១. ការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់ដល់ បរិស្ថាន និង សង្គមដូចជា :
ក- បរិស្ថាន
- បំពុលបរិយាកាស ដោយសារការប្រើប្រាស់ថាមពលយ៉ាងច្រើនក្នុងការជីកយក រ៉ែ និង ការដឹកជញ្ជូនដែលបណ្តាលឲមានភ្លៀងអាស៊ីត និង កំណើនកម្តៅផែនដី
- បំពុលទឹកលើដី និង ក្រោមដី
- ធ្វើឲប្រែប្រួលរូបរាងរបស់ដីស្រទាប់លើ
- ការបោះបង់ដីចោលអាចបណ្តាលឲបាត់បង់ដី ដោយសារតែកង្វក់ដោយសារ ធាតុគីមី ការបំផ្លាញស្រទាប់ដីមានជីជាតិ ធ្វើឲខូចខាតផ្ទៃដីជាអចិន្ត្រៃយ៍ បាត់ បង់ព្រៃឈើ និង ជម្រកសត្វព្រៃ។
ខ- សង្គម
- អគារត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការស្រុតដី ផ្លូវថ្នល់ និង ដីសម្រាប់កសិកម្ម
- ការរំខានដោយសូរសំលេង ដល់ប្រជាជនដែលរស់នៅជុំវិញតំបន់នោះ
- ការសាយភាយសារធាតុគីមី បង្កឲមនុស្សមានជម្ងឺផ្សេងៗ…។
២. កត្តាតាមជ្ឈដ្ឋានដែលបណ្តាលឲសិលាទទួលរងនូវលំនាំប្រែកំណើតដូចជា៖
» សម្ពាធ
» កម្តៅក្នុងសំបកផែនដី។
៣. គេចាត់ថ្នាក់សិលាកម្ទេចកំណក្លាស្ទិច និង សិលាកម្ទេចកំណគីមីដោយផ្អែកលើវាយភាពនិងសមាសធាតុ ផ្សំ ហើយលក្ខណៈដែលសំខាន់ជាងគេសម្រាប់ប្រភេទនីមួយៗគឺសិលាក្លាស្ទិចផ្សំឡើងពី បំណែកផ្សេងៗ នៃសិលា និង រ៉ែ ព្រោះសិលានេះកើតពីបង្ខាំជាប់ គ្នារបស់ខ្សាច់ក្រួស។ សិលាកម្ទេចកំណ គីមីកើតឡើង ពីសូលុយស្យុងរ៉ែ និង ទឹក ព្រោះតាមរយៈទឹកភ្លៀងហូរចូលសមុទ្រយឺតៗ វារលាយសារធាតុខ្លះនៃសិលា ហើយផ្សំ ឡើងពីកាល់ស្យូមកាបូណាតឬរ៉ែកាល់ស៊ីត។
៤. ដំណើរនៃកំណកំណើត សិលាកម្ទេចកំណ គឺជាកម្ទេចសិលាបានបង្ខាំ ហើយភ្ជាប់ គ្នា។ កម្ទេចកំណដែលបានបង្កើតសិលាកម្ទេចកំណបានគឺ បណ្តាលមកពីសំណឹក និងការហូរច្រោះនៃសិលា ភ្នំភ្លើង សិលាប្រែកំណើត ឬសិលាកម្ទេចកំណផ្សេងៗទៀត។
៥. អត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និង ម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ា ដូចជា កាលណាវាចុះត្រជាក់កាន់តែយឺតនោះក្រាមរបស់វាកាន់តែធំ។
៦. កំអែភ្នំភ្លើងខុសពីម៉ាក់ម៉ាត្រង់៖
» កំអែភ្នំភ្លើងកើតនៅលើសំបកផែនដីតាមរយៈការផ្ទុះចេញនៃភ្នំភ្លើង។
» ម៉ាក់ម៉ាមាននៅក្នុងសំបកផែនដីដែលមិនទាន់ផ្ទុះចេញ។
៧. សិលាមានបីប្រភេទ គឺ សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ និងសិលាប្រែកំណើត។
៨. អ្នកវិទ្យាសាស្ត្រចាត់ថ្នាក់សិលាដូចខាងក្រោម៖
