូច្នេះរហូតដល់ព្រះជន្មវស្សាគ្រប់២៩ព្រះវស្សា គាប់ជួននារាត្រីពេញបុណ្ណមី ព្រះច័ន្ទពេញវង់នោះ ព្រះរាជោរស រាហុលក៏បានប្រសូត្រ។
ការចេញសាងផ្នួស[កែប្រែ]ព្រះរាជហ្ឫទ័យស្នេហាពាន់គុណ ហ្មឺនគុណបានស្រោចស្រប់ហើយលើព្រះរាហុល រាជឱរស ព្រះអង្គរំពឹងឃើញថា បណ្តាញសំណាញ់បានចាក់ស្រេះហើយក្នុងហ្ឫទ័យអញ តែអញនឹងចេញស្វែងរកមោក្ខធម៌នាកាលឥឡូវនេះឯង។ ព្រះអង្គស្តេចយាងទៅរកឆន្នាមាត្យឲ្យនាំសេះកណ្ឋកៈមកថ្វាយហើយព្រះតាមដោយឆន្នៈធ្វើដំណើរត្រង់ឆ្ពោះទៅកាន់ព្រែភ្នំហើយទ្រង់ដាក់ព្រះកេស ប្រផ្នួសនាមាត់ស្ទឹងអនោមានិងបញ្ជូនឆន្នាមាត្យនិងសេះកណ្ឋកៈព្រមទាំងគ្រឿងរាជឥស្សរិយយសទៅកាន់ព្រះបរមរាជវាំងវិញ។ ក្រោយពីទ្រង់ ប្រផ្នូសជាតាបសឥសីព្រះអង្គក៏បានចូលទៅស្នាក់អាស្រ័យសិក្សាក្នុងសំណាក់អាចារ្យទាំងពីរមានឧទកតាបសជាដើមរហូតដល់បានសម្រេចវិជ្ជាខ្ពង់ខ្ពស់ ក្នុងសំណាក់គ្រូទាំងពីរចេះចប់អស់ ហើយព្រះអង្គក៏បានបំពេញទុក្ករកិរិយាមានការអត់ព្រះក្រយាហារជាដើមអស់៦ឆ្នាំដោយមានឥសីបញ្ចវគ្គិយ៍ គឺ កោណ្ឌញ្ញៈ វប្បៈ ភទ្ទិយៈមហានាមនិងអស្សជិចាំបម្រើ។ ដោយការប្រព្រឹត្តបតិបត្តិក្នុងខ័ណ្ឌឧក្រិដ្ឋតែក៏ពុំបានផល ព្រះអង្គក៏ងាក់មកប្រតិបត្តិ តាមផ្លូវកណ្តាលមិនតឹងពេក មិនធូពេកពោលគឺមជ្ឈិមាបដិបទាហ្នឹងឯង។ ពួកបញ្ចវគ្គិយ៍យល់ឃើញថា ការធ្វើទុក្ករកិរិយាប៉ុណ្ណោះទើបជាមាគ៌ានាំទៅរក ការត្រាស់ដឹងបាន តែផ្ទុយស្រឡះព្រះអង្គត្រឡប់ឆាន់ព្រះក្រយាហារវិញ ព្រោះ
ការស្វែងរកមោក្ខធម៌ពុំទាក់ទងនឹងរាងកាយនោះទេ តែជារឿងរបស់ផ្លូវចិត្តប៉ុណ្ណោះ។ ហេតុការណ៍នេះធ្វើឲ្យពួកឥសីទាំង៥អង្គបោះបង់ព្រះសមណគោតមឲ្យនៅតែឯងឯកោ
ហើយបាននាំគ្នាទៅបំពេញតបៈក្នុងព្រៃឥសិបតនម្រឹគទាយវ័នវិញ។នៅព្រឹកនៃថ្ងៃពេញបូរមីខែវិសាខ ព្រះអង្គបានទទួលនូវមធុបាយាសរបស់នាងសុជាតាជាព្រះក្រយាហារហើយបានប្រថាប់គង់ក្នុងឥរិយាបថព្រះភ្នែនដោយតាំងចិត្តអធិដ្ខានថានឹងមិនព្រមក្រោកចេញពីគល់ពោធិ៍ដើមនេះជាដាច់ខាតដរាបសម្រេច អនុត្តរសម្មាសម្ពោធិញ្ញាណ។នារាត្រីថ្ងៃនោះឯងព្រះអរហន្តសម្មសម្ពុទ្ធក៏បានកើតឡើងហើយក្នុងលោក ព្រះធម៌ក៏បានកើតឡើងហើយក្នុងលោក។ ក្រោយការត្រាស់ដឹងព្រះអង្គបានចំណាយពេលអស់៧សប្តាហ៍ក្នុងការសោយវិមុត្តិសុខ និងការពិចារណាព្រះធម៌ផ្សេងៗមានបដិច្ចសមុប្បាទធម៌ជាដើម។ព្រះអង្គទ្រង់ប្រោសបញ្ចវគ្គីយ៍បន្ទាប់មកព្រះអង្គស្តេចយាងដោយព្រះបាទផ្ទាល់ឆ្ពោះទៅកាន់ព្រៃឥសិបតនម្រឹគទាយវ័នហើយទ្រង់ប្រោសសម្តែងព្រះធម្មចក្កប្បវត្តនសូត្រដល់ពួកបញ្ចវគ្គិយ៍មានព្រះកោណ្ឌញ្ញៈជាដើមឲ្យបានត្រាស់ដឹងតាមគ្រប់ៗអង្គ ហើយតាំងពីពេលនោះមកព្រះធម្មចក្រ ក៏បានវិលតាំងតែពេលនោះដរាបដល់សព្វថ្ងៃនេះឯង។
ព្រះរតនត្រ័យ
ពាក្យថា រតនត្រ័យ មានពីបទ គឺ រតនៈ និង ត្រ័យ (៣) ។ តាមវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណា ពាក្យថា រតនៈ ជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត និង បាលី មានន័យអត្ថានុរូបថា វត្ថុឬរបស់ដែលញ៉ាំងចិត្តឲ្យរីករាយ ដូចជា កែវ ពេជ្រ, ត្បូងគ្រប់ប្រភេទ; សូម្បីមាស, ប្រាក់ក៏ហៅ រតនៈ ដែរ ឬហៅថា រតនវត្តុ ក៏បាន; វត្តុ, ធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេស. សត្វវិសេស ក៏ហៅ រតនៈ បានដែរ ។
សព្ទនេះបើ ប្រើភ្ជាប់ជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសរៀងពីខាងដើមក៏បាន ពីខាងចុងក៏បាន, បើរៀងពីខាងដើម អានថា រៈតៈន៉ៈ ឬ រ័ត-ត្នៈ, បើរៀងពីខាងចុង អានថា រ័ត, ដូចជា : រតនករ (រៈតៈន៉ៈក) អ្នកធ្វើរតនៈគឺអ្នកជីកត្បូង, អ្នកច្នៃត្បូង; ជាងមាសប្រាក់; ព្រះវេស្សវ័ណ ។ រតនករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូឬហឹបដាក់រតនៈ, ដាក់ពេជ្រ, ដាក់ត្បូង ។ រតនគភ៌ ឬ រត្នគ័ភ៌ ផ្ទៃជាទីកើតរតនៈ គឺសមុទ្រ (ព្រោះសមុទ្រជាទីកើតរតនៈផេ្សងៗ); ព្រះបាទកុវេរៈ គឺព្រះវេស្សវ័ណ(ព្រោះព្រះបាទកុវេរៈ ពួកមនុស្សពីបុរាណយល់ថាជាទេវតាម្ចាស់រតនៈឬម្ចាស់ទ្រព្យ) ។ រតនគញ្ភ ឬ រត្នគ័ភ៌ា, រត្នគ័រ្ភីផែនដី (ព្រោះផែនដីជាទីកើតរតនៈផ្សេងៗ ។ រតនត្រ័យ, រត្នត្រ័យ ឬ--ត្រៃ រតនៈបីយ៉ាងគឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ហៅថា ពុទ្ធរតនៈ, ធម្ម រតនៈ, សង្ឃរតនៈ ឬព្រះពុទ្ធរ័ត្ន, ព្រះធម៌រ័ត្ន, ព្រះសង្ឃរ័ត្ន ក៏បាន ។ រត្នត្រ័យប្រណាម ការបង្អោនកាយវាចាចិត្តគោរពព្រះរត្នត្រ័យ ។ រតននិធិ កំណប់រតនៈ គឺសមុទ្រ; ភ្នំព្រះសុមេរុ ។រតនប្បភា ឬរត្នប្រភា (រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺរតនៈ; ផែនដី ។ រតនពាណិជ អ្នកលក់ពេជ្រ, អ្នកលក់ត្បូង; អ្នកលក់គ្រឿងប្រដាប់ដែលដាំត្បូង ។ រតនពាណិជ្ជឬ រតនពាណិជ្យ ការលក់ត្បូង, ជំនួញត្បូង (ប្រើជា រតនវណិជ្ជ ឬ រតនវណិជ្ជា ក៏បាន) ។ រតនម័យ គុ. ដែលប្រដាប់ដោយរតនៈ, ដែលដាំពេជ្រ, ដាំត្បូង ។ រតនមាលា កម្រងកែវ; ខ្សែខ្លួនឬខ្សែ-កដាំពេជ្រ ។ រតនរង្សី ស្មើរតនៈ, ពន្លឺពេជ្រ ។ រតនរាសី គំនរកែវ; មហាសមុទ្រ ។ រតនវត្ថុ ឬ រត្នព័ស្តុ វត្ថុជារតនៈ មានកែវ, ត្បូង, មាស, ប្រាក់ជាដើម ។ រតនវិកតិ ឬ រតនវិក័តិ ការរចនាដោយរតនៈ, របស់ដាំត្បូង ។ រតនវិចិត្រ ឬ រត្នពិចិត្រ ដែលវិចិត្រដោយរតនៈ, ការរចនារំលេចដោយត្បូង ។ រតនសុវណ្ណ ឬ រត្នសុព័ណ៌ មាសប្រដាប់ដោយត្បូង, មាសដាំពេជ្រ ។ រតនសោភា លំអរតនៈ ។ រតនាករ (<រតន+អាករ) អណ្តូងរតនៈ, កន្លែងដែលកើតពេជ្រ, ដែលកើតត្បូង; សមុទ្រ (ប្រើជា រត្នាករ ក៏បាន, < រត្ន+អាករ) ។ រតនាគារ (<រតន+អគារ) អគារនៃរតនៈ, ឃ្លាំងរ័តន៍; ឃ្លាំងប្រាក់ ។ រតនាលង្ការ (<រតន+អលង្ការ) គ្រឿងអលង្ការប្រដាប់ដោយពេជ្រ, ដោយត្បូង ។ រតនាលោក(<រតន+អាលោក) ឬ រតនោភាស (<រតន+ឱភាស) ពន្លឺរតនៈ, ពន្លឺពេជ្រ ។ រតនាវលី (<រតន+អាវលិ) ខ្សែ-កដាំពេជ្រ ។ល។ គហបតីរ័តន៍ គហបតីកែវ, នាយឃ្លាំងកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ ចក្ករ័តន៍ ឬ ចក្ររ័ត្ន កង់កែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ ទ្រទូងរ័ត្ន ទ្រទូងកែវគឺសមណស័ក្តិទីរាជាគណៈសម្រាប់ឯកនៅកម្ពុជរដ្ឋពីក្នុងសម័យបុរាណ (ម. ព. ទ្រទូង ២ ន. ផង) ។ នារីរ័ត្ន នាងកែវ, ស្ត្រីកែវឬស្រីថ្លៃ, ស្ត្រីមានលំអប្រហែលដូចពេជ្រ ។ បរិនាយករ័តន៍ នាយពលកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ បុរសរត្ន ឬ ប្រុសរ័ត្នប្រុសកែវ ឬប្រុសថ្លៃ,... ។ ប្រពាលរ័ត្ន កែវប្រពាល ។ មណីរ័ត្ន កែវមណី, ពេជ្រមានតម្លៃ (សម្រាប់ស្ដេចចក្រពត្តិ ក៏មាន) ។ មហាបុរសរ័ត្ន មហាបុរសថ្លៃថ្លា,... ។ ហត្ថិរ័តន៍ ឬដំរីរ័ត្ន ដំរីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ អស្សរ័តន៍ (អ័ស-សៈ--) ឬ សេះរ័តន៍ សេះកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ ឥត្ថីរ័តន៍ ឬ ស្ត្រីរ័ត្ន ស្ត្រីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ល។ ។ អាចសរសេរថា រត្នៈ, រ័តន៍, រ័ត្ន បានផងដែរ ។
