ប្រវត្តិសង្ខេបរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(គ.ស.ប) ត្រូវបានផ្តួចផ្តើមបង្កើតទ្បើងនៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ ២០០៥ ដោយពលរដ្ឋមួយក្រុមតូច ដែលមានចិត្តគំនិត និងទស្សនៈប្រហាក់ប្រហែល គ្នាក្នុងការដោះស្រាយបញ្ហាសង្គមខ្មែរ។
ក្រុមស្ថាបនិកនេះ បានបំពេញបែបបទបង្កើត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទ្បើង ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ ហើយក៏បានទទួលស្គាល់ចុះបញ្ជីជាផ្លូវការតាមប្រកាសក្រសួងមហា ផ្ទៃ លេខ៧៩២ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យើងបានបង្កើតទ្បើង ក្នុងស្ថានភាពមួយ ដ៏លំបាក បំផុតដោយសារខ្វះខាតទាំងធនធានមនុស្សដែលហ៊ានប្រឈមរាល់គំនិត ត្រួតត្រា អាត្មា និយម តែមានឥទ្ធិពល នៅក្នុងសង្គមខ្មែរ និង ខ្សត់ខ្សោយប្រភពថវិកា ព្រមជាមួយនេះ នៅមានការឃោសនាមួលបង្កាច់ ពីអ្នកនយោបាយមួយក្រុមដ៏ល្បី ដែលគេប្រសិទ្ធនាម ខ្លួនគេថា ជាអ្នកប្រជាធិបតេយ្យ ដោយចោទយើងថា ជាក្រុមលក់ខ្លួនជាគណបក្ស អាយ៉ង។ ក៏ប៉ុន្តែឧបសគ្គទាំងនេះ ពុំអាចវាយបំបាក់ ឬក៏រារាំងនូវការប្តេជ្ញាចិត្តដ៏មុះមុត របស់ពួកយើងបានទ្បើយ ព្រោះយើងមានលក្ខណៈសម្បត្តិពិសេស ដែលអ្នកទាំងនោះ គ្មានគឺ ភាពសុចរិតបេះដូងបរិសុទ្ធ ចង់ជួយពលរដ្ឋរបស់យើងពិតប្រាកដ និងមាន ទស្សនៈច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាសង្គមជាតិ ដែលអ្នកនយោបាយទាំងនោះ ពុំបានយកចិត្តទុកដាក់ ឬក៏យល់មិនដល់។ យើងបានកំណត់យ៉ាងច្បាស់ នូវប្រភពបញ្ហា ទាំងអស់ក្នុងសង្គមជាតិខ្មែរ តាំងពីដើម រៀងៗមកគឺ អំណាចប្រមូលផ្តុំ ជា មូលហេតុ ធ្វើឲ្យបាត់តុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស ម្ចាស់អំណាច នាំឲ្យអ្នកកាន់អំណាចគ្រប់ ជំនាន់ប្រើអំណាចដោយរំលោភគ្មានកោតក្រែង គ្មានការទទួលខុសត្រូវ ហើយក៏ជាហេតុមួយធ្វើអោយពលរដ្ឋយើងអសកម្មផងដែរ។
ចំណែក ពលរដ្ឋជាម្ចាស់អំណាច ពុំមានលទ្ធភាពប្រើសិទ្ធិរបស់ខ្លួន ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់មិនអោយ អ្នកកាន់អំណាច នាំប្រទេសជាតិធ្លាក់ក្នុងភាពមហន្តរាយ ដូច ដែលប្រវត្តិសាស្ត្រ បានបង្ហាញយើងគ្រប់ៗគ្នា រួចមកហើយ។ ពលរដ្ឋយើងត្រូវបាន អ្នកនយោបាយបំពុលដោយប្រើគ្រប់មធ្យោបាយលែង ឲ្យខ្វល់ខ្វាយពីរឿងនយោបាយ ប្រទេសជាតិ ឬក៏ត្រូវបានអ្នកនយោបាយបោកបញ្ឆោត ឲ្យធ្លាក់ខ្លួនចូលបំរើនយោបាយ ទាំងងងឹតងងល់។
ដើម្បី លុបបំបាត់នូវប្រព័ន្ធដឹកនាំប្រើអំណាចប្រមូលផ្តុំ ដែលធ្វើឲ្យមនុស្សខ្លះនៅក្នុងសង្គមអាចរួចផុតពីប្រព័ន្ធច្បាប់ ឬនៅលើច្បាប់ ដើម្បីឲ្យអ្នកនយោបាយងាកមករកផ្លូវសុចរិត មិនប្រើនយោបាយប្រជាភិថុត និង ទទួលខុសត្រូវរាល់សកម្មភាពរបស់ខ្លួនចំពោះមុខ ប្រជាពលរដ្ឋដោយផ្ទាល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានដាក់ចេញនូវយន្តការ៨ចំណុច និងធ្វើការ ពន្យល់បកស្រាយ ឲ្យពលរដ្ឋយល់ដឹងអត្ថប្រយោជន៏នៃចំណុចនីមួយៗនៃយន្តការនេះដើម្បី សំរេចចិត្តចូលរួមក្នុងចលនាមួយនេះ ដោយយល់ដឹង និងស្គាល់ពី គោលដៅច្បាស់លាស់។ គោលដៅយើងនៅឆ្ងាយ តែជាគោលដៅដែលយើងអាចទៅដល់។