» សមាសធាតុផ្សំៈ គឺសមាសធាតុរ៉ែដែលផ្សំបានជាសិលា។
» វាយភាពរបស់សិលាៈ ត្រូវបានគេកំនត់ដោយទំហំរូបរាងនិងទីតាំងនៃគ្រាប់ដែលវា កើត ឡើង។ វាយភាពរបស់សិលាមានបីគឺ គ្រាប់ម៉ត់ គ្រាប់មធ្យម និងគ្រាប់ធំ។
៩. រ៉ែមានកំណកំណើតមកពី:
- ម៉ាក់ម៉ា និង កំអែភ្នំភ្លើង
- រំហួតសូលុយស្យុង និង សូលុយស្យុងទឹកក្តៅ
- មកពីសិលាប្រែកំណើត។
១០. ដើម្បីកំណត់អត្តសញ្ញាណរ៉ែ យើងត្រូវសង្កេតទៅលើ ពណ៌ ស្នាមពណ៌ ផ្លេកលោហះ ដង់ ស៊ីតេ ភាពរឹងប្រព័ន្ធគ្រាប់ក្រាម ស្នាមប្រេះ និង បំណែក។
១១. សិលាប្រែកំណើតវាយភាពក្រាមបន្ទះ និង វាយភាពគ្មានក្រាមបន្ទះខុសគ្នាត្រង់៖
» សិលាប្រែកំណើត វាយភាពក្រាមបន្ទះមានផ្ទុកគ្រាប់រ៉ែ ដែលតម្រៀបជាជួរដោយសារសម្ពាធ។
» សិលាប្រែកំណើត វាយភាពគ្មានក្រាមបន្ទះដោយសារគ្មានការតម្រៀបជួរ នៃគ្រាប់រ៉ែហើយជាទូទៅកើតឡើងពីររ៉ែមួយ ពីរ ឬបីប្រភេទ។
១២. បើសិនអ្នកមានសិលាប្រែកំណើតពីរ មួយមានក្រាមហ្គាណែត ហើយមួយទៀតមានក្រាមក្លរីត។ សិលា ដែលកើតឡើងនៅជម្រៅជ្រៅជាងគេ គឺសិលាហ្គាណែត ដោយសារសិលាហ្គាណែតកើតឡើង មកពីការ ផ្សំចូលគ្នារវាងរ៉ែកាល់ស៊ីត ក្វាត និង អេម៉ាទីតធ្វើឲវាមានទម្ងន់ធ្ងន់ជាងសិលាដែលមាន ផ្ទុកតែក្លរីត។
១៣. សារៈសំខាន់នៃសិលាចំពោះមនុស្សមាន៖
» ប្រើដើម្បីធើជាគ្រឿងសំណង់ (ប្រាសាទអង្គរវត្តធ្វើពីសិលាថ្មកែវ និង ថ្មភក់)
» ផ្លូវគមនាគមន៍
» អគារ បង្កើតឡើងដោយប្រើថ្មម៉ាប ថ្មកំបោរ និងសិលាឈ្នួន
» សារៈសំខាន់ចំពោះវិទ្យាសាស្ត្រដូចជា ដឹងពីប្រវត្តិផែនដីនិងព្រះអាទិត្យកំណកំណើតជីវិតដែលរស់នៅរាប់លានឆ្នាំ តាមរយៈផូស៊ីលក្នុងសិលា។
» កាំបិតធ្វើពីថ្មអុបស៊ីឌៀន សម្រាប់ការវៈកាត់......។
១៤. ដំណើរពុកផុយមានឥទ្ធិពលទៅលើផ្ទៃផែនដីដូចជា ធ្វើឲមានការបាក់បែកជាបំណែកនៃសិលា ដី និងខនិជរបស់ផែនដីតាមរយៈដំណើរពុកផុយពីរប្រភេទគឺ ដំណើរពុកផុយមេកានិច និង គីមី។
១៥. ដំណើរពុកផុយមានឥទ្ធិពលទៅលើផ្ទៃផែនដីដូចជា ធ្វើឲមានការបាក់បែកជាបំណែកនៃសិលា ដី និងខនិជរបស់ផែនដីតាមរយៈដំណើរពុកផុយពីរប្រភេទគឺ ដំណើរពុកផុយមេកានិច និង គីមី។
១៦. មូលហេតុសំខាន់ៗនៃដំណើរពុកផុយ៖
ដំណើរពុកផុយមេកានិច
» កំណកនិងការរលាយ
» សីតុណ្ហភាព
» ការលូតលាស់នៃរុក្ខជាតិ
» សកម្មភាពសត្វ
» ការសឹក។
ដំណើរពុកផុយគីមី
» ទឹក
» អុកស៊ីសែន
» កាបូនឌីអុកស៊ីត
» សារពាង្គកាយមានជីវិត
» ភ្លៀងអាស៊ីត។