ពុទ្ធរតនៈ
ពុទ្ធរតនៈបានជាគេចាត់ទុកព្រះពុទ្ធថាជារតនៈគឺកែវនោះ ព្រោះតែព្រះអង្គប្រសើរដោយសីលាទិគុណ វិសុទ្ធិគុណ និងបញ្ញាទិគុណព្រះអង្គទ្រង់ប្រព្រឹត្តនូវប្រយោជន៍៣ប្រការមានប្រយោជន៍ ដើម្បីបាននូវព្រះសម្មាសម្ពោធិញ្ញាណព្រះអង្គឯងផងប្រយោជន៍ព្រះញាតិព្រះអង្គផង និងប្រយោជន៍ជួយស្រោចស្រង់សត្វលោកផង ម្យ៉ាងវិញទៀតព្រះអង្គជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយផង ព្រះអង្គបែងចែកចំណែកព្រះធម៌ពាក្យប្រៀនប្រដៅដល់សត្វលោកទូទៅស្មើៗគ្នាផង ព្រះអង្គប្រកបដោយទសពលញ្ញាណផង និងញាណដទៃទៀត ៧៣ ប្រការផង និងព្រះអង្គជាទីពឹងដ៏ប្រសើររបស់សត្វលោកផង ព្រះអង្គឆ្លៀវឈ្លាសក្នុងការសម្តែងធម៌ប្រោសវេនេយ្យសត្វផងទើបបានឈ្មោះថាជាពុទ្ធរតនៈដោយប្រការដូច្នេះ។
ធម្មរតនៈព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថប្រយោជន៍ប្រសើរបំផុតគឺព្រះនិព្វានដែលព្រះសង្គីតិកាចារ្យទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពីព្រះត្រៃបិដកទាំង ៨៤០០០ ព្រះធម្មក្ខន្ធ ដែលចែកជា ១) វិនយបិដកមាន ២១០០០ ព្រះធម្មក្ខន្ធ, ២) សុត្តន្តបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, និង ៣) អភិធម្មបិដក មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែព្រះបឋមទេសនាគឺការសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការមានទុក្ខារិយសច្ច, សមុទយារិយសច្ច, និរោធារិយសច្ច, និង មគ្គារិយសច្ច ហើយដែលជារឿយៗព្រះអង្គទ្រង់ដឹកនាំសត្វឲ្យដើរតាមអរិយដ្ឋង្គិកមគ្គ គឺមាគ៌ាមានអង្គ ៨ មាន សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់ការរំលត់ទុក្ខ ពោលគឺព្រះនិព្វាន ។ ក្រៅពីអរិយសច្ច៤ នៅមានត្រៃលក្ខណ៍ គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering, impermanence, and non-self) និង បដិច្ចសមុប្បាទធម៌ ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមានអធិប្បាយពិស្តារក្នុង អភិធម្មបិដក គម្ពីមហាបដ្ឋានប្បករណ៍ដែលចែកចេញជា២៤ បច្ច័យមាន ហេតុប្បច្ច័យជាដើម។ ព្រះពុទ្ធសាសនាតែងលើកឡើងពីកម្មផល ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធ
កម្ម១២កង
ទ្រង់ចំនែកកម្មជា១២កងមាន៣ពួកដូច្នេះ៖
ពួកកម្មឲ្យផលតាមកាលមាន៤យ៉ាងគឺ៖[កែប្រែ]ទិដ្ឋធម្មវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបច្ចុប្បន្នឃើញទាន់ភ្នែក១ ឧបបជ្ជវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបន្ទាប់គឺជាតិទីពីរ១ អបរាបរិយវេទនិយកម្ម កម្មឲ្យផលតាំងតែបវត្តិកាលជាដើមទៅ ឬឲ្យផលតាំងតែជាតិទីបីឡើងទៅ១ អហោសិកម្ម កម្មដែលមិនមានផល ឬមិនបង្កើតផលដល់អ្នកធ្វើ ឬគ្មានឱកាសឲ្យផល១។
ពួកកម្មឲ្យផលតាមកិច្ចមាន៤យ៉ាងគឺ៖[កែប្រែ]ជនកកម្ម កម្មដែលមានតួនាទីក្នុងការញ៉ាំងជាតិកំណើតឲ្យកើត ឬឲ្យចាប់បដិសន្ធិ១ឧបត្ថម្ភកកម្មកម្មដែលចូលមកឧបត្ថម្ភគាំទ្រកម្មមុនៗមានជាតិដូចគ្នា១ឧបបីឡកកម្មកម្មចូលមកបៀតបៀនកម្មមុនៗជាបរបក្សឲ្យមានកម្លាំងថយខ្សោយចុះ១ ឧបឃាដកកម្ម កម្មមានកម្លាំងខ្លាំងចូលមកកាត់ផ្តាច់កម្លាំងជនកកម្មនិងឧបត្ថម្ភកកម្មហើយឲ្យផលដោយខ្លួនឯង១។
ពួកកម្មឲ្យផលតាមលំដាប់ ឬតាមកម្លាំងមាន៤យ៉ាងគឺ៖គរុកម្មកម្មធ្ងន់បានដល់ឈានសមាបត្តិ៨គឺរូបឈាន៤ អរូបឈាន៤ និងអនន្តរិយកម្ម៥ គឺសម្លាប់ម្តាយខ្លួនឯង១ សម្លាប់ឪពុកបង្កើតខ្លួនឯង១ សម្លាប់ព្រះអរហន្ត១ញ៉ាំងលោហិតព្រះពុទ្ធឲ្យចេញ១ និងបំបែកសង្ឃឲ្យបែកខ្ញែកគ្នា១។ បើពួកឈានលាភីបុគ្គលទាំងនោះរក្សាឈានសមាបត្តិរបស់បានរហូតដល់អវសាន្តជីវិតនឹងបានទៅកើតក្នុងព្រហ្មលោក១៦ក្នុងជាតិបន្ទាប់សត្វឯណាមួយបានប្រព្រឹត្តនូវកម្មណាមួយនៃអនន្តរិយកម្មទាំង៥នេះសត្វនោះនឹងទៅបង្កើតក្នុងនិរិយភូមិគឺនរកបន្ទាប់ពីស្លាប់ទៅដោយវៀរពុំបានឡើយ មិនថាក្នុងករណីណាៗក៏ដោយ។ ពហុលកម្ម ឬអាចិណ្ណកម្ម គឺកម្មស្រាលឬកម្មដែលយើងធ្វើជាប្រចាំរឿយៗ ឬកម្មជាទម្លាប់ហ្នឹងឯង។ កម្មនេះនឹងចូលមកឲ្យផលគឺឲ្យបដិសន្ធិបើកាលណាគ្មានគរុកម្មទេ។ អាសន្នកម្ម គឺកម្មដែលធ្វើក្នុងពេលជិតស្លាប់។ កុសលកម្មក្តីអកុសលកម្មក្តីដែលសត្វបានធ្វើមុនខណៈចុតិចិត្តបន្តិចវានឹងមកជាអារម្មណ៍និងជាការចងចាំយ៉ាងច្បាស់ក្នុងសន្តានរបស់សត្វហើយអាស្រ័យអារម្មណ៍នោះៗជាអារម្មណប្បច្ច័យសត្វនឹងបដិសន្ធិដោយអនន្តរប្បច្ច័យគឺកម្មមានជាតិស្មើរគ្នាចូលមកឲ្យផលហ្នឹងឯង។ កតត្តាកម្ម ឬកដត្តាកម្ម ឬកតត្តាវាបនកម្ម គឺកម្មដែលធ្វើដោយពុំមានចេតនា។ កម្មនេះឲ្យផលក្នុងករណីដែលកម្មទាំង៣ខាងលើពុំមានឬពុំមានឱកាសឲ្យផល។ ម្យ៉ាងវិញទៀត ព្រះនព្វលោកុត្តរធម៌ទាំង៩ប្រការគឺ មគ្គ៤បានដល់ សោតាបត្តិមគ្គ១ សកទាគាមិមគ្គ១ អនាគាមិមគ្គ១ អរហត្តមគ្គ១ និងផល៤បានដល់ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១ និងព្រះនិព្វាន១ជាព្រះនព្វលោកុត្តរធម៌៩លោករាប់ថាជាព្រះធម្មរតនៈ។
សង្ឃរតនៈ
សង្ឃរតនៈគឺពួកក្រុមដែលប្រព្រឹត្តបតិបត្តិតាមគន្លងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះឯង។ ព្រះសង្ឃអង្គសាវ័កជាអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រង់តាមផ្លូវមជ្ឈិមាបដិបទាប្រតិបត្តិ ដើម្បីចេញចាកទុក្ខ និងប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម។ ព្រះសង្ឃមានពីរពូកគឺសម្មតិសង្ឃ សង្ឃជាបុថុជ្ជននៅឡើយ និងអរិយសង្ឃ សង្ឃជាព្រះអរិយៈទាំងឡាយបានដល់ព្រះសោតាបន្នបុគ្គល១ ព្រះសកទាគាមិបុគ្គល១ ព្រះអនាគាមិបុគ្គល១ ព្រះអរហន្តាខីណាស្រព១។ ព្រះអរិយសង្ឃទាំង៤ពួកនេះលោកចាត់ទុកថាជាសង្ឃរតនៈដ៏ប្រសើររបស់សត្វលោក។