យន្តការ៨ចំណុច
យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៏
១. ត្រូវកំណត់អាណត្តិនាយករដ្ឋមន្រ្តី ( ត្រឹមពីរអាណត្តិ ) ៖ ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
២. នាយករដ្ឋមន្រ្តីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយ ខ្លួនឯង ៖ ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
៣. នាយករដ្ឋមន្រ្តីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្តល់ដោយរដ្ឋ ៖ គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. បង្កើតតុលាការរដ្ឋបាល ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។
៥. ឋានន្តរសក្តិ៍ចាប់ពីឧត្តមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា ៖ វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រិត្យមន្ត្រីរាជការ ៖ ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។
៧. ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ ជ្រើសរើស ឬទំលាក់តំណាងឃុំ-សង្កាត់/ក្រុង-ស្រុក-ខណ្ឌ/ខេត្ត-រាជ ធានី ៖ គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។
៨. ប្រើប្រព័ន្ធឯកត្តនាមសំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ៖ ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។
The eight mechanisms are as follows:
1. Premiership shall be limited to two terms in office ONLY;
2. Prime Minister shall not be allowed to establish his own bodyguard unit;
3. Prime Minister shall be required to live in a State residence;
4. Administrative court shall be established;
5. Nomination of police and military generals shall be validated by the National Assembly;
6. Civil Servants shall be banned from political party affiliation;
7. Direct voting system shall be applied to elect or remove representatives at all levels
(Commune/Sangkat, District/Khan/Town and Province/Capital);
8. Uninominal system of election shall be applied to elect members of Parliament;
These eight mechanisms establish a new structure of government that all of us are obliged to endorse in order to substitute the existing government administration, and to realize our dream, "A nation in which we live in equity as its owners".