១៧. ដីកើតឡើងដោយសារ អន្តរកម្មរវាងសិលាជាមួយអាកាសធាតុ កក្តាជីវៈ និងវដ្តធារាសាស្ត្រនៅតំបន់មួយ។ ជំហានទីមួយនៃដំណើរកំណកំណើតដីគឺ ការបំបែកសិលាមេតាមបាតុភូតរូប ឬមេកានិច និងបាតុភូតគីមីដែលហៅថា ដំណើរពុកផុយ។
១៨. ដីនៅប្រទេសកម្ពុជាគេបានចែកចេញជាប្រាំប្រភេទ គឺ៖
» ដីសិលាក្រែលាយខ្សាច់
» ដីក្រហម ឬដីសិលាបាសាល់
» ដីខ្សាច់
» ដីល្បាយដីឥដ្ឋ
» ដីល្បាប់។
១៩. ដីដែលបម្រើឲវិស័យកសិកម្មបានល្អជាងគេគឺ ដីក្រហមនិងដីល្បាប់។
២០. ភ្នាក់ងារសំណឹកមាន ព្រះអាទិត្យ កំណក ទឹកភ្លៀង ទឹកហូរ ទឹកកក ខ្យល់និងទឹកសមុទ្រ។ សំណឹកនៅតំបន់នីមួយៗទាក់ទងនឹងកត្តាដែលសំខាន់ជាងគេគឺអាកាសធាតុ។
២១. សំណឹកនៅតំបន់ឆ្នេរបណ្តាលមកពីប្រព័ន្ធសំណឹកដូចជា៖
» កម្លាំងនៃទឹករលកដែលបោកផ្ទប់មកលើច្រាំង
»ខ្យល់វាយផ្ទប់ក្នុងទន្លេធ្វើឲថ្មប្រេះដោយសារទម្ងន់ម៉ាសទឹកទង្គិចលើថ្ម និងកម្ទេចសិលាគ្រប់ប្រភេទ ដែល បោកបោះលើឆ្នេរវាអាចស៊ីរូងជើង ក្រោមនៃឆ្នេរ
» ព្យុះធ្វើឲទឹករលកអាចរុញច្រានដុំថ្មធ្ងន់ៗ។
២២. ឈ្មោះប្រភេទផ្សេងៗនៃចលនាដីនៅលើចំណោត៖
»ឮការរបេះនៃផ្ទាំងថ្មៈបង្កឲខូចខាតយ៉ាងខ្លាំងនៅលើចំណោទដែលបណ្តាលមកពីវិនាសសកម្មនៃខនិជ ដុំថ្ម ផ្ទាំងថ្មធំៗរមៀលតាមជម្រាលចំណោទ ធ្លាក់ផ្តុំគ្នានៅលើជើងភ្នំ
» ការហូរភក់ៈ ជាការហូរចុះយ៉ាងលឿននៃ ល្បាយទឹក សិលាដី ទឹកនៅក្នុងការហូរភក់ អាចមានកម្រិតខ្ពស់ដល់ ៦០%ដោយសារក្រោយមេឃភ្លៀងធំៗនៅតំបន់ក្តៅ។
» ការរញ្ជួយដីក៏អាចបង្កឲមានលំហូរភក់ និងរបេះនៃផ្ទាំងថ្មនេះដែរ។
២៣. បានជាគេថា ខ្យល់ជាភ្នាក់ងារសំណឹកព្រោះខ្យល់វាមានកំលាំងធ្វើឲមានការប៉ើងនឹងការ សឹក។ គ្រាប់ខ្សាច់ដែលមានខ្យល់ជាភ្នាក់ងារសំណឹកបង្កើតសណ្ឋានដូចជា បង្កើតរន្ធឬឆ្នូត ជាច្រើនលើជញ្ជាំងថ្ម ដែលសកម្មភាពនេះខ្លាំងត្រង់កម្ពស់កន្លះម៉ែត្រពីដី។
២៤. ដីឡឹសកើតឡើងដោយសារធូលី និងខ្សាច់ម៉ដ្ឋ ដែលត្រូវបានដឹកនាំដោយខ្យល់ ហើយអាច រសាត់ទៅឆ្ងាយក្នុងរយៈពេលជាច្រើនខែ និង ធ្លាក់ ចុះកាលណាវាប៉ះតំបន់សើម។ ផ្តល់ផល ប្រយោជន៍ជាច្រើនសម្រាប់ដំណាំកសិកម្ម។
២៥. ការចាត់ថ្នាក់សកម្មភាពខាងក្រោម៖» សកម្មភាពដែលជាដំណើរពុកផុយមេកានិចមានៈ កំណក និងការរលាយ សីតុណ្ហភាព ការលូតលាស់នៃរុក្ខជាតិ សកម្មភាពសត្វ ការសឹក
» សកម្មភាពដែលជាដំណើរពុកផុយគីមីមានៈសកម្មភាពទឹក អុកស៊ីសែន សារពាង្គកាយ មានជីវិត ភ្លៀងអាស៊ីត កាបូនឌីអុកស៊ីត។
២៦.
