បរិវារស័ព្ទ
ពាក្យខ្លះឥតស័ព្ទប្រែ សម្រាប់តែបង្ហើយសំដី ពាក្យទាំងនោះហៅថាបរិវារស័ព្ទ។ ជាធម្មជាបរិវារស័ព្ទភ្ជាប់នឹងនាមឬនឹងគុណនាម មានលំនាំដូចអតិវិសេសគុណនាម។ ពាក្យទាំងនោះគឺៈ ប្រអប់ប្រអូង ចានក្បាន ផ្ទះសម្បែង ស្លស្លុក ចំណីចំណុក ព្រៃផ្សៃ គោអំពែ មនុស្សម្នា ចិនព្រិន យួនព្រួន ម្ល៉េះម្ល៉ា ក្មេងក្មាំង ថ្នាំសង្កូវ ស្មៅព្រៅ ដំណាំដំណោច សត្វពន្លាត់ នំនែក ឧស្សាហ៍អាសាញ់ ស្គុះស្គាយ ស្គោកស្គាំង ភ្លេងភ្លាត់ ដំបងព្រនង់។
បរិវារស័ព្ទក្នុងភាសាខ្មែរ បរិវារស័ព្ទ គឺជា បរិវារ + ស័ព្ទ = ស័ព្ទហែហម ភ្ជាប់នឹងស័ព្ទដើមក្នុងចំណោមសមាសនាមនីមួយៗ ប្រៀបធៀបដូចជាបរិវារ ដើម្បីសម្រួលសម្ដីនិយាយ និងប្រគំស្នូរសម្លេងពិរោះផ្ដួលតាមសម្លេងស័ព្ទដើមឱ្យមានសភាព ជាប់ចុងជួន សម្រួលដល់ត្រចៀកអ្នកស្ដាប់នោះម្យ៉ាង ដើម្បីជាគុណស័ព្ទ ពន្យល់យ៉ាងច្បាស់នូវលក្ខណៈ ឬគុណសម្បត្តិនៃពាក្យដើមនោះទៀតផង។
សមាសនាមប្រភេទនេះមានពីរយ៉ាងគឺ៖ ក. ពាក្យដើមផ្សំគ្នានឹងបរិវារស័ព្ទ ដូចជាពាក្យ ទឹកភក់ កន្ទេលខ្នើយ ប្រាក់កាស ព្រៃផ្សៃ។ល។ សមាសនាម ដូចខាងលើនេះ សុទ្ធសឹងជាពាក្យមានន័យចំហធំៗទាំងអស់គឺ ទឹកនិងភក់ កន្ទេលនិងខ្នើយ ប្រាក់និងកាស ព្រៃនិងផ្សៃ។ល។ ពាក្យថា “ផ្សៃ” មួយម៉ាត់នេះប្រហែលជាអស់លោកអ្នកអានខ្លះពុំដែលស្គាល់ឡើយគឺ ជាពាក្យ ជួនព្រៃភ្នំ ប្រែមកថា សត្វពស់។ ដូច្នេះ ព្រៃផ្សៃ បានសេចក្ដីថា ព្រៃពស់ ព្រោះស្អូច កាលសម័យដើម ប្រទេសយើងមានព្រៃឈើធំៗច្រើនណាស់ដែលសម្បូណ៍ទៅដោយសត្វព្រៃ ដូចជា ពស់ ក្អែបភ្នំ ជាអាទិ៍ ពាក្យ “ផ្សៃ” មានពន្យល់នៅក្នុងសៀវភៅសាវតារខេត្តកំពតរបស់លោក ម៉េណែទ្រីយេ និងពាក្យ “ស្អូច” មានពន្យល់ក្នុងសៀវភៅវាក្យសព្ទរបស់លោក ម៉ូរ៉ា។
ខ. ពាក្យដើមផ្សំនឹងបរិវារសព្ទ ដូចជាពាក្យ សម្លសម្លុក ប្ដីសី បីបាច់ ជាតិជៅ។ល។ ពាក្យ ទាំង ២ ម៉ាត់ ក្នុងចំណោមសមាសនាម ខាងលើនេះមានតែពាក្យដើមទេ ដែលមានអត្ថន័យចំហ រីឯបរិវារសព្ទវិញពុំឃើញមានអត្ថន័យអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ។ តែបើយើងពិចារណាឱ្យជ្រៅជ្រះ ដើម្បីរិះរកហេតុផលឱ្យសព្វគ្រប់ យើងអាចរកឃើញគោលដៅសំខាន់ៗនៃបរិវារស័ព្ទទាំងនេះ ដែលមានអត្ថន័យជ្រៅហើយសំខាន់ទៀតផង ដោយប្រើជាគុណសព្ទ បង្ហាញយ៉ាងច្បាស់ឱ្យឃើញនូវលក្ខណៈនៃពាក្យដើមនីមួយៗ។