ប្រវត្តិពុទ្ធសាសនា
និកាយនៃព្រះពុទ្ធសាសនា
ថេរវាទ ឬហិនយាន
មហាយាន ឬអាចរិយវាទ
ឆន្នាមាត្យ ឬអាមាត្យឆន្នៈ ជាអាមាត្យអ្នកថែរក្សាសេះកណ្ឋកៈរបស់ព្រះបរមពោធិសត្វ។ ក្រោយមកបានបួសជាភិក្ខុហើយសាងបញ្ហានិងជាហេតុនៃដើមបញ្ញត្តិនៃសិក្ខាបទឈ្មោះអបុព្វជាតិកៈក្នុងសង្ឍាទិសេស១៣។
សេះកណ្ឋកៈជារបស់ព្រះរាជកុមារសិទ្ធត្ថបរមពោធិសត្ថកាលនាំព្រះអង្គស្តេចយាងចេញសាងព្រះផ្នួសឈ្មោះសេះកណ្ឋកៈ។ បន្ទាប់ពីសេះនេះស្លាប់ បានបង្កើតឯស្ថានសួគ៌ទេវលោកឈ្មោះកណ្ឋកទេវបុត្រ។ មើលបន្ថែម វិមានវត្ថុ ខុទ្ទកនិកាយ សុត្តន្តបិដក។
ព្រះបរមពោធិសត្វ
បុគ្គលដែលបានឈ្មោះថាជាព្រះពោធិសត្វ គឺបុគ្គលដែលខំបំពេញបារមី១០ (ឬពុទ្ធការកធម៌) ដោយ៖

- បុរសចាស់ មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់ជាគ្រឿងទប់ទល់ កំពុងញាប់ញ័រក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះព្រះពោធិសត្វឃើញហើយ ក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាសក់គាត់មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកដទៃដែរ។ ឆន្នអាមាត្យក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គ នេះគេហៅថា បុរសចាស់ តពីនោះគាត់នឹងមិនរស់នៅយូរប៉ុន្មានទេ។ ទោះព្រះអង្គក៏គង់នឹងចាស់ជាធម្មតា មិនអាចកន្លងសេចក្តីចាស់ទៅបានទេ។
- កាលកន្លងទៅ ព្រះអង្គក៏យាងក្រសាលឧទ្យានម្តងទៀត។ ព្រះអង្គបានទតឃើញបុរសមានអាពាធដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រនិងលាមករបស់ខ្លួន មានជនទាំងឡាយដទៃលើកឲ្យក្រោកឡើង ផ្តេកឲ្យដេក លុះទតឃើញហើយ ព្រះអង្គក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាភ្នែករបស់គាត់មិនដូចជាភ្នែកអ្នកដទៃ ក្បាលក៏មិនដូចជាក្បាលអ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនេះហៅថា បុរសឈឺ។ បុរសនេះមិនអាចនឹងរួចពីជំងឺបានឡើយ ទោះព្រះអង្គក៏នឹងមានជំងឺជាធម្មតា មិនអាចកន្លងសេចក្តីឈឺចាប់បានឡើយ។
- ថ្ងៃបន្ទាប់ក្រោយមក ព្រះពោធិសត្វក៏ទៅក្រសាលឧទ្យានទៀត។ ម្តងនេះ ព្រះអង្គបានទតឃើញបុរសស្លាប់ ក៏ត្រាស់សួរឆន្នអាមាត្យ នោះជាអ្វី។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះអង្គ ព្រោះបុរសនោះហៅថាធ្វើមរណកាលហើយ។ ញាតិទាំងឡាយនឹងមិនឃើញបុរសនោះទៀតឡើយ ទាំងបុរសនោះសោតក៏លែងបានឃើញញាតិទាំងឡាយរបស់គាត់ដែរ។ ទោះបីព្រះអង្គក៏នឹងធ្វើមរណកាលដូចគ្នា មិនអាចកន្លងសេចក្តីស្លាប់បានឡើយ។ ព្រះបរមពោធិសត្វក៏មានសេចក្តីសង្វេកជាខ្លាំង សញ្ជប់សញ្ជឹងគិតថា ជរា ព្យាធិ និងមរណា តែងមានប្រាកដដល់សត្វលោក។
ទ្រង់សង្វេកក្នុងព្រះទ័យ
- ថ្ងៃកន្លងមកបន្ទាប់ព្រះអង្គក៏ទៅក្រសាលឧទ្យានម្តងទៀត។ ព្រះពោធិសត្វបានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស ស្លៀកដណ្តប់សំពត់កាសាវពស្ត្រ លុះឃើញហើយ ក៏សួរឆន្នអាមាត្យ បុរសនេះធ្វើដូចម្តេច បានជាក្បាលរបស់គាត់មិនដូចក្បាលអ្នកដទៃ ទាំងសំពត់របស់គាត់ ក៏មិនដូចរបស់អ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព នេះគេហៅថា អ្នកបួស។ បុរសនោះប្រព្រឹត្តធម៌ដោយប្រពៃ មិនបានបៀតបៀន តែងអនុគ្រោះដល់សត្វដទៃ។ ព្រះអង្គក៏ពិចារណាថា អ្នកបួសគឺជាការស្រួលណាស់ព្រោះមិនបៀតបៀនគេ តែងអនុគ្រោះដល់គេ។
នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើឲ្យព្រះអង្គទ្រង់មានការសង្វេក និងគិតដល់និមិត្តទាំង៤ដែលព្រះអង្គទតឃើញ។ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាដល់សមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយ ព្រះអង្គក៏មានសទ្ធាពេញព្រះហរទ័យ ត្រេកអរជាក្រៃពេក ក៏គិតនឹងចេញសាងផ្នួស។
សាងផ្នួស[កែប្រែ]
ទ្រង់យាងសាងព្រះផ្នួស
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំងហើយព្រះអង្គសព្វព្រះហរទ័យដោះស្រាយបញ្ហាជិវិតដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មាសម្ពោធិញាណធម៌។ កណ្តាលរាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែលរាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹងទៅភរិយាពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅស្ថានតុសិតបានចុះមកជួយព្រះសិទ្ធត្ថដោយធ្វើអោយព្រះនាងពិម្ពា និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកំអោយភ្ញាក់ធ្វើការរំខានដល់ការសំរេចចិត្ត របស់ព្រះអង្គ ហើយជប់សេះរាជរដ្ឋ ជូនដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង។
ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធ មែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំ ងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោ កក្នុងគ្រានោះទៅ។
កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រា ស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤ អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។
ការសិក្សា និង ទុក្ករកិរិយា[កែប្រែ]
ការធ្វើទុក្ករកិរិយារបស់ព្រះពុទ្ធ
កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបស ពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង អុទកតាបស១ ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គ ពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយព្រះអង្គអែងវិញ។ ព្រះអង្គទ្រង់ធ្វើទុក្ករកិរិយា (SN 39.16) គឺការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ករកិរិយា អស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយអោយព្រះអង្គទ្រង់បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយខ្សែពិណ រិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ។ ទេពនិមិត្តជាអ្នកដេញពិណរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិតអោយត្រូវ មិនតឹងពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់ពិចារណាប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការ ត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹងបានឡើយ។ លុះទ្រង់ពិចារណាហេតុផលដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ករកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ។ ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា អោ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់ តាមបំរើព្រះអង្គទៀតតាំងពីនោះមក។