ធនធានធម្មជាតិ គឺអ្វីៗដែលកើតឡើងដោយឯកឯង ឬធម្មជាតិ។ បានជាគេឲតម្លៃដី(ដីដាំដុះដីស្រទាប់លើ) ជាធនធានធម្មជាតិមួយព្រោះដី ស្រទាប់លើកើតឡើង និងវិវត្តដោយសារធម្មជាតិ ហើយមានប្រយោជន៍ដល់ដំណាំនានា.....។
២៧. ឈ្មោះភ្នាក់ងារសំណឹកនៅលើផ្ទៃផែនដីដែលសំខាន់ៗចំនួនប្រាំមាន៖ ព្រះអាទិត្យ ទឹកភ្លៀង ទឹកកកខ្យល់ និងសមុទ្រ។
២៨. បានជាគេនិយាយថា ផែនដីគឺជាភពតែមួយគត់ដែលអាចទ្រទ្រង់ជិវិតបាន ព្រោះផែនដីអង្គមូល ពណ៌ខៀវ គ្របដណ្តប់ដោយពពកពណ៌ស ហ៊ុំព័ទ្ធដោយលំហពណ៌ខ្មៅមើលគួរឲស្រស់ស្អាត ហើយលក្ខណៈពិសេសរបស់វាគឺជាភពតែមួយគត់ ក្នុងប្រព័ន្ធព្រះអាទិត្យ ដែល មានទឹក និងបរិយាកាសសម្បូរ អុកស៊ីសែនសម្រាប់ទ្រទ្រង់ជីវិត។
២៩. ពណ៌នាពីចលនាស៊្វែមេឃប្រចាំថ្ងៃៈ នៅក្នុងការពិពណ៌នាពីគំរូនៃការរះ និងលិចរបស់តារា គឺជារង្វិលនៃស៊្វែមេឃជុំវិញយើង។ យើងដឹងហើយថា រង្វិលខ្ញាល់របស់ផែនដី ជាមូលហេតុ ដែលធ្វើឲមើលឃើញព្រះអាទិត្យ ព្រះចន្ទ និងតារាទាំងឡាយរះនៅទិសខាងកើតនិងលិចនៅទិសខាងលិច។ ស៊្វែមេឃពុំធ្វើចលនាជុំវិញផែនដីទេគឺ ផែនដីធ្វើចលនាជុំវិញខ្លួនឯង បណ្តាល ឲយើងមើលឃើញដូច្នេះ។
៣០. នៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យអង្គែដែលយើងសង្កេតឃើញវាប្រែប្រួលគឺតារា និករតាមរដូវដូចជា៖ អ្នកនឹងបានឃើញតារានិករថ្មីរះឡើងនៅលើមេឃខាងកើត ហើយ តារានិករចាស់ៗលិចបាត់ពីមេឃខាងលិច។
៣១. ការសិក្សាទីតាំងរបស់តារានិករ បានជួយមនុស្សសម័យមុនក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា វាបានផ្តល់ជាមធ្យោបាយដើម្បីវាស់វែងពេលវេលា។ ក្រៅពីនេះគេប្រើវាដើម្បីទស្សន៍ទាយព្រឹត្តិការណ៍នានា ដែលមានសារៈសំខាន់សម្រាប់ការរស់នៅលើផែនដី។
៣១. សូរ្យគ្រាសនិងចន្ទគ្រាសខុសគ្នាត្រង់៖
» សូរ្យគ្រាស
· កើតឡើងនៅពេលថ្ងៃ
· កើតឡើងនៅពេលព្រះចន្ទ ស្ថិតនៅចន្លោះភពផែនដី និងព្រះអាទិត្យ ហើយស្រមោលនៃព្រះចន្ទចោលមកលើផ្នែកណាមួយនៃភពផែនដី។
» ចន្ទគ្រាស
* កើតឡើងនៅពេលយប់