លក្ខន្តិកៈរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
លក្ខន្តិកៈគណបក្ស
សម្គាល់៖ លក្ខន្តិកៈនេះបានអនុម័តក្នុងសមាជលើកទីមួយរបស់គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១១
លក្ខន្តិកៈ
បុព្វកថា
- ដោយធ្លាប់រងការឈឺចាប់សព្វបែបយ៉ាងកាលដែលប្រទេសជាតិស្ថិតនៅក្រោមរណបបរទេសនិងជាពិសេសនៅក្រោមរបបប្រល័យពូជសាសន៍(១៩៧៥-១៩៧៩)-
ដោយមានបំណងឱ្យការផ្ទេរអំណាចដឹកនាំប្រទេសជាតិធ្វើទៅបានរលូនតាមគន្លងប្រជាធិបតេយ្យ- ដោយយល់ច្បាស់ថាប្រទេសកម្ពុជាត្រូវឈានដល់របត់កែប្រែមួយយ៉ាង
សំខាន់ក្នុងប្រវត្តិសាស្ត្រប្រជាពលរដ្ឋខ្មែរមួយក្រុមដែលមានទស្សនៈនិងការយល់ឃើញប្រហាក់ប្រហែលគ្នាពុះពោរដោយឆន្ទៈនិងការប្តេជ្ញាមោះមុតបានបូជាកម្លាំងកាយចិត្តពិចារណារិះរកវិធីកែប្រែផ្នត់គំនិតមនុស្សក្នុងសង្គមដោយមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជាច្រើនទៀតរហូតដល់ព្រមព្រៀងគ្នាបង្កើត“គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ”នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០០៥ដើម្បីចូលរួមកសាងប្រទេសជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់និងអាចសម្រេចវាសនាខ្លួនដោយខ្លួនឯង។
ការប្រជុំគ្នាជាបន្តបន្ទាប់បានសម្រេចចេញជាអត្ថបទលក្ខន្តិកៈចុះថ្ងៃទី២៥ខែឧសភាឆ្នាំ២០០៦។ សមាជលើកទី១របស់គណបក្សដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០១១បានធ្វើវិសោធនកម្មលក្ខន្តិកៈឆ្នាំ២០០៦ហើយបានអនុម័តអត្ថបទលក្ខន្តិកៈដូចតទៅ៖
ជំពូក១
បញ្ញត្តិទូទៅ
មាត្រា១៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអក្សរកាត់ “គ.ស.ប” ជាភាសាអង់គ្លេសLEAGUE FOR DEMOCRACY PARTY ជាអក្សរកាត់“LDP“។
មាត្រា២ ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានរូប “ជួង” ជាសញ្ញាសម្គាល់និងមានបាវចនា “រួមគិតរួមធ្វើរួមទទួលខុសត្រូវ“។
មាត្រា៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺជាអង្គការនយោបាយប្រមូលផ្តុំប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ដែលគោរពស្រឡាញ់សេរីភាពនិងប្រជាធិបតេយ្យ។បេសកកម្មរបស់គណបក្សគឺកសាងប្រជាពលរដ្ឋឱ្យយល់ដឹងចេះកាន់ការប្រទេសជាតិតាមគន្លងប្រជាធិបតេយ្យហើយកសាងប្រទេសឱ្យបានរុងរឿងសម្បូរសប្បាយ។