ត្រាស់ដឹង[កែប្រែ]ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះ អង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អា ស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យក ស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គ មួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួល ហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអា ត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ»។ ព្រះអង្គទ្រង់ចាប់ផ្តើ មចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់។ ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេង យល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេ មនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា ថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែល ជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។ សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រ ភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូល ជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖
- រូបខន្ធ១
- វេទនាខន្ធ១
- សញ្ញាខន្ធ១
- សង្ខារខន្ធ១
- វិញ្ញាណខន្ធ១
ផ្ចាញ់មារ[កែប្រែ]
បុត្រីមារ មកផ្ចាញ់ព្រះ
ពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្ល័ង្ក ក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំង ៣ នាក់គឺ តណ្ហា,អរតី និង រាគា មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីឲ្យព្រះអង្គលះបង់ការស្វែងរកការត្រាស់ដឹងចោល តែព្រះសមណគោតមពុំមានការចាប់រម្មណ៍ឡើយ ធ្វើឲ្យនាងទាំង ៣ វិនាសអន្តរធានទៅ ។
បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតម មក មារនៅ តែមានចិត្តឫស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវតូចធំទាំងឡាយជាច្រើនឲ្យមកច្បាំងដណ្តើមយកបល្ល័ង្កពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់ ១៥០ យោជន៍(១ យោជន៍មាន ១៦ គីឡូម៉ែត្រ)និមិត្តដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាលបានបញ្ចេញឫទ្ធធ្វើឲ្យកងពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន។ កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ មារាធិរាជដែលភ័យញញើតស្រែកប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។
មារចាប់ថ្លែងសរឲ្យកើត ជាខ្យល់ព្យុះដែលមានកម្លាំងបោកបក់ភ្នំឲ្យរលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិចឡើយ មារបង្កើតឲ្យមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះមិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់អាវុធ ១ ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះសមណគោតមទ្រង់ត្រាស់ពោលទៅកាន់មារវិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។ ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធនោះក៏ក្លាយជាពិដានការពារព្រះអង្គទៅវិញ រីឯក្រុមរេហ៍ពល ដែលដកភ្នំគ្រវែងមកលើព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ។
ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារសំឡុតព្រះអង្គថា តើព្រះអង្គមានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះ អង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតបដោយខែងរែងថា «រេហ៍ពលយើងទាំងអស់នេះជាបន្ទាល់» ចុះសិទ្ធត្ថ ឯងវិញ មានអ្វីជាសាក្សី ។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី ឲ្យជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។ សមុទ្រ ឬកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្តពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុតជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏មហាមារអស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតមហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។
ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ មកដល់ដើមពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធត្រេកអរប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយាស អៃដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ពូតមធុបាយាស ជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើអោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះពុទ្ធត្រាស់មួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥ វស្សា។
កំណត់សម្គាល់ ៖
រឿងនិទានអំពីការផ្ចាញ់មារ គ្រាន់តែជាវិធីប្រៀបធៀបឲ្យអ្នកស្តាប់ និង អ្នកអានងាយយល់ អត្ថន័យនៃទស្សនវិជ្ជាផ្លូវចិត្ត ដែលមនុស្សសាមញ្ញពិបាកយល់ ។ អ្នកនិពន្ធសាច់រឿងនោះ បានលើកយកតួអង្គមារ និង បុត្រទាំង ៣ ធ្វើជាតំណាងឲ្យដួងចិត្តអាក្រក់របស់បុគ្គលម្នាក់ៗ ដែលប្រយុទ្ធតស៊ូជាមួយនឹងដួងចិត្តល្អ នៅចំពោះមុខរាល់ការសម្រេចចិត្តទាំងអស់ ។ មិត្តអ្នកអានជ្រាបហើយថា គ្មានតួអង្គមារ ឬ បុត្រីរបស់មារ ឬ កងទ័ពរបស់មារ ពិតប្រាកដទេ ប៉ុន្តែពួកវាគឺជាចិត្តដែលច្បាំងគ្នានៅក្នុងខួរក្បាលរបស់មនុស្សម្នាក់ៗ នៅគ្រប់វិនាទី ។
បឋមទេសនា