បុព្វហេតុដែលបណ្ដាលឱ្យខ្មែរយើងប្រើបរិវារសព្ទ មុន នឹងធ្វើអត្ថាធិប្បាយវែកញែករឿងនេះ សូមឆ្លៀតឱកាសជម្រាបដោយសង្ខេបនូវប្រពៃណីខ្មែរយើងសម័យបុរាណដែល មានសារៈសំខាន់ទាក់ទងគ្នាជាលំនាំដើមក្នុងការប្រើបរិវារស័ព្ទរហូត មកដល់សព្វថ្ងៃនេះ។
កាលនោះប្រទេស ខ្មែរយើងជាមហាប្រទេសមួយក្នុងពិភពលោក មានព្រំប្រទល់ធំធេងទូលំទូលាយណាស់ព្រមទាំងមានប្រទេសរណបយើងជាច្រើនផង។ អរិយធម៌ និងវឌ្ឍនធម៌យើងក្ដី សឹងមានពន្លឺរស្មីត្រចះត្រចង់ ប្រកបដោយកិត្តិសព្ទ និងឥទ្ធិពលល្បីល្បាញខ្ទរខ្ទារពាសពេញនៅចុងបូព៌ាប្រទេសនៃទ្វីប អាស៊ីទាំងមូល។ ធនធានយើងទៀតក៏សម្បូណ៌ច្រើន ជាអនេកប្បការគ្រាន់ តែសម្ភារៈសម្រាប់ភ្ញៀវកិត្តិយស នៅប្រាសាទតាព្រហ្មតែមួយប៉ុណ្ណោះ ឃើញថា យើងមានចានជាច្រើនធុនធ្វើអំពីមាសសុទ្ធពណ៌ក្រហមឆ្អៅ មានទម្ងន់ទាំងអស់ដល់ទៅប្រាំតោន ប្រកបដោយក្បាច់ចម្លាក់រចនាផ្សេងៗ និងដាំត្បូងពេជ្រទាំងគ្រាប់តូចធំ និងត្បូងពណ៌ឯទៀតឆ្លុះតាមក្បាច់ផ្កាភ្ញីផ្សេងៗនៅលើចាននីមួយៗ នោះ។ល។
ព័ត៌មានប្រភេទនេះ សូមអានកំណត់ហេតុលោក ជីវ តាក្វាន់ ស្ដី អំពីប្រពៃណីអ្នកស្រុកចេនឡា ប្រែពីភាសាចិនមកជាភាសាបារាំងដោយលោក ប៉ូល ប៉េលីយ៉ូ ប្រែពីភាសាបារាំងមកជាភាសាខ្មែរដោយលោក ឌឹក គាម និង សូមអានសៀវភៅ ២ ទៀតដែលនិពន្ធដោយលោក ហ្សក សឺដែស (George Coeds) ដែលមានចំណងជើង ៖
១. វឌ្ឍនធម៌ឥណ្ឌូនិយមនៃប្រទេសឥណ្ឌូចិន និងប្រទេសឥណ្ឌូនេស៊ី។
២. សៀវភៅដែលមានចំណងជើងថា “ដើម្បីងាយស្គាល់ប្រាសាទអង្គរវត្ត
ជាបញ្ចប់ សូមអានសៀវភៅលោក ម៉ូរីស ក្លែស (Maurice Glaize) ស្ដីអំពីប្រាសាទបុរាណទាំងអស់ក្នុងចំណោមប្រាសាទអង្គរវត្តទំព័រ ១៨៤។
ក្រុមអក្សរ ក
កញ្ជក់កញ្ជែង :ចាប់ទាញកន្ត្រាក់ដោយឥតគួរប្រណី។