មាត្រា៥ ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ១០៨ B២ ផ្លូវ ៣១៥សង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញ។ ក្រៅពីទីស្នាក់ការកណ្តាលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានទីស្នាក់ការផ្សេងទៀតដែលមានតាំងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមានឈ្មោះថា “ការិយាល័យរាជធានី-ខេត្តក្រុង-ស្រុក-ខណ្ឌឃុំ-សង្កាត់”។
ជំពូក២
បន្ទាត់នយោបាយ
មាត្រា៦៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានបន្ទាត់នយោបាយដូចតទៅ៖
១. កាត់បន្ថយអំណាចរដ្ឋកសាងប្រទេសឱ្យមានសន្តិភាពឯករាជ្យនិងបូរណភាពទឹកដីពេញលេញ។
២. ប្រកាន់ខ្ជាប់គោលការណ៍ “រួមគិតរួមធ្វើរួមទទួលខុសត្រូវ“ ដើម្បីស្តារនិងកសាងប្រទេសឱ្យបានសម្បូរសប្បាយនិងមានសេចក្តីថ្លៃថ្នូរ។
៣. កសាងប្រជាពលរដ្ឋឱ្យមានចំណេះដឹងទូលំទូលាយ។
៤. ធានាតុល្យភាពអំណាចប្រសិទ្ធភាពនីតិរដ្ឋនិងបែងចែកចំណូលរដ្ឋតាមលំដាប់អាទិភាពដើម្បីធានាសន្តិសុខនិងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
៥. ជួយយុវជនបញ្ញវ័ន្តឱ្យមានលទ្ធភាពគ្រប់គ្រាន់មានលក្ខណសម្បត្តិល្អប្រសើរដើម្បីរួមចំណែកបម្រើការងារកសាងប្រទេស។
៦. រក្សាមិត្តភាព ចំណងទាក់ទងល្អជាមួយប្រទេសនិងប្រជាជាតិលើសកលលោកតាមគោលការណ៍ស្មើភាពនិងផលប្រយោជន៍ទៅវិញទៅមក។
ជំពូក៣
សមាជិកភាពសិទ្ធិនិងករណីយកិច្ចសមាជិក
មាត្រា៧ ៖ ប្រជាពលរដ្ឋពេញវ័យគ្រប់រូបអាចធ្វើជាសមាជិករបស់គណបក្ស។
មាត្រា៨ ៖
១. សមាជិកគណបក្សមានសិទ្ធិស្មើគ្នានិងមានករណីយកិច្ចជួយកសាងគណបក្សគោរពលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងនិងរាល់សេចក្តីសម្រេចរបស់គណបក្ស។
២. សកម្មភាពរបស់សមាជិកគណបក្សគឺសំដៅបម្រើប្រយោជន៍ប្រទេសជាតិនិងប្រយោជន៍មនុស្សទូទៅ។
មាត្រា៩៖ សមាជិកភាពអាចបាត់បង់ដោយសារមរណភាពការលាឈប់ឬការចូលជាសមាជិកគណបក្សដទៃ។
ជំពូក៤
ធនធានគណបក្ស
មាត្រា១០៖ ធនធានគណបក្សគឺជាចលនទ្រព្យនិងអចលនទ្រព្យដែលបានចុះបញ្ជីសារពើភណ្ឌ។បញ្ជីមួយច្បាប់តម្កល់នៅអគ្គលេខាធិការដ្ឋាននិងមួយច្បាប់ទៀតនៅការិយាល័យប្រធានគណបក្ស។ ១.ធនធានគណបក្សមានប្រភពពីទានរបស់សមាជិកនិងពីប្រភពស្របច្បាប់ផ្សេងៗទៀត។២.របាយការណ៍ស្តីពីចំណូលចំណាយរបស់គណបក្សអាចផ្សព្វផ្សាយជាសាធារណៈ។
៣. សមាជិកគ្រប់រូបរបស់គណបក្សមានសិទ្ធិផ្ទៀងផ្ទាត់ត្រួតពិនិត្យរបាយការណ៍ខាងលើនេះលើកលែងតែបញ្ជីសារពើភណ្ឌនៃអចលនទ្រព្យ។
ជំពូក៥
រចនាសម្ព័ន្ឋគណបក្ស
មាត្រា១១ ៖ រចនាសម្ព័ន្ធគណបក្សគឺ៖
១. សមាជគណបក្ស
២. គណៈកម្មាធិការកណ្តាល
៣. គណៈកម្មាធិការអចិន្ត្រៃយ៍៍
៤. ក្រុមប្រឹក្សាមូលដ្ឋាន
៥. ក្រុមប្រឹក្សាវិន័យ
សមាជគណបក្ស
មាត្រា១២ ៖ សមាជជាស្ថាប័នដឹកនាំខ្ពស់បំផុតរបស់គណបក្សដែលមានសមាជសាមញ្ញនិងសមាជវិសាមញ្ញ។