ព្រះពុទ្ធទ្រង់ទេសនាពន្យល់បញ្ចវគ្គីយ៍ជាមិត្តសំឡាញ់បុត្រីមារ មកផ្ចាញ់ព្រះព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះរមែងមិនញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយ តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការ យ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្មជាអិសីលោកាទ្រង់ចូលកលព្រះសាស្តាអោនសិរសីលើដៃបង្គំអារាតនាអោយព្រះអង្គទ្រង់ ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួ លសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណាតាំងពីពេល នោះមក។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃអិ សីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបាន ឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡា យចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយ នោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែល ព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។ ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសដល់បញ្ចវគីយ៍បាន សំរេចសោតាបត្តមគ្គក្នុងគ្រានោះអែង។ តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅ តាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិង ព្រះនាងពិម្ពាយ ជាព្រះជយា។ ព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់ បីតា ព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក។
ពុទ្ធកិច្ច[កែប្រែ]ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖
- នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
- នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។
- នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ។
- នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។
- នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ។
បរិនិពា្វន
ព្រះពុទ្ធចូលព្រះនិព្វានក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយ នៅទីបំផុតព្រះអង្គទ្រង់យាងទៅ ដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយ ព្រះអង្គផ្ទុំព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។ព្រះពុទ្ធចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ។
កត់សំគាល់
ទោះបីមានអត្ថបទនិទានជាច្រើនអះអាងការពារថាព្រះពុទ្ធសមណគោតមទ្រង់ប្រសូត និង សុគត នៅថ្ងៃខែឆ្នាំ ឬ នៅកន្លែងនេះ ឬ កន្លែងនោះក៏ដោយ ក៏ពុំទាន់មានឯកសារផ្លូវការផ្នែកវិទ្យាសាស្ត្រ ពិសេសបុរាណវិទ្យា ណាមួយអាចអះអាងថារឿងនោះជាការពិតដែរ ។ អ្នកអានបានជ្រាបហើយថា ព្រះត្រៃបិដកក្តី គម្ពីរផ្សេងៗទៀតខាងពុទ្ធសាសនាក្តី ត្រូវបានអ្នកចេះដឹងជំនាន់ក្រោយតាក់តែងឡើងក្រោយសម័យកាលដែលព្រះពុទ្ធបានបរិនិព្វានទៅជាង ៥០០ ឆ្នាំ ។ ការចងចាំរបស់មនុស្សបានសាបរលាបពីមួយជំនាន់ទៅមួយជំនាន់ ។ ដូច្នេះការពឹងលើការចងចាំសាច់រឿង និង ការនិយាយតៗគ្នា ដើម្បីធ្វើជាវិធីបញ្ជូនចំណេះដឹង គឺពិតជាពិបាកនឹងទទួលយកបានណាស់ ។ នេះជាហេតុធ្វើឲ្យមនុស្សសម័យក្រោយបង្កើតអក្សរដើម្បីកត់ត្រាព្រឹត្តិការណ៍ផ្សេងៗជំនួសឲ្យខួរក្បាលមនុស្ស ។ ដើម្បីធ្វើឲ្យមនុស្សជំនាន់ក្រោយងាយចងចាំពុទ្ធប្រវត្តិ អ្នកប្រាជ្ញព្រមព្រៀងគ្នាកំណត់យកថ្ងៃខែឆ្នាំ និង ទីកន្លែងទាក់ទងនឹងព្រះពុទ្ធកំណើត ពុទ្ធកិច្ច និង បរិនិព្វាន ដូចតទៅនេះ ៖
- ទ្រង់ប្រសូត ថ្ងៃសុក្រ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។
- ត្រាស់ដឹង ថ្ងៃពុធ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា។
- ដាក់ព្រះជន្ម វស្សាទី ៤៥ ថ្ងៃ ១៥ កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។
- បរិនិពា្វន ថ្ងៃអង្គារ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។
មុនពុទ្ធសករាជ៨០ ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់ព្រះបាទ បសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល កាលណោះព្រះបាទសុទ្ធោធនៈជារាជាធិបតេយ្យ បានរាជាភិសេកជាមួយព្រះនាងមាយាជាអគ្គមហេសី ហើយក្រោយមកក៏បានប្រសូតព្រះរាជបុត្រាមួយព្រះអង្គព្រះនាមសិទ្ធត្ថកុមារក្នុងព្រះរាជត្រកូលគោតម ។ កាលព្រះជន្មាយុគ្រប់ ៨ វស្សាព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ, យុទ្ធសាស្ដ្រ, សិល្បៈ ក្នុងការគ្រប់គ្រង ។ល។ លុះជន្មាយុគ្រប់ ១៦ ព្រះវស្សាព្រះរាជជនក ជននី ក៏បានរៀបចំព្រះរាជពិធីអភិសេកវិវាហមង្គល ព្រះរាជកុមា សិទ្ធត្ថ ជាមួយព្រះនាងយសោធរា (ពិម្ពា) ដែលជាបងប្អូនជីដូនមួយ ក្នុងវ័យ ១៦ វស្សាដូចគ្នា ជាបុត្រីរបស់ព្រះបាទ សុប្បពុទ្ធ នៃនគរ កោលិយៈ ។
មូលហេតុនៃការរលាយបាត់ពូជ សាក្យៈ និង កោលិយៈ[កែប្រែ]នគរ សាក្យៈ ឬ សាកិយៈ ឬ សក្កៈ ឬ សក្យ និង នគរ កោលិយៈ ជានគរបងប្អូនគ្នា ស្ថិតនៅត្រើយម្ខាងម្នាក់នៃទន្លេ រោហនី (Rohni) ឬ រោហិនី (Rohini) ។ ពួកគេមានមោទនភាពក្រៃលែងព្រោះអាងថាជាពូជកុលសម្ព័ន្ធ អាទិច្ច (Ādicca) ឬ អ៊ិកស្វាគុ (Ikśvāku) នៃសន្តតិវង្ស សុរិយវង្ស (solar dynasty) ។ ពួកមនុស្សនៅក្នុងនគរទាំងពីរប្រកាន់វណ្ណៈ, ប្រពៃណី និង ទំនៀមទម្លាប់រឹងត្អឹងបំផុត ពោលគឺក្សត្រនៃនគរទាំងពីរមិនអនុញ្ញាតឲ្យបុត្រា ឬ បុត្រី របស់ពួកគេទៅរៀបអភិសេកជាមួយមនុស្សនៅនគរផ្សេងទេ គឺពួកគេរៀបការតែជាមួយនឹងបងប្អូនឯង ព្រោះពួកគេមិនចង់ឲ្យខូចពូជបរិសុទ្ធ ឬ ខូចវណ្ណៈខ្ពង់ខ្ពស់របស់ពួកគេ ។ និទាននានានៅក្នុងគម្ពីរព្រះត្រៃបិដក បានបង្ហាញឲ្យឃើញថា បិតា របស់ព្រះពុទ្ធ គឺព្រះបាទ សុទ្ធោទនៈ កើតក្នុងត្រកូលសាក្យៈ រីឯមាតារបស់ព្រះពុទ្ធគឺព្រះនាង មាយា និង មាតាចិញ្ចឹមរបស់ព្រះអង្គ គឺព្រះនាង គោតមី ជាបងប្អូននឹងគ្នា ក៏កើតក្នុងត្រកូល សាក្យៈ ។ ព្រះនាងទាំង ២ គឺជាបុត្រីរបស់ ឪពុកមា ខាងបិតារបស់ព្រះពុទ្ធ គឺព្រះបាទ សុប្បពុទ្ធ ជាស្តេចនៃនគរទេវទហៈ ដែលជាកូនក្រុងមួយនៃនគរ សាក្យៈ ដែលសព្វថ្ងៃវាជាស្រុកតូចមួយ ឈ្មោះ រុប៉ាន់ទេហិ (Rupandehi District) នៃប្រទេសនេប៉ាល ។ ដូច្នេះ បិតា និង មាតា របស់ព្រះពុទ្ធ គឺជាបងប្អូនជីដូនមួយនឹងគ្នា ។ បើតាមវិទ្យាសាស្ត្រទំនើប ការធ្វើដូច្នេះគឺជាការខុសឆ្គងទាំងស្រុង ព្រោះកូនចៅជំនាន់ក្រោយរបស់ពួកគេនឹងគ្មានពូជកំណើត (ពន្ធុ, DNA) ថ្មី ដើម្បីទប់ស្កាត់ជម្ងឺសួរពូជ (congenital diseases) ឬ ដើម្បីផ្តល់ភាពវ័យឆ្លាតដល់មនុស្សជំនាន់ក្រោយទេ ។ ម្យ៉ាងទៀត មោទនភាពរបស់ត្រកូល សាក្យៈ និង ត្រកូល កោលិយៈ បាននាំមកឲ្យខ្លួនឯង នូវសង្គ្រាមបំផ្លិចបំផ្លាញដ៏សាហាវព្រៃផ្សៃមួយ តាមរយៈការសម្លាប់បំបាត់ពូជសាសន៍ពីសំណាក់នគរ កោសល ដែលជាប្រទេសដាក់អាណានិគមលើខ្លួននោះ ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលនាំទៅដល់សង្គ្រាមប្រល័យពូជសាសន៍ នៃត្រកូល សាក្យៈ និង កោលិយៈ គឺពេលដែលនគរ សាក្យៈ ប្រើល្បិចបោកបញ្ឆោត ព្រះបាទ បសេនទិ (Pasenadi) ដែលជាស្តេចគ្រងរាជលើនគរ កោសល ព្រមទាំងនគរចំណុះទាំងពីរ គឺនគរសាក្យៈ និង កោលិយៈ ។ ព្រះបាទ បសេនទិ មានមហេសីរាប់សឹងមិនអស់ទៅហើយ ចុះហេតុអ្វីក៏នៅចង់រៀបអភិសេកជាមួយនឹងបុត្រីម្នាក់នៃត្រកូលទាំងពីរ ទៀត ? ការធ្វើដូច្នេះមិនមែនព្រះអង្គឲ្យតម្លៃថាត្រកូលទាំងពីរជាមនុស្សអស្ចារ្យ សម្បើមលើសគេនោះទេ គឺព្រះអង្គចង់ប្រើស្នៀតនយោបាយ និង ចិត្តសាស្ត្រ ដើម្បីបំបាក់ផ្នត់គំនិតប្រកាន់វណ្ណៈចាស់គំរិលរបស់ត្រកូលទាំងពីរនេះ តាមរយៈការរៀបអភិសេកជាមួយនឹងបុត្រីនៃត្រកូលទាំងពីរ ព្រោះព្រះអង្គចង់ឲ្យបុត្រាម្នាក់របស់ព្រះអង្គមានត្រកូល កោលិយៈ ឬ សាក្យៈ ដើម្បីបង្ខំឲ្យនគរទាំងពីរទទួលយកការគ្រប់គ្រងអំណាចរបស់នគរ កោសល ដោយស្របច្បាប់ តាមរយៈការបញ្ជូនបុត្រាមួយអង្គនោះមកគ្រងរាជលើនគរទាំងពីរ ។ ព្រះបាទ បសេនទិ ជាមនុស្សក្នុងត្រកូល ខត្តិយៈ ដែលមនុស្សត្រកូល សាក្យៈ និង កោលិយៈ ចាត់ទុកថា ជាវណ្ណៈ ទាបជាងខ្លួន មិនអាចភ្ជាប់សាច់ឈាមបានទេ ។ នគរ សាក្យៈ បានប្រើល្បិចបោកប្រាស់រាក់កំភែលតាមរយៈការបញ្ជូនទាសីម្នាក់ដោយបន្លំថាជាព្រះអង្គម្ចាស់ក្សត្រីពិតប្រាកដ ។ ព្រះបាទ បសេនទិ បានលើកនាងទាសីនោះជាអគ្គមហេសី ហើយបុត្រារបស់នាងជារជ្ជទាយាទ ដែលនឹងឡើងស្នងរាជជំនួសព្រះអង្គ ។ ល្បិចបោកនោះមិនអាចលាក់កំបាំងទុកបានយូរ ត្រូវបែកការហើយ ។ បុត្រានាងទាសី គឺព្រះអង្គម្ចាស់ វិទូទភៈ (Vidudabha) បានចងគំនុំនឹងត្រកូលសាក្យៈយ៉ាងខ្លាំងនៅពេលព្រះអង្គម្ចាស់ដឹងការពិតនៃឋានៈរបស់ម្តាយនិងឋានៈខ្លួនឯង នៅពេលព្រះអង្គយាងទៅធ្វើទស្សនកិច្ចនគរសាក្យៈ ព្រោះព្រះអង្គម្ចាស់គិតថាក្សត្រនគរនេះជាជីតាខាងម្តាយរបស់ព្រះអង្គ ។ រាជបុរសរបស់ព្រះអង្គម្ចាស់បានស៊ើបដឹងការពិតនៃពូជរបស់មាតាទ្រង់ តាមរយៈការសាកសួរនាងទាសីម្នាក់ដែលពួកក្សត្រនៃត្រកូលសាក្យៈប្រើឲ្យយកទឹកដោះស្រស់លាងសំអាតកន្លែងអង្គុយរបស់ព្រះអង្គម្ចាស់ វិទូទភៈ ។ គំនុំសងសឹករបស់ព្រះអង្គម្ចាស់ វិទូទភៈ បានរាលដាលខ្លាំងទៅដល់ ព្រះបាទ បសេនទិ នៅពេលព្រះអង្គបន្ទាបឋានៈរបស់នាងទាសីជាមាតារបស់ព្រះអង្គម្ចាស់ ពីអគ្គមហេសី និង ឋានៈរបស់ព្រះអង្គម្ចាស់ពី រាជទាយាទ ទៅជាអ្នកបម្រើសាមញ្ញ ទាំងពីរនាក់ ។ ព្រះអង្គម្ចាស់ និង មាតាត្រូវបានព្រះបាទ បសេនទិ លើកឋានៈឲ្យស្មើដើមវិញ នៅក្រោយពេលដែលព្រះបាទ បសេនទិ ទទួលបានយោបល់ណែនាំពីព្រះសាមណគោតម ។ ប៉ុន្តែគំនុំសងសឹកនៅតែឆេះងំនៅក្នុងចិត្តរបស់ព្រះអង្គម្ចាស់ វិទូទភៈ ទើបព្រះអង្គរកគ្រប់មធ្យោបាយដើម្បីធ្វើគុត ព្រះបាទ បសេនទិ ដើម្បីរកឱកាសលើកទ័ពទៅវាយកំទេចនគរសាក្យៈ និង កោលិយៈ ។ ក្រោយពីបានធ្វើគុតបិតា និង ឡើងគ្រងរាជលើនគរ កោសល ព្រះបាទ វិទូទភៈ បានលើកទ័ពចំនួន ៣ ដងទៅវាយកំទេចនគរ សាក្យៈ និង កោលិយៈ ប៉ុន្តែត្រូវព្រះពុទ្ធជួយបញ្ជៀសសង្គ្រាមបង្ហូរឈាមបានទាំង ៣ លើក ។ នៅលើកទី ៤ ព្រះពុទ្ធបានគិតថា ព្រះអង្គពុំអាចស្រោចស្រង់ នគរ ទាំងពីរឲ្យរួចពីអំពើអាក្រក់ដែលពួកគេបានសាងនោះទេ ដូច្នេះហើយក៏បណ្តោយឲ្យសង្គ្រាមប្រល័យពូជសាសន៍នោះកើតឡើងតាមសភាពការណ៍ជាក់ស្តែងចុះ ។ នគរ កោសល បានសម្លាប់ពូជ សាក្យៈ និង កោលិយ ស្ទើរគ្មានសល់ ។ ពួកយុវជនដែលចូលសាងផ្នួសក្នុងសាសនាព្រះពុទ្ធនាសម័យនោះបានគេចផុតពីអំពើប្រល័យពូជសាន៍នោះ ។ អ្នកខ្លះក៏បានរត់គេចខ្លួនទៅជ្រកតាមតំបន់ភ្នំនៅភាគខាងជើង ស្ថិតនៅក្នុងប្រទេស នេប៉ាល សព្វថ្ងៃ ។ នេះជានិទានសង្ខេបនៃពូជមនុស្សដែលជាខ្សែញាតិ ទាំងខាងមាតា និង បិតារបស់ព្រះពុទ្ធ ។
កុមារភាព, យុវវ័យ, និងអាពាហ៍ពិពាហ៍
តាំងពីតូចរហូតដល់ព្រះវរកាយចម្រើនពេញវ័យព្រះអង្គពុំដែលបានចេញទៅខាងក្រៅព្រះរាជវាំងម្តងណាឡើយលុះមានថ្ងៃមួយព្រះអង្គនិងអាមាត្យឆន្នៈបានលួចចេញទៅដើម្បីទស្សនាទតមើលជីវភាពរបស់ប្រជារាស្ត្រសាមញ្ញធម្មតា។ ថ្ងៃដំបូងព្រះអង្គបានទតឃើញជនចំណាស់ដើរទ្រេតទ្រោតកាន់ ឈើច្រត់ព្រយង់អាត្មាស្ទើរតែមិនរួចតាមដងវិថីឯថ្ងៃទីពីរបានទតឃើញជនអាពាធមានជម្ងឺដេកបម្រះននៀលស្រែកថ្ងូររហ៊ឺសដោយទុក្ខវេទនាសម្រាប់ ថ្ងៃទីបីព្រះក៏បានទតព្រះនេត្រឃើញសពមនុស្សឡោមព័ទ្ធទៅដោយពួកញាតិៗទួញយំស្តាយស្រណោះអាឡោះអាល័យ។ដោយប្លែក ព្រះទ័យព្រះអង្គក៏ បានសាកសួរឆន្នាមាត្យថា តើពួកមនុស្សទាំងអស់នេះចុះហេតុអ្វីទើបបានមានអាការៈខុសប្រក្រតីដូច្នេះ? អាមាត្យតបថា មិនចំពោះតែពួកគេនោះទេ ទូលព្រះបង្គំក៏ដោយ ព្រះវររាជបិតាមាតាឬព្រះរាជទេពី ឬសូម្បីតែព្រះអង្គផ្ទាល់ក្តីក៏នឹងជួបប្រទះជាក់ជាមិនខាននូវជរាភាព ព្យាធិភាព និងមរណភាព។ បាន ព្រះសណ្តាប់ឮដូច្នោះ ព្រះអង្គតក់ស្លត់ក្នុងព្រះហ្ឫទ័យយ៉ាងខ្លាំងដែលបានដឹងថា មនុស្សគ្រប់រូបមិនអាចគេចផុតពីសភាពកើត ចាស់ ឈឺ ស្លាប់បានតែដោយ ចៃដន្យក្នុងថ្ងៃទីបួនព្រះអង្គ បានទតឃើញពូកសមណអ្នកបួសស្វែងរកមោក្ខធម៌ហើយឆន្នាមាត្យពណ៌នាថាព្រះគុណម្ចាស់ទាំងនេះកំពុងតែស្វែងរកនូវទី រំលត់ទុក្ខដោយវិធីអង្គុយស្មឹងស្មាធិ៍ ដូច្នេះឯង។ តាំងតែថ្ងៃនោះមកព្រះអង្គពុំដែលព្រះកម្សាន្តសប្បាយក្នុងព្រះហ្ឫទ័យឡើយព្រះអង្គសញ្ជឹងគិតដល់ទេវទូត ទាំង៤ហើយគិតរកផ្លូវចេញព្រះផ្នួសស្វែងរកមោក្ខធម៌។ ព្រះអង្គព្រះបរិវិតក្កៈដូច្នេះរហូតដល់ព្រះជន្មវស្សាគ្រប់២៩ព្រះវស្សា គាប់ជួននារាត្រីពេញបុណ្ណមី ព្រះច័ន្ទពេញវង់នោះ ព្រះរាជោរស រាហុលក៏បានប្រសូត្រ។
ការចេញសាងផ្នួស[កែប្រែ]ព្រះរាជហ្ឫទ័យស្នេហាពាន់គុណ ហ្មឺនគុណបានស្រោចស្រប់ហើយលើព្រះរាហុល រាជឱរស ព្រះអង្គរំពឹងឃើញថា បណ្តាញសំណាញ់បានចាក់ស្រេះហើយក្នុងហ្ឫទ័យអញ តែអញនឹងចេញស្វែងរកមោក្ខធម៌នាកាលឥឡូវនេះឯង។ ព្រះអង្គស្តេចយាងទៅរកឆន្នាមាត្យឲ្យនាំសេះកណ្ឋកៈមកថ្វាយហើយព្រះតាមដោយឆន្នៈធ្វើដំណើរត្រង់ឆ្ពោះទៅកាន់ព្រែភ្នំហើយទ្រង់ដាក់ព្រះកេស ប្រផ្នួសនាមាត់ស្ទឹងអនោមានិងបញ្ជូនឆន្នាមាត្យនិងសេះកណ្ឋកៈព្រមទាំងគ្រឿងរាជឥស្សរិយយសទៅកាន់ព្រះបរមរាជវាំងវិញ។ ក្រោយពីទ្រង់ ប្រផ្នូសជាតាបសឥសីព្រះអង្គក៏បានចូលទៅស្នាក់អាស្រ័យសិក្សាក្នុងសំណាក់អាចារ្យទាំងពីរមានឧទកតាបសជាដើមរហូតដល់បានសម្រេចវិជ្ជាខ្ពង់ខ្ពស់ ក្នុងសំណាក់គ្រូទាំងពីរចេះចប់អស់ ហើយព្រះអង្គក៏បានបំពេញទុក្ករកិរិយាមានការអត់ព្រះក្រយាហារជាដើមអស់៦ឆ្នាំដោយមានឥសីបញ្ចវគ្គិយ៍ គឺ កោណ្ឌញ្ញៈ វប្បៈ ភទ្ទិយៈមហានាមនិងអស្សជិចាំបម្រើ។ ដោយការប្រព្រឹត្តបតិបត្តិក្នុងខ័ណ្ឌឧក្រិដ្ឋតែក៏ពុំបានផល ព្រះអង្គក៏ងាក់មកប្រតិបត្តិ តាមផ្លូវកណ្តាលមិនតឹងពេក មិនធូពេកពោលគឺមជ្ឈិមាបដិបទាហ្នឹងឯង។ ពួកបញ្ចវគ្គិយ៍យល់ឃើញថា ការធ្វើទុក្ករកិរិយាប៉ុណ្ណោះទើបជាមាគ៌ានាំទៅរក ការត្រាស់ដឹងបាន តែផ្ទុយស្រឡះព្រះអង្គត្រឡប់ឆាន់ព្រះក្រយាហារវិញ ព្រោះ