បរិវារស័ព្ទៈ កញ្ជែងដោយឥតកោតក្រក់ គឺកញ្ឆក់ដោយឥតកោតក្រែង។
កណ្តោចកណ្តែង :ត្រមោចឯកឯងក្នុងទីស្ងាត់។
បិរវារស័ព្ទៈកណ្តែងតែម្នាក់អោចគឺកណ្តោចតែម្នាក់ឯង។
កម្ទេចកម្ទី :កម្ទីជាធូលិចគឺកម្ទេចជាធូលី។
កាក់កប :កាក់គ្រប់ដំណបគឺកបគ្រប់ដំណាក់។
កៀនកោះ :កោះចន្លៀនគឺកៀនចន្លោះ។
កំប្លុកកំប្លែង :កំប្លុកថ្លែងគឺកំប្លែងថ្លុក។
កំព្រីកំព្រា :កំព្រីដោយឥតមេជាគឺកំព្រាដោយឥតមេជី។
ក្តីក្តាំ :ក្តាំព្រោះប្រកាន់រៀងខ្លួនតាមចំណី គឺក្តីព្រោះប្រកាន់រៀងខ្លួនតាមចំណាំ។
ក្បាច់ក្បូរ : គេច្រើនប្រើពាក្យនេះក្នុងវគ្គ "មិនដឹងជាក្បាច់ក្បូរអ្វីទេ!ឬចេះតែក្បាច់ក្បូរណាស់" ដែលយើងអាចបកស្រាយថា ពុំមានការចាំបាច់អ្វីឡើយ!ឬពុំចាំបាច់ទេ! ដូច្នេះបរិវាស័ព្ទ ក្បូរអាចគន្លាស់បានជាពាក្យ ក្បូរចាំដាច់ គឺក្បាច់ចាំដូរ។
ក្បាលក្បូង :ក្បូងដូចលលាដ៏ដាលគឺក្បាលដូចលលាដ៏ដូង។
ក្មេងក្មាង :ក្មាងអ្នកជិតខេងគឺក្មេងអ្នជិតខាង។
ក្រវេក្រវូ : ជាគ្រាមភាសាមានន័យថារវល់ ឈឺឆ្អាល។ ក្រវេរឿងរបស់កូ គឺក្រវូរឿងរបស់គេ។
ក្រីក្រ : ជនក្រីក្រជាជនខ្សត់ខ្សោយលំបាកណាស់ មិនថាតែសម្បត្តិទេ គឺរហូតដល់តំរិះវិជ្ជាផង។ល។
បរិវារស័ព្ទ : ក្រីអប្រ គឺក្រអប្រិយ ពោលគឺជនក្រខ្សត់លំបាកដែលជាជនមិនគួរស្រឡាញ់រាប់អាន។
ក្រុមអក្សរ ខ
ខខិតឬ ខងខិត :តាមវចនានុក្រមខ្មែរបានសេចក្ដីថា ប្រកាន់ទុក ចំណាំទុកនូវរបស់អ្វីមួយថាជារបស់ខ្លួន ដោយដាក់សញ្ញាជាសម្គាល់។ ឃ្មុំនេះមានគេខខិតហើយ។ មានអ្នកស្រុកខ្លះប្រើពាក្យ ខខិត នេះថា ខងខិត វិញ។ ពាក្យ ខងខិត ដូចជាសមរម្យជាងពាក្យ ខខិត ព្រោះបរិវារស័ព្ទ "ខង" អាចគន្លាស់បានជាពាក្យ "ខងទុកជាទ្រព្យក្នុងមួយរបិត" គឺ "ខិតទុកជាទ្រព្យក្នុងមួយរបង" ពោលគឺជាទ្រព្យជាប់បំណង មានម្ចាស់គេហាក់ដូចជាទ្រព្យមួយនៅក្នុងរបងផ្ទះ។
ខាប់ខណ្ឌ ឬខណ្ឌខាប់ : តាមវចនានុក្រមខ្មែរបានសេចក្ដីថា ដែលចង្អៀតណែនណាន់ ប៉ុន្តែមានខណ្ឌជាជួរ ជាសង្កាត់ ដាច់ដោយប៉ែក ដោយឡែកពីគ្នា។ ទីចង្អៀតខាប់ខណ្ឌ មនុស្សច្រើនពាន់ឈរខាប់ខណ្ឌតាន់តាប់។ បរិវារស័ព្ទ “ខាប់” អាចគន្លាស់បានជាពាក្យ “ខាប់ច្រើនពាន់ចង្អៀតតាប់តាន់” គឺ “ខណ្ឌច្រើនពាន់ចង្អៀតតាន់តាប់”។
