ឧបសគ្គ
អ (សម្រាប់បដិសេដ) ស័ព្ទ អ ជាស័ព្ទប្រើសម្រាប់បដិសេដ។ អ បដិសេដនេះសម្រាប់រៀងភ្ពាប់នឹងស័ព្ទដទៃ សេក្តីមានន័យថា ពុំ មិន ឥត មិនមែន ដូចជាពាក្យថា អកតញ្ញូ អភ័ព្វ អកុសល អភ័យ អទុក្ខ អរោគ អនត្តា អកម្ម អគតិ អគោចរ ...ជាដើម។
អ បដិសេដនេះប្រើជាបុព្វបទហៅថា អ បុព្វបទ។ មានបុព្វបទពួកមួយទៀត សម្រាប់រៀងភ្ជាប់ខាងដើមពាក្យ។ បុព្វបទទាំងនោះមានន័យថាៈ ឱ្យ... ធ្វើឱ្យ... ដូចជាពាក្យថាៈ កកាយ បញ្ចូល បណ្តេញ បង្វិល បន្ធូរ បន្ថយ បន្ថែម បណ្តើរ ទទាស់ទទែង បង្ហូរ បំបោល បញ្ឈប់ បង្រៀន ... ជាដើម សឹងជាពាក្យជាប់ដោយបុព្វបទ ទក បញ បណ បន ញ ទ ចំបង ...។ ហើយបុព្វបទអាចធ្វើឱ្យន័យរបស់ពាក្យណាមួយកាន់តែមានភាពខ្លាំងក្លាឡើង។ បុព្វបទទាំងនោះមានដូចជា ក គ ង ច ជ ញ ដ ត ទ ន ប ព ម ល ស អ។
ឧទាហរណ៍ កកាយ គគ្រឹក ងងុយ ចចឹក...។
ឧបសគ្គ
ជានិបាតនឹងជាអព្យយស័ព្ទ(ពាក្យមិនផ្លាស់ប្តូររូបនឹងស័ព្ទ) ដូចជានិបាតនានាដែរតែយកនិបាតដែលហៅថា ឧបសគ្គៈនោះ មានចំនួនតែ២០ ស័ព្ទហើយមានរបៀបបែបផែនក្នុងវិធីចងក្រងពាក្យដោយឡែកផ្សេងពីនិបាតនានា។ ក្នុងការចងក្រងភ្ជាប់ពាក្យគេដាក់ឧបសគ្គៈជាខាងដើមនាមស័ព្ទ នឹងកិរិយាស័ព្ទ។
ឧបសគ្គៈទាំង២០ស័ព្ទគឺ៖
អតិ ប្រែថា កន្លង ក្រៃ ក្រៃពេក ពេក ...
អធិ ប្រែថា ក្រៃលែង ក្រៃពេក លើសលុប លើសលែង សង្កត់
អនុ ប្រែថា តាម តូច បន្ទាប់ រង ក្រោយ បណ្តោយ លំដាប់
អប ប្រែថា ប្រាស គេច ជៀស ...
អភិ ប្រែថា ក្រៃពេក ធំ ចំពោះ ឆ្ពោះ ខាងមុខ ...
អវឬឳ ប្រែថា ចុះ ចុះក្រោម ទាប ស្រេច ...
អា ប្រែថា ទូទៅ សព្វ ក្រៃលែង ...
ឧ ប្រែថា ឡើង ខ្ពស់ ក្រៅ ...
ឧប ប្រែថា ជិត ចូលទៅជិត មាំ ស៊ប់ ...
ទុ ប្រែថា អាក្រក់ ក្រ កម្រ លំបាក ...
អ ប្រែថា ចេញ មិនសល់ មិនមាន ឥត ...
ន៎ ប្រែថា ចេញ ចូល ចុះ ...
ប ប្រែថា ទូទៅ ខាងមុខ ចេញ មុខ ...
បដិឬបតិ ប្រែថា ចំពោះ តប ត ច្រាស ត្រឡប់ ...
បរា ប្រែថា ខាងមុខ ...
បរិ ប្រែថា ជុំ ជុំវិញ គ្រប់គ្រាន់ ស្រេច ...
វិ ប្រែថា ផ្សេង ប្លែក ច្បាស់ ជាក់ ប្រាកដ ណាស់ណា...
សំ ប្រែថា ព្រម ជាមួយ ល្អ ប្រពៃ ...
សុ ប្រែថា ងាយ ស្រួល ស្រណុក ល្អ ប្រពៃ ណាស់ ម្ល៉េះ ...
ពាក្យដូចមានតទៅសឹងជាពាក្យមានឧបសគ្គៈ បរិបូណ៌ ទុរគត(ទុគ្កត) បរាជ័យ អនុគ្រោះ អភិបាល អធិការ អវសាន (បរ ឧសាន)បរិយោសាន ឧបរាជ និរភ័យ អធិបតី វិកាល វិបរិត សុវិជ្ជា ទុវិជ្ជា អបរាជ័យ និរន្តរ និរទេស អថិជ័យ អនុនាយក អនុស្សវនា សុគតិ សុគន្ធ វិជ័យ ទុព្ភិក្ខ ...។