ការស្វែងរកមោក្ខធម៌ពុំទាក់ទងនឹងរាងកាយនោះទេ តែជារឿងរបស់ផ្លូវចិត្តប៉ុណ្ណោះ។ ហេតុការណ៍នេះធ្វើឲ្យពួកឥសីទាំង៥អង្គបោះបង់ព្រះសមណគោតមឲ្យនៅតែឯងឯកោ
ហើយបាននាំគ្នាទៅបំពេញតបៈក្នុងព្រៃឥសិបតនម្រឹគទាយវ័នវិញ។នៅព្រឹកនៃថ្ងៃពេញបូរមីខែវិសាខ ព្រះអង្គបានទទួលនូវមធុបាយាសរបស់នាងសុជាតាជាព្រះក្រយាហារហើយបានប្រថាប់គង់ក្នុងឥរិយាបថព្រះភ្នែនដោយតាំងចិត្តអធិដ្ខានថានឹងមិនព្រមក្រោកចេញពីគល់ពោធិ៍ដើមនេះជាដាច់ខាតដរាបសម្រេច អនុត្តរសម្មាសម្ពោធិញ្ញាណ។នារាត្រីថ្ងៃនោះឯងព្រះអរហន្តសម្មសម្ពុទ្ធក៏បានកើតឡើងហើយក្នុងលោក ព្រះធម៌ក៏បានកើតឡើងហើយក្នុងលោក។ ក្រោយការត្រាស់ដឹងព្រះអង្គបានចំណាយពេលអស់៧សប្តាហ៍ក្នុងការសោយវិមុត្តិសុខ និងការពិចារណាព្រះធម៌ផ្សេងៗមានបដិច្ចសមុប្បាទធម៌ជាដើម។ព្រះអង្គទ្រង់ប្រោសបញ្ចវគ្គីយ៍បន្ទាប់មកព្រះអង្គស្តេចយាងដោយព្រះបាទផ្ទាល់ឆ្ពោះទៅកាន់ព្រៃឥសិបតនម្រឹគទាយវ័នហើយទ្រង់ប្រោសសម្តែងព្រះធម្មចក្កប្បវត្តនសូត្រដល់ពួកបញ្ចវគ្គិយ៍មានព្រះកោណ្ឌញ្ញៈជាដើមឲ្យបានត្រាស់ដឹងតាមគ្រប់ៗអង្គ ហើយតាំងពីពេលនោះមកព្រះធម្មចក្រ ក៏បានវិលតាំងតែពេលនោះដរាបដល់សព្វថ្ងៃនេះឯង។
ព្រះរតនត្រ័យ
ពាក្យថា រតនត្រ័យ មានពីបទ គឺ រតនៈ និង ត្រ័យ (៣) ។ តាមវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណា ពាក្យថា រតនៈ ជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត និង បាលី មានន័យអត្ថានុរូបថា វត្ថុឬរបស់ដែលញ៉ាំងចិត្តឲ្យរីករាយ ដូចជា កែវ ពេជ្រ, ត្បូងគ្រប់ប្រភេទ; សូម្បីមាស, ប្រាក់ក៏ហៅ រតនៈ ដែរ ឬហៅថា រតនវត្តុ ក៏បាន; វត្តុ, ធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេស. សត្វវិសេស ក៏ហៅ រតនៈ បានដែរ ។
សព្ទនេះបើ ប្រើភ្ជាប់ជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសរៀងពីខាងដើមក៏បាន ពីខាងចុងក៏បាន, បើរៀងពីខាងដើម អានថា រៈតៈន៉ៈ ឬ រ័ត-ត្នៈ, បើរៀងពីខាងចុង អានថា រ័ត, ដូចជា : រតនករ (រៈតៈន៉ៈក) អ្នកធ្វើរតនៈគឺអ្នកជីកត្បូង, អ្នកច្នៃត្បូង; ជាងមាសប្រាក់; ព្រះវេស្សវ័ណ ។ រតនករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូឬហឹបដាក់រតនៈ, ដាក់ពេជ្រ, ដាក់ត្បូង ។ រតនគភ៌ ឬ រត្នគ័ភ៌ ផ្ទៃជាទីកើតរតនៈ គឺសមុទ្រ (ព្រោះសមុទ្រជាទីកើតរតនៈផេ្សងៗ); ព្រះបាទកុវេរៈ គឺព្រះវេស្សវ័ណ(ព្រោះព្រះបាទកុវេរៈ ពួកមនុស្សពីបុរាណយល់ថាជាទេវតាម្ចាស់រតនៈឬម្ចាស់ទ្រព្យ) ។ រតនគញ្ភ ឬ រត្នគ័ភ៌ា, រត្នគ័រ្ភីផែនដី (ព្រោះផែនដីជាទីកើតរតនៈផ្សេងៗ ។ រតនត្រ័យ, រត្នត្រ័យ ឬ--ត្រៃ រតនៈបីយ៉ាងគឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ហៅថា ពុទ្ធរតនៈ, ធម្ម រតនៈ, សង្ឃរតនៈ ឬព្រះពុទ្ធរ័ត្ន, ព្រះធម៌រ័ត្ន, ព្រះសង្ឃរ័ត្ន ក៏បាន ។ រត្នត្រ័យប្រណាម ការបង្អោនកាយវាចាចិត្តគោរពព្រះរត្នត្រ័យ ។ រតននិធិ កំណប់រតនៈ គឺសមុទ្រ; ភ្នំព្រះសុមេរុ ។រតនប្បភា ឬរត្នប្រភា (រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺរតនៈ; ផែនដី ។ រតនពាណិជ អ្នកលក់ពេជ្រ, អ្នកលក់ត្បូង; អ្នកលក់គ្រឿងប្រដាប់ដែលដាំត្បូង ។ រតនពាណិជ្ជឬ រតនពាណិជ្យ ការលក់ត្បូង, ជំនួញត្បូង (ប្រើជា រតនវណិជ្ជ ឬ រតនវណិជ្ជា ក៏បាន) ។ រតនម័យ គុ. ដែលប្រដាប់ដោយរតនៈ, ដែលដាំពេជ្រ, ដាំត្បូង ។ រតនមាលា កម្រងកែវ; ខ្សែខ្លួនឬខ្សែ-កដាំពេជ្រ ។ រតនរង្សី ស្មើរតនៈ, ពន្លឺពេជ្រ ។ រតនរាសី គំនរកែវ; មហាសមុទ្រ ។ រតនវត្ថុ ឬ រត្នព័ស្តុ វត្ថុជារតនៈ មានកែវ, ត្បូង, មាស, ប្រាក់ជាដើម ។ រតនវិកតិ ឬ រតនវិក័តិ ការរចនាដោយរតនៈ, របស់ដាំត្បូង ។ រតនវិចិត្រ ឬ រត្នពិចិត្រ ដែលវិចិត្រដោយរតនៈ, ការរចនារំលេចដោយត្បូង ។ រតនសុវណ្ណ ឬ រត្នសុព័ណ៌ មាសប្រដាប់ដោយត្បូង, មាសដាំពេជ្រ ។ រតនសោភា លំអរតនៈ ។ រតនាករ (<រតន+អាករ) អណ្តូងរតនៈ, កន្លែងដែលកើតពេជ្រ, ដែលកើតត្បូង; សមុទ្រ (ប្រើជា រត្នាករ ក៏បាន, < រត្ន+អាករ) ។ រតនាគារ (<រតន+អគារ) អគារនៃរតនៈ, ឃ្លាំងរ័តន៍; ឃ្លាំងប្រាក់ ។ រតនាលង្ការ (<រតន+អលង្ការ) គ្រឿងអលង្ការប្រដាប់ដោយពេជ្រ, ដោយត្បូង ។ រតនាលោក(<រតន+អាលោក) ឬ រតនោភាស (<រតន+ឱភាស) ពន្លឺរតនៈ, ពន្លឺពេជ្រ ។ រតនាវលី (<រតន+អាវលិ) ខ្សែ-កដាំពេជ្រ ។ល។ គហបតីរ័តន៍ គហបតីកែវ, នាយឃ្លាំងកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ ចក្ករ័តន៍ ឬ ចក្ររ័ត្ន កង់កែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ ទ្រទូងរ័ត្ន ទ្រទូងកែវគឺសមណស័ក្តិទីរាជាគណៈសម្រាប់ឯកនៅកម្ពុជរដ្ឋពីក្នុងសម័យបុរាណ (ម. ព. ទ្រទូង ២ ន. ផង) ។ នារីរ័ត្ន នាងកែវ, ស្ត្រីកែវឬស្រីថ្លៃ, ស្ត្រីមានលំអប្រហែលដូចពេជ្រ ។ បរិនាយករ័តន៍ នាយពលកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ បុរសរត្ន ឬ ប្រុសរ័ត្នប្រុសកែវ ឬប្រុសថ្លៃ,... ។ ប្រពាលរ័ត្ន កែវប្រពាល ។ មណីរ័ត្ន កែវមណី, ពេជ្រមានតម្លៃ (សម្រាប់ស្ដេចចក្រពត្តិ ក៏មាន) ។ មហាបុរសរ័ត្ន មហាបុរសថ្លៃថ្លា,... ។ ហត្ថិរ័តន៍ ឬដំរីរ័ត្ន ដំរីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ អស្សរ័តន៍ (អ័ស-សៈ--) ឬ សេះរ័តន៍ សេះកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ ឥត្ថីរ័តន៍ ឬ ស្ត្រីរ័ត្ន ស្ត្រីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ល។ ។ អាចសរសេរថា រត្នៈ, រ័តន៍, រ័ត្ន បានផងដែរ ។
ពុទ្ធរតនៈ