ខិតខំ : ខិតធ្វើការឱ្យអស់ពីចំ គឺខំធ្វើការឱ្យអស់ពីចិត្ត។
ខ្ជះខ្ជាយ : ខ្ជាយជះចោលដោយរាត់រះ គឺខ្ជះជះចោលដោយរាត់រាយ។
ខ្នល់ខ្នើយ : ខ្នល់សម្រាប់កើយ គឺខ្នើយសម្រាប់កល់។
ខ្លាំងក្លា : ក្លាគ្រប់ប្រកាំង គឺខ្លាំងគ្រប់ប្រការ។
ខ្វល់ខ្វាយ : ខ្វាយក្នុងរូបកល់ គឺខ្វល់ក្នុងរូបកាយ។
ខ្វាយរកមធ្យោបល់ គឺខ្វល់រកមធ្យោបាយ។
ក្រុមអក្សរ គ
គិតគូរ : គូរដើម្បីឱ្យធិត គឺគិតដើម្បីឱ្យធូរ។
គំរោះគំរើយ : គំរើយព្រៃផ្សៃយ៉ាងជម្លោះ គឺគំរោះព្រៃផ្សៃយ៉ាងជម្លើយ។
គ្រាំគ្រា : ដែលចាស់ណាស់ ទ្រេតទ្រោម ទ្រុឌទ្រោម។ បរិវារសព្ទ : គ្រាដោយចាស់ជរាំ គឺគ្រាំដោយចាស់ជរា។
ក្រុមអក្សរ ឃ
ឃោរឃៅ : កាចខ្លាំងឥតមេត្តាប្រណី។ បរិវារសព្ទ : ឃៅដោយចិត្តអាស្រូ គឺឃោរដោយចិត្តអាស្រូវ។
ក្រុមអក្សរ ង
ងងឹតងងល់ : ងងល់មើលមិនយឹត គឺងងឹតមើលមិនយល់។
ងរងក់ : ងក់មួយសំប៊រ គឺងរមួយសំបក់។
ក្រុមអក្សរ ច
ចង្អៀតចង្អល់ : ចង្អល់តប់ប្រមៀត គឺចង្អៀតតប់ប្រមល់។
ចានក្បាន : ក្បានគ្នាតែនឹងចែ គឺក្បែរគ្នាតែនឹងចាន។
ចែចង់ : ចែល្បូងឱ្យព្រមដោយតាមដោយផ្លូវស្នង់ គឺចង់ល្បួងឱ្យព្រម ដោយតាម ដោយផ្លូវស្នេហ៍។
ចែចូវ : ចូវដើម្បីបើកផ្លែ គឺចែដើម្បីបើកផ្លូវ។
ចំណីចំណុក : ចំណុកច្រើនគ្រប់ម៉ី គឺចំណីច្រើនគ្រប់មុខ។
ក្រុមអក្សរ ឆ
ឆោមឆាយ : ឆាយល្អល្បីទៅឆ្ងោម គឺឆោមល្អល្បីទៅឆ្ងាយ។
ឆ្មើងឆ្មៃ : ឆ្មៃវាយឫកឱ្យមានតម្លើង គឺឆ្មើងវាយឫកឱ្យមានតម្លៃ។
ឆ្លេឆ្លា : ឆ្លេដោយស្ទុះហា គឺឆ្លាដោយស្ទុះហេ។
ឆ្អែតឆ្អន់ : ឆ្អន់គ្រប់ក្រែត គឺឆ្អែតគ្រប់គ្រាន់។
ក្រុមអក្សរ ជ
ជាតិជៅ : រសជាតិសំខាន់ដែលមានប្រចាំក្នុងអាហារ ក្នុងគ្រឿងបរិភោគគ្រប់ប្រភេទឬក្នុងតម្រេក។ល។ សម្លនេះមានជាតិជៅណាស់។ បរិវារសព្ទ : ជៅនេះអ្នកប្រាជ្ញបុរាណ ប្រហែលជាមានគំនិតប្រដូចទៅនឹងរសជាតិដ៏សំខាន់ ពិសេសជាងគេក្នុងលោក ពោលគឺ រសជាតិឆ្ងាញ់មួយប្រភេទ ក្នុងតម្រេក ដូច្នេះ បរិវារសព្ទ ជៅនេះយើងអាចដោះស្រាយបានជាវគ្គមួយថា ៖ ជៅនៅកៀនភ្លាត គឺជាតិនៅកៀនភ្លៅ ពោលគឺមានតែរសជាតិកន្លែងនេះហើយដែលមានឱជារសសំខាន់ជាងគេក្នុងលោក។