១. សមាជសាមញ្ញប្រារឰធ្វើជាធម្មតារៀងរាល់ប្រាំ(៥) ឆ្នាំម្តង។ សមាជសាមញ្ញត្រូវដំណើរការក្រោមអធិបតីភាពរបស់គណៈកម្មការសមាជ។
២. កូរ៉ុមសមាជសាមញ្ញគឺពីរភាគបី(២/៣) នៃចំនួនសមាជិកសមាជ។ កូរ៉ុមនេះត្រូវបានកំណត់ហើយប្រកាសដោយគណៈកម្មការសមាជយ៉ាងតិចមួយ(១) ថ្ងៃមុនធ្វើសមាជ។
៣. ការកំណត់ពេលវេលារបៀបវារៈការងារនិងការជ្រើសរើសគណៈកម្មការសមាជសាមញ្ញត្រូវសម្រេចដោយគណៈកម្មាធិការកណ្តាលហើយត្រូវផ្សព្វផ្សាយយ៉ាងតិចសែសិប(៤០) ថ្ងៃមុនពេលសមាជ។
៤. របៀបរបបនិងកិច្ចការលម្អិតរបស់សមាជមានចែងក្នុងបទបញ្ញត្តិសម្រេចដោយគណៈកម្មាធិការកណ្តាល។
មាត្រា១៣ ៖សមាសភាពគណៈកម្មការសមាជសាមញ្ញមានប្រាំ(៥) រូប។ ប្រធាន
និងអនុប្រធានគណៈកម្មការនេះគឺជាសមាជិកគណៈកម្មាធិការកណ្តាលដែលត្រូវស្នើដោយគណៈកម្មាធិការអចិន្ត្រៃយ៍៍។ សមាជិកបី(៣) រូបទៀត នឹងត្រូវបានជ្រើសតាំងក្នុងសម័យប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាល។
១. គណៈកម្មការសមាជសាមញ្ញមានអំណាចរំសាយអង្គសមាជមុនចប់កម្មវិធីដែលបានគ្រោងទុកលុះត្រាតែមានការសម្រេចបន្ទាន់របស់គណៈកម្មាធិការអចិន្ត្រៃយ៍៍។
២. គណៈកម្មការសមាជសាមញ្ញត្រូវរំសាយដោយស្វ័យប្រវត្តិដប់ប្រាំ(១៥) ថ្ងៃក្រោយពេលសមាជ។
មាត្រា១៤ ៖ សមាជិកពេញសិទ្ធិនៃសមាជសាមញ្ញគឺ៖
១. សមាជិកគណៈកម្មាធិការកណ្តាល។
២. តំណាងក្រុមប្រឹក្សាមូលដ្ឋានតំណាងសាខានិងទីប្រឹក្សាគណបក្ស។
មាត្រា១៥៖សមាជសាមញ្ញមានភារកិច្ច៖
១. អនុម័តរបាយការណ៍របស់គណៈកម្មាធិការកណ្តាលរបាយការណ៍របស់ក្រុមប្រឹក្សាវិន័យនិងការបញ្ចប់អាណត្តិគណៈកម្មាធិការកណ្តាលអាណត្តិក្រុមប្រឹក្សាវិន័យ
និងអាណត្តិប្រធានគណបក្ស។
២. កំណត់យុទ្ធសាស្ត្រនិងគោលនយោបាយគណបក្ស។
៣. ជ្រើសតាំងសមាជិកគណៈកម្មាធិការកណ្តាលគណៈកម្មការកណ្តាលបម្រុងនិងជ្រើសរើសប្រធានគណបក្ស។
៤. ធ្វើវិសោធនកម្មលក្ខន្តិកៈនិងរំលាយគណបក្ស។
មាត្រា១៦ ៖ ភ្ញៀវចូលរួមសមាជត្រូវកំណត់ដោយគណៈកម្មការសមាជ។
មាត្រា១៧ ៖សមាជវិសាមញ្ញអាចប្រារឰធ្វើតាមមតិស្នើសុំពីរភាគបី(២/៣) របស់គណៈកម្មាធិការកណ្តាល។កិច្ចការទាំងអស់របស់សមាជវិសាមញ្ញត្រូវសម្រេចដោយ
គណៈកម្មាធិការអចិន្ត្រៃយ៍៍។
គណៈកម្មាធិការកណ្តាល
មាត្រា១៨ ៖ គណៈកម្មាធិការកណ្តាលគឺជាស្ថាប័នដឹកនាំនិងត្រួតពិនិត្យរាល់ការងារគណបក្សដែលត្រូវបានជ្រើសតាំងសម្រាប់អាណត្តិក្នុងចន្លោះពីសមាជសាមញ្ញមួយ
រហូតដល់សមាជសាមញ្ញមួយទៀត។ ដំណើរការការងាររបស់គណៈកម្មាធិការកណ្តាលប្រព្រឹត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
មាត្រា១៩ ៖ គណៈកម្មាធិការកណ្តាលមានភារកិច្ច ៖