* កើតឡើងនៅពេលផែនដីស្ថិតនៅចន្លោះព្រះចន្ទ និងព្រះអាទិត្យ ហើយស្រមោលនៃភពផែនដីចោលមកលើព្រះចន្ទ។ បានជាបាតុភូតនេះ មិនកើតឡើងរៀងរាល់ខែ ព្រោះដោយសារគន្លងរបស់ព្រះចន្ទជុំវិញភពផែនដីទ្រេតប្រហែល ៥ដឺក្រេ ពីគន្លងបង្កើតដោយផែនដីជុំវិញព្រះអាទិត្យ។ ការទ្រេតនេះគឺ ល្មមគ្រប់គ្រាន់ឲទីតាំងព្រះចន្ទចេញពី ស្រមោលរបស់ផែនដីនៅពេលខែពេញវង់ និង ភពផែនដី ចេញពីស្រមោលរបស់ព្រះចន្ទនៅពេលខែដាច់។
៣២. គំរូប្រព័ន្ធផែនដីនៅចំកណ្តាលគឺជាការជឿជាក់របស់តារាវិទូជនជាតិក្រិច សម័យមុនថាផែនដីស្ថិតនៅចំកណ្តាលសកល។ ប្រព័ន្ធគំរូនេះពន្យល់ថា ភពទាំងឡាយ និងតារាកំពុងវិលជុំវិញផែនដី។ចំនែកគំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្តាលគឺ តារាវិទូខ្លះដែលពុំជឿថា ប្រព័ន្ធផែនដីនៅចំកណ្តាល ដោយគាត់យល់ថាផែនដី និងភពដទៃទៀតធ្វើដំណើរជុំវិញប្រព័ន្ធព្រះអាទិត្យ។
៣៣. គំរូរបស់លោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាត្រង់៖
»លោកកូពែនិកៈគាត់បានបង្កើតគំរូព្រះអាទិត្យនៅចំកណ្តាល ដែលបានតម្រៀបទីតាំងគំរូរបស់ភព និងរបៀបធ្វើចលនារបស់វាជុំវិញព្រះអាទិត្យ គាត់ក៏បានពន្យល់ពីចលនាដើរថយរបស់ភពអង្គារ និងកំណត់ចម្ងាយពីភពទៅព្រះអាទិត្យបានដោយប្រើ រូបមន្តធរណីមាត្រ។
»លោកតូលេមីៈ គាត់បានបង្គើតគំរូផែនដីនៅចំកណ្តាលប្រព័ន្ធមួយដែលមានភព និងតារាជាច្រើននៅជុំវិញ។ ភពធ្វើដំណើរនៅលើគន្លងរង្វង់ពីតូចទៅធំបន្តបន្ទាប់គ្នា។
៣៤. ដើម្បីគាំទ្រដល់គំរូព្រះអាទិត្យនៅចំកណ្តាល លោកកាលីឡេអូបានរកឃើញព្រះចន្ទ៤ធ្វើដំណើរជុំវិញភពព្រហស្បត្តិ៍រួចគាត់បញ្ជាក់ថាចលនារបស់ព្រហចន្ទទាំងនេះបង្ហាញថាគ្រប់អង្គទាំងអស់មិនសុទ្ធតែធ្វើដំណើរជុំវិញភពផែនដីទេ។ ក្រៅពីនេះគាត់បានសង្កេតមើលកាឡាក់ស៊ីមីគីវេ និងបានរកឃើញថានៅមានតារាផ្សេងទៀតនៅក្នុងសកល។ តាមរយៈឧបករណ៍ឈ្មោះតេឡេទស្សន៍។
៣៥. ទាក់ទងនឹងគន្លងរបស់ភព លោកឃីព្ល័របានរកឃើញថា គន្លងនីមួយៗរបស់ភពមានរាងពងក្រពើឬអេលីប។
៣៦. តារាវិទូបច្ចុប្បន្នធ្វើការ សង្កេតមេឃដោយប្រើឧបករណ៍តេឡេទស្សន៍ដាក់តាំងនៅលើផ្ទៃផែនដីនិងមានបង្ហោះនៅលើអាកាស។ ក្រៅពីនេះ អ្នកវិទ្យាសាស្ត្របានប្រើប្រាស់អវកាសយានិកទៅភពព្រះចន្ទ និងភពនានាក្នុងប្រព័ន្ធព្រអាទិត្យ។
៣៧.
កម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យនឹងលក្ខណៈម៉ាសរបស់វត្ថុ និង ចម្ងាយរវាងវត្ថុពីរ។

៣៨.
៣៩.
៤០.