ជ្រុលជ្រួស : ជ្រួសដើរហ៊ុល គឺជ្រុលដើរហួស។
ជ្រោមជ្រែង : ជ្រោមដោយចោមរែង គឺជ្រែងដោយចោមរោម។
ក្រុមអក្សរ ឈ
ឈូឆរ : ឆរដោយអរអ៊ូ គឺឈូដោយអ៊ូអរឬឆរទៅស្រ៊ូ គឺឈូទៅស្រ។
ក្រុមអក្សរ ញ
ញាប់ញ័រ : ញាប់ដោយសន្ធ័រ គឺញ័រដោយសន្ធប់។
ញញឹមញញែម : ញញែមសប្បាយចិត្តដោយផ្អែមល្ហឹម គឺញញឹមសប្បាយចិត្តដោយផ្អែមល្ហែម។
ក្រុមអក្សរ ដ
ដាច់ដោច : ដោចល្ហាច់ គឺដាច់ល្ហោចឬដាច់ហិនហោច។
ដំណែដំណឹង : ដំណែដោយហូរហឹងគឺដំណឹងដោយហូរហែ។
ក្រុមអក្សរ ឋ
ឋិតថេរ : ថេរបានយូរជាកាលកិត គឺឋិតបានយូរជាកេរកាល។
ក្រុមអក្សរ ត
តាក់តែង : តាក់ឱ្យបានល្អចែង គឺតែងឱ្យបានល្អជាក់។
តឹងតែង : តែងឱ្យដូចខ្សែខ្លឹងគឺតឹងឱ្យដូចខ្សែខ្លែង។
តូចតាច : តាចមែនតែច្រើនកូច គឺតូចមែនតែច្រើនកាច។តាចគ្មានអំណូច គឺតូចគ្មានអំណាច។
ត្រាណត្រើយ : ត្រាណអវសោយ គឺត្រើយអវសាន។
ត្រួតត្រា : ត្រាមើលពិនិត្យគួត គឺត្រួតមើលពិនិត្យការ។
ត្អូញត្អែរ : ត្អែរចែប៉ប្រូញ គឺត្អូញចែប៉ប្រែ។
ក្រុមអក្សរ ថ
ថ្កុំថ្កើង : ថ្កុំឧត្តមឧត្តើង គឺថ្កើងឧត្តុង្កឧត្តម។
ថ្នាក់ថ្នម : ថ្នាក់មិនឱ្យអម គឺថ្នមមិនឱ្យអាក់។
ថ្លោះធ្លោយ :ធ្លោយដោយមានការបណ្តែតបណ្តោះគឺ ថ្លោះដោយមានការបណ្តែតបណ្តោយ។
ក្រុមអក្សរ ទ
ទាក់ទង : ទងឱ្យត្រូវតាមទំនាក់ គឺទាក់ឱ្យត្រូវតាមទំនង។
ទូលំទូលាយ : ទូលំធាយ គឺទូលាយធំ។
ក្រុមអក្សរ ធ
ធនធាន : ធានដែលជាសម្បត្តិអ្នកមុន គឺធនដែលជាសម្បត្តិអ្នកមាន ពោលគឺសម្បត្តិដែលគង់វង់នៅឬកំពុងទ្រទ្រង់នៅ។
ធ្ងន់ធ្ងរ : ធ្ងរដូចនៅក្រោមគំនន់ គឺធ្ងន់ដូចនៅក្រោមគំនរ។
ក្រុមអក្សរ ន
នឹកនា : នារកគ្នីគ្នឹក គឺនឹករកគ្នីគ្នា។
នែបនិត្យ : និត្យឱ្យជែប គឺនែបឱ្យជិត។
ក្រុមអក្សរ ប
បន្លែបន្លុក : បន្លុកគ្រប់ម៉ែ គឺបន្លែគ្រប់មុខ។
បីបម : បមដោយថ្នី គឺបីដោយថ្នម។
ប្រែប្រួល : ប្រួលព្រោះមានការមិនស្រែ គឺប្រែព្រោះមានការមិនស្រួល។
ក្រុមអក្សរ ផ