១. ជ្រើសតាំងឬដកហូតតួនាទីជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សមាជិកគណៈកម្មាធិការកណ្តាលសមាជិកគណៈកម្មាធិការកណ្តាលបម្រុងប្រធានអនុប្រធានក្រុមប្រឹក្សាវិន័យអនុប្រធានគណបក្សអគ្គលេខាធិការនិងអគ្គលេខាធិការរងមួយ(១) នាក់។
២. អនុវត្តនិងត្រួតពិនិត្យរាល់ការងាររបស់គណបក្សរាប់តាំងពីការងារដែលសមាជបានអនុម័តឬដែលមានចែងក្នុងលក្ខន្តិកៈឬបទបញ្ជាផ្ទៃក្នុងឬសេចក្តីសម្រេចផ្សេងៗ។
៣. សម្រេចឬកែប្រែបទបញ្ជាផ្ទៃក្នុងរចនាសម្ព័ន្ធនិងសេចក្តីសម្រេចផ្សេងៗ។
៤. ពន្យាររយៈកាលកំណត់ធ្វើសមាជលើកពេលកំណត់ធ្វើសមាជនិងលុបចោលគម្រោងធ្វើសមាជ។
៥. ពិនិត្យ សម្រេចកិច្ចការដែលជាសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
៦. គ្មានសិទ្ធិសម្រេចរំលាយខ្លួនឯងក្រៅអង្គសមាជ។
៧. កូរ៉ុមដើម្បីដំណើរការរាល់សម័យប្រជុំពេញអង្គគឺចំនួនពីរភាគបី (២/៣) នៃសមាជិកគណៈកម្មាធិការកណ្តាល។
៨. រាល់ការសម្រេចរបស់គណៈកម្មាធិការកណ្តាលត្រូវមានការគាំទ្រដោយសំឡេងហាសិបភាគរយបូកមួយ(៥០%+១) នៃអ្នកចូលរួម។
មាត្រា២០ ៖ គណៈកម្មាធិការកណ្តាលកោះប្រជុំពេញអង្គក្រោមអធិបតីភាពប្រធានគណបក្សមិនលើសពីសាមសិប(៣០)
ថ្ងៃ ក្រោយសមាជដើម្បីកំណត់ចំនួននិងជ្រើសរើសអគ្គលេខាធិការរងមួយ(១) រូបសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍និងប្រធានអនុប្រធានក្រុមប្រឹក្សាវិន័យ។
មាត្រា២១៖ គណៈកម្មាធិការកណ្តាលកោះប្រជុំពេញអង្គក្រោមអធិបតីភាពរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍។
គណៈកម្មាធិការអចិន្ត្រៃយ៍
មាត្រា២២ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ជ្រើសរើសចេញពីសមាជិកគណៈកម្មាធិការកណ្តាល។គណៈកម្មាធិការអចិន្ត្រៃយ៍ជាអង្គភាពប្រចាំការរបស់គណៈកម្មាធិការកណ្តាល
ដែលដឹកនាំត្រួតពិនិត្យនិងចាត់ចែងរាល់កិច្ចការប្រចាំថ្ងៃរបស់គណបក្សឬលើកសំណើជូនគណៈកម្មាធិការកណ្តាលសម្រេច។ ដំណើរការការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍ប្រព្រឹត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
មាត្រា២៣ ៖គណៈកម្មាធិការអចិន្ត្រៃយ៍៍មានសមាជិកយ៉ាងតិចប្រាំបួន (៩) រូបគឺប្រធានគណបក្ស អនុប្រធានគណបក្សពីរ (២) រូប អគ្គលេខាធិការអគ្គលេខាធិការរងមួយ (១) រូប
និងត្រូវជ្រើសតាំងបន្ថែមបួន (៤) រូប ឬច្រើនរូបទៀត ចេញពីសមាជិកគណៈកម្មាធិការកណ្តាល។ អគ្គលេខាធិការរងម្នាក់
និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បន្ថែមត្រូវជ្រើសតាំងដោយគណៈកម្មាធិការ កណ្តាលដែលបេក្ខភាពអ្នកទាំងនោះត្រូវបានស្នើឡើងដោយប្រធានគណបក្ស