ពុទ្ធរតនៈបានជាគេចាត់ទុកព្រះពុទ្ធថាជារតនៈគឺកែវនោះ ព្រោះតែព្រះអង្គប្រសើរដោយសីលាទិគុណ វិសុទ្ធិគុណ និងបញ្ញាទិគុណព្រះអង្គទ្រង់ប្រព្រឹត្តនូវប្រយោជន៍៣ប្រការមានប្រយោជន៍ ដើម្បីបាននូវព្រះសម្មាសម្ពោធិញ្ញាណព្រះអង្គឯងផងប្រយោជន៍ព្រះញាតិព្រះអង្គផង និងប្រយោជន៍ជួយស្រោចស្រង់សត្វលោកផង ម្យ៉ាងវិញទៀតព្រះអង្គជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយផង ព្រះអង្គបែងចែកចំណែកព្រះធម៌ពាក្យប្រៀនប្រដៅដល់សត្វលោកទូទៅស្មើៗគ្នាផង ព្រះអង្គប្រកបដោយទសពលញ្ញាណផង និងញាណដទៃទៀត ៧៣ ប្រការផង និងព្រះអង្គជាទីពឹងដ៏ប្រសើររបស់សត្វលោកផង ព្រះអង្គឆ្លៀវឈ្លាសក្នុងការសម្តែងធម៌ប្រោសវេនេយ្យសត្វផងទើបបានឈ្មោះថាជាពុទ្ធរតនៈដោយប្រការដូច្នេះ។
ធម្មរតនៈព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថប្រយោជន៍ប្រសើរបំផុតគឺព្រះនិព្វានដែលព្រះសង្គីតិកាចារ្យទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពីព្រះត្រៃបិដកទាំង ៨៤០០០ ព្រះធម្មក្ខន្ធ ដែលចែកជា ១) វិនយបិដកមាន ២១០០០ ព្រះធម្មក្ខន្ធ, ២) សុត្តន្តបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, និង ៣) អភិធម្មបិដក មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែព្រះបឋមទេសនាគឺការសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការមានទុក្ខារិយសច្ច, សមុទយារិយសច្ច, និរោធារិយសច្ច, និង មគ្គារិយសច្ច ហើយដែលជារឿយៗព្រះអង្គទ្រង់ដឹកនាំសត្វឲ្យដើរតាមអរិយដ្ឋង្គិកមគ្គ គឺមាគ៌ាមានអង្គ ៨ មាន សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់ការរំលត់ទុក្ខ ពោលគឺព្រះនិព្វាន ។ ក្រៅពីអរិយសច្ច៤ នៅមានត្រៃលក្ខណ៍ គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering, impermanence, and non-self) និង បដិច្ចសមុប្បាទធម៌ ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមានអធិប្បាយពិស្តារក្នុង អភិធម្មបិដក គម្ពីមហាបដ្ឋានប្បករណ៍ដែលចែកចេញជា២៤ បច្ច័យមាន ហេតុប្បច្ច័យជាដើម។ ព្រះពុទ្ធសាសនាតែងលើកឡើងពីកម្មផល ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធ
កម្ម១២កង
ទ្រង់ចំនែកកម្មជា១២កងមាន៣ពួកដូច្នេះ៖
ពួកកម្មឲ្យផលតាមកាលមាន៤យ៉ាងគឺ៖[កែប្រែ]ទិដ្ឋធម្មវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបច្ចុប្បន្នឃើញទាន់ភ្នែក១ ឧបបជ្ជវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបន្ទាប់គឺជាតិទីពីរ១ អបរាបរិយវេទនិយកម្ម កម្មឲ្យផលតាំងតែបវត្តិកាលជាដើមទៅ ឬឲ្យផលតាំងតែជាតិទីបីឡើងទៅ១ អហោសិកម្ម កម្មដែលមិនមានផល ឬមិនបង្កើតផលដល់អ្នកធ្វើ ឬគ្មានឱកាសឲ្យផល១។
ពួកកម្មឲ្យផលតាមកិច្ចមាន៤យ៉ាងគឺ៖[កែប្រែ]ជនកកម្ម កម្មដែលមានតួនាទីក្នុងការញ៉ាំងជាតិកំណើតឲ្យកើត ឬឲ្យចាប់បដិសន្ធិ១ឧបត្ថម្ភកកម្មកម្មដែលចូលមកឧបត្ថម្ភគាំទ្រកម្មមុនៗមានជាតិដូចគ្នា១ឧបបីឡកកម្មកម្មចូលមកបៀតបៀនកម្មមុនៗជាបរបក្សឲ្យមានកម្លាំងថយខ្សោយចុះ១ ឧបឃាដកកម្ម កម្មមានកម្លាំងខ្លាំងចូលមកកាត់ផ្តាច់កម្លាំងជនកកម្មនិងឧបត្ថម្ភកកម្មហើយឲ្យផលដោយខ្លួនឯង១។
ពួកកម្មឲ្យផលតាមលំដាប់ ឬតាមកម្លាំងមាន៤យ៉ាងគឺ៖គរុកម្មកម្មធ្ងន់បានដល់ឈានសមាបត្តិ៨គឺរូបឈាន៤ អរូបឈាន៤ និងអនន្តរិយកម្ម៥ គឺសម្លាប់ម្តាយខ្លួនឯង១ សម្លាប់ឪពុកបង្កើតខ្លួនឯង១ សម្លាប់ព្រះអរហន្ត១ញ៉ាំងលោហិតព្រះពុទ្ធឲ្យចេញ១ និងបំបែកសង្ឃឲ្យបែកខ្ញែកគ្នា១។ បើពួកឈានលាភីបុគ្គលទាំងនោះរក្សាឈានសមាបត្តិរបស់បានរហូតដល់អវសាន្តជីវិតនឹងបានទៅកើតក្នុងព្រហ្មលោក១៦ក្នុងជាតិបន្ទាប់សត្វឯណាមួយបានប្រព្រឹត្តនូវកម្មណាមួយនៃអនន្តរិយកម្មទាំង៥នេះសត្វនោះនឹងទៅបង្កើតក្នុងនិរិយភូមិគឺនរកបន្ទាប់ពីស្លាប់ទៅដោយវៀរពុំបានឡើយ មិនថាក្នុងករណីណាៗក៏ដោយ។ ពហុលកម្ម ឬអាចិណ្ណកម្ម គឺកម្មស្រាលឬកម្មដែលយើងធ្វើជាប្រចាំរឿយៗ ឬកម្មជាទម្លាប់ហ្នឹងឯង។ កម្មនេះនឹងចូលមកឲ្យផលគឺឲ្យបដិសន្ធិបើកាលណាគ្មានគរុកម្មទេ។ អាសន្នកម្ម គឺកម្មដែលធ្វើក្នុងពេលជិតស្លាប់។ កុសលកម្មក្តីអកុសលកម្មក្តីដែលសត្វបានធ្វើមុនខណៈចុតិចិត្តបន្តិចវានឹងមកជាអារម្មណ៍និងជាការចងចាំយ៉ាងច្បាស់ក្នុងសន្តានរបស់សត្វហើយអាស្រ័យអារម្មណ៍នោះៗជាអារម្មណប្បច្ច័យសត្វនឹងបដិសន្ធិដោយអនន្តរប្បច្ច័យគឺកម្មមានជាតិស្មើរគ្នាចូលមកឲ្យផលហ្នឹងឯង។ កតត្តាកម្ម ឬកដត្តាកម្ម ឬកតត្តាវាបនកម្ម គឺកម្មដែលធ្វើដោយពុំមានចេតនា។ កម្មនេះឲ្យផលក្នុងករណីដែលកម្មទាំង៣ខាងលើពុំមានឬពុំមានឱកាសឲ្យផល។ ម្យ៉ាងវិញទៀត ព្រះនព្វលោកុត្តរធម៌ទាំង៩ប្រការគឺ មគ្គ៤បានដល់ សោតាបត្តិមគ្គ១ សកទាគាមិមគ្គ១ អនាគាមិមគ្គ១ អរហត្តមគ្គ១ និងផល៤បានដល់ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១ និងព្រះនិព្វាន១ជាព្រះនព្វលោកុត្តរធម៌៩លោករាប់ថាជាព្រះធម្មរតនៈ។
សង្ឃរតនៈ
សង្ឃរតនៈគឺពួកក្រុមដែលប្រព្រឹត្តបតិបត្តិតាមគន្លងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះឯង។ ព្រះសង្ឃអង្គសាវ័កជាអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រង់តាមផ្លូវមជ្ឈិមាបដិបទាប្រតិបត្តិ ដើម្បីចេញចាកទុក្ខ និងប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម។ ព្រះសង្ឃមានពីរពូកគឺសម្មតិសង្ឃ សង្ឃជាបុថុជ្ជននៅឡើយ និងអរិយសង្ឃ សង្ឃជាព្រះអរិយៈទាំងឡាយបានដល់ព្រះសោតាបន្នបុគ្គល១ ព្រះសកទាគាមិបុគ្គល១ ព្រះអនាគាមិបុគ្គល១ ព្រះអរហន្តាខីណាស្រព១។ ព្រះអរិយសង្ឃទាំង៤ពួកនេះលោកចាត់ទុកថាជាសង្ឃរតនៈដ៏ប្រសើររបស់សត្វលោក។
ប្រវត្តិពុទ្ធសាសនា
និកាយនៃព្រះពុទ្ធសាសនា
ថេរវាទ ឬហិនយាន
មហាយាន ឬអាចរិយវាទ
ឆន្នាមាត្យ ឬអាមាត្យឆន្នៈ ជាអាមាត្យអ្នកថែរក្សាសេះកណ្ឋកៈរបស់ព្រះបរមពោធិសត្វ។ ក្រោយមកបានបួសជាភិក្ខុហើយសាងបញ្ហានិងជាហេតុនៃដើមបញ្ញត្តិនៃសិក្ខាបទឈ្មោះអបុព្វជាតិកៈក្នុងសង្ឍាទិសេស១៣។
សេះកណ្ឋកៈជារបស់ព្រះរាជកុមារសិទ្ធត្ថបរមពោធិសត្ថកាលនាំព្រះអង្គស្តេចយាងចេញសាងព្រះផ្នួសឈ្មោះសេះកណ្ឋកៈ។ បន្ទាប់ពីសេះនេះស្លាប់ បានបង្កើតឯស្ថានសួគ៌ទេវលោកឈ្មោះកណ្ឋកទេវបុត្រ។ មើលបន្ថែម វិមានវត្ថុ ខុទ្ទកនិកាយ សុត្តន្តបិដក។
ព្រះបរមពោធិសត្វ
បុគ្គលដែលបានឈ្មោះថាជាព្រះពោធិសត្វ គឺបុគ្គលដែលខំបំពេញបារមី១០ (ឬពុទ្ធការកធម៌) ដោយ៖
- បញ្ញាធិក សាងបារមីដោយព្រះប្រាជ្ញារយៈពេល២០អសង្ខេយ្យកប្ប។
- សទ្ធាធិក សាងបារមីដោយសទ្ធាបារមីរយៈពេល៤០អសង្ខេយ្យកប្ប។
- វិរិយាធិក សាងបារមីដោយសេចក្តីព្យាយាមដ៏ខ្លាំងក្លារយៈពេល៨០អសង្ខយ្យកប្ប។