ផូរផង់ : ផង់ដោយត្រចូរ គឺផូរដោយត្រចង់។
ផ្កេកផ្តិត : ផ្តិតស្រឡាញ់ដោយជាប់ចេក គឺផ្តេកស្រឡាញ់ដោយជាប់ចិត្ត។
ក្រុមអក្សរ ព
ពោះពង់ :មានផ្ទៃពោះមានគភ៌។
ពង់មូលធ្លោះ គឺពោះមូលថ្លុង។
ក្រុមអក្សរ ភ
ភ្លើតភ្លើន : ភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអ៊ើន គឺភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអើត។
ក្រុមអក្សរ ម
មនុស្សម្នា : ម្នាចាំការពុះ គឺមនុស្សចាំការពារឬម្នាជាបរិពុះគឺមនុស្សជាបរិពារ។
មមើមមាយ : មមាយនិយើ គឺមមើនិយាយឬមមាយរាយមើ គឺមមើរាយមាយ។
ម៉ឹងម៉ាត់ៈ ម៉ាត់ដោយដាច់ណឹង គឺម៉ឹងដោយដាច់ណាត់។
ក្រុមអក្សរ យ
យូរយា : យារហួសច្រើនវេលូរ គឺយូរហួសច្រើនវេលា។
យំយែក : យែកស្រុម គឺយំស្រែក។
ក្រុមអក្សរ រ
រវើរវាយ : រវាយនិយាយផ្តេសផ្តាសរាយមើ គឺរវើនិយាយផ្តេសផ្តាសរាយមាយ។
រួសរាយ : រាយមាត់យ៉ាងពព្រួស គឺរួសមាត់យ៉ាងពព្រាយ។
ក្រុមអក្សរ ល
លះលែង :លះគ្នាដាច់ជ្រះស្រឡែង គឺលែងគ្នាដាច់ជ្រះស្រឡះឬលះគ្នាដោយដាច់សង្វែងគឺលែងគ្នាដោយដាច់សង្វាស។
ល្អល្អាច់ :ល្អាច់ដ គឺល្អដាច់។
ក្រុមអក្សរ វ
វាងវៃ :វាងដោយជំនាញយ៉ាងរហ័សពុំមានលំអ៊ៃ គឺវៃដោយជំនាញយ៉ាងរហ័សពុំមានលំអៀង។
វិសេសវិសាល :វិសាលល្អប្រសើរត្រកេស គឺវិសេសល្អប្រសើរត្រកាល។
ក្រុមអក្សរ ស
សងសឹក :សឹកតបវិញដោយអំពើអាក្រក់ពន់ឡង គឺសងតបវិញដោយអំពើអាក្រក់ពន្លឹក។
សមសួន :សួននឹងខ្លំ គឺសមនឹងខ្លួន ពោលគឺឫកពារសមតាមវណ្ណៈខ្លួន មិនហួសប្រមាណ។
សម្លសម្លុក :សម្លុកបង់ប្រហគឺសម្លបង់ប្រហុក។
ស្នេហ៍ស្នង :ស្នងនៃមាសបែគឺស្នេហ៍នៃមាសបង។
ស្បថស្បែ :ស្បែដោយពាក្យសច្ចាប្រកាសថាមិនកត់ គឺស្បថដោយពាក្យសច្ចាថាមិនកែ។
ស្លេកស្លាំ :ស្លេកប៉ាំង គឺស្លាំងពេក។
ក្រុមអក្សរហ
ហួងហែង :ហែងសម្បត្តិទុកសម្រាប់ខ្លួនអួងគឺហួងសម្បត្តិទុកសម្រាប់ខ្លួនឯង។
ក្រុមអក្សរឡ
ឡូឡា :ឡាដោយអានាចូរ គឺឡូដោយអានាចារ។
ក្រុមអក្សរ អ
អានាចារ :ការប្រព្រឹត្តខុសបែបបទសណ្តាប់ធ្នាប់។
អាចារ្យអាចុំ :អាចុំលោកគ្រូខ្ញារ គឺអាចារ្យលោកគ្រូខ្ញុំ។