ក្រោយពីការពិគ្រោះជាមួយអនុប្រធានគណបក្សទាំងពីរ (២) រូប និងអគ្គលេខាធិការ។
មាត្រា២៤ ៖ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវផ្លាស់វេនគ្នាបី (៣) ខែម្តងទទួល ភារកិច្ចជាប្រធានគណៈកម្មាធិការនេះ។
មាត្រា២៥ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍មានភារកិច្ច ៖
១. ស្នើបេក្ខជនគណៈកម្មាធិការកណ្តាល និងគណៈកម្មាធិការកណ្តាលបម្រុងដាក់ជូនអង្គសមាជអនុម័ត។
២. សម្រេចបង្កើត ទទួលស្គាល់ ឬលុបចោលការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងគណៈកម្មការជំនាញ។
៣. បំពេញការងារតាមការសម្រេចរបស់គណៈកម្មាធិការកណ្តាល ពិនិត្យកិច្ចការប្រចាំថ្ងៃរបស់អគ្គលេខាធិការ ក្រុមសវនកម្ម ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងគណៈកម្មការជំនាញ។
៤. រៀបយុទ្ធសាស្ត្រ និងគម្រោងការងារដាក់ជូនគណៈកម្មាធិការកណ្តាល។
៥. កំណត់ជំហរគណបក្ស និងសម្រេចកិច្ចការទូទៅដែលមានលក្ខណៈចាំបាច់បន្ទាន់ ឬបញ្ហាជាករណីមិនប្រក្រតី។
៦. ធ្វើសេចក្តីព្រាងខ្លឹមសារវិសោធនកម្មលក្ខន្តិកៈ សំណើកែប្រែឈ្មោះគណបក្សសំណើរំលាយគណបក្ស និងសំណើកែប្រែរចនាសម្ព័ន្ធ។
៧. រាល់កិច្ចការដូចមានចែងក្នុងចំណុចប្រាំមួយ (៦) ខាងលើត្រូវដាក់ជូនគណៈកម្មាធិការកណ្តាលពិនិត្យសម្រេច។
៨. សម្រេចការផ្លាស់ទីតាំងស្នាក់ការកណ្តាលគណបក្ស។
៩. ស្នើគណៈកម្មាធិការកណ្តាលឱ្យជ្រើសបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល និងសមាជិកគណៈកម្មាធិការកណ្តាលបម្រុង ជ្រើសតាំង ឬរំសាយក្រុមសវនកម្ម
និងសមាជិកក្រុមប្រឹក្សាវិន័យ។១០. ត្រួតពិនិត្យបញ្ជីសារពើភណ្ឌ និងគ្រប់គ្រងចាត់ចែងលើរាល់ធនធានគណបក្ស។
១១. សម្រេចលើរាល់ករណីសាខាគណបក្ស។
១២. សមាជិកនីមួយៗនៃគណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវឆ្លើយ ពន្យល់រាល់សំណួររបស់សមាជិកគណៈកម្មាធិការកណ្តាល ឬក្រុមសម្ព័ន្ធយុវជន ដែលបានផ្ញើមកតាមរយៈលេខាធិការដ្ឋាន។
១៣. ជាស្ថាប័នជម្រះក្តីឧទ្ធរណ៍តែមួយ (១) គត់ បន្ទាប់ពីក្រុមប្រឹក្សាវិន័យ។
ក្រុមប្រឹក្សាមូលដ្ឋាន
មាត្រា២៦៖ ក្រុមប្រឹក្សាមូលដ្ឋានគឺជាសេនាធិការរបស់គណបក្សដែលធ្វើការងារក្នុង ភូមិសាស្ត្រទឹកដីរបស់ប្រទេស និងក្នុងស្រទាប់ប្រជាពលរដ្ឋ។ ក្រុមប្រឹក្សាមូលដ្ឋានគឺ ៖
១. ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់។
២. អង្គការមហាជនដែលស្ម័គ្រគាំទ្រគណបក្ស។
មាត្រា២៧៖ ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ មានបី (៣) លំដាប់ថ្នាក់រដ្ឋបាលគឺ ៖១.ការិយាល័យរាជធានី-ខេត្ត។
២. ការិយាល័យក្រុង-ស្រុក-ខណ្ឌ។
៣. ការិយាល័យឃុំ-សង្កាត់។
មាត្រា២៨៖ ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់មានទម្រង់ដូចខាងក្រោម ៖
១. រាល់ការិយាល័យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ត្រូវបានដឹកនាំនិងចាត់ចែងការងារដោយលេខាធិការមួយ (១) រូប និងលេខាធិការរងមួយ (១) រូបឬច្រើនរូប អមដោយបុគ្គលិកមួយចំនួនដើម្បីជួយការងារការិយាល័យ។
២. ចំនួនសមាជិក និងចំនួនលេខាធិការរងការិយាល័យរាជធានី-ខេត្ត មានអាណត្តិប្រាំ (៥) ឆ្នាំ ត្រូវកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍។
៣. ចំនួនសមាជិក និងចំនួនលេខាធិការរងការិយាល័យក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់មានអាណត្តិប្រាំ (៥) ឆ្នាំ ត្រូវកំណត់ដោយការិយាល័យរាជធានី-ខេត្ត។
៤. ភារកិច្ចការិយាល័យនៃក្រុមប្រឹក្សាមូលដ្ឋាន ត្រូវកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍។
ក្រុមប្រឹក្សាវិន័យ
មាត្រា២៩ ៖ ក្រុមប្រឹក្សាវិន័យគឺជាស្ថាប័នតុលាការរបស់គណបក្សមានសមាសភាពប្រាំ (៥)រូប មានអាណត្តិដំណាលគ្នានឹងអាណត្តិគណៈកម្មាធិការកណ្តាល។ដំណើរការការងារ
របស់ក្រុមប្រឹក្សាវិន័យប្រព្រឹត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
មាត្រា៣០ ៖ក្រុមប្រឹក្សាវិន័យមានភារកិច្ចទទួល និងចាត់ការលើពាក្យបណ្តឹងធ្វើការចោទប្រកាន់ និងជម្រះក្តី។ រាល់សាលក្រមចេញពីក្រុមប្រឹក្សាវិន័យជាសាលក្រមបិទផ្លូវឧទ្ធរណ៍
លើកលែងតែសាលក្រមដែលសម្រេចដកហូតសមាជិកភាព មុខតំណែង តួនាទីត្រូវដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យសម្រេច។
ជំពូក ៦
សាខាគណបក្ស
មាត្រា៣១ ៖សាខាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺជាអង្គភាពនយោបាយ តំណាងគណបក្សតាំងនៅបរទេស ហើយគោរពតាមស្មារតីនៃលក្ខន្តិកៈនេះ។
សាខាគណបក្សមានលក្ខណៈ និងដំណើរការការងារតាមស្ថានភាពជាក់ស្តែងនៅបរទេស។
ជំពូក ៧
ប្រធាន អនុប្រធាន អគ្គលេខាធិការ ក្រុមសវនកម្ម
ប្រធាន អនុប្រធាន
មាត្រា៣២៖គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យត្រូវបានដឹកនាំដោយប្រធានមួយ (១) រូប អមដោយអនុប្រធានពីរ (២) រូប។
បេក្ខជនឈរឈ្មោះជាប្រធានគណបក្សត្រូវមានការគាំទ្រជាមុនពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ យ៉ាងតិចប្រាំ (៥) រូប ឬមានការគាំទ្រជាមុន
ពីសមាជិកគណៈកម្មាធិការកណ្តាលចំនួនហាសិបភាគរយ បូកមួយ (៥០%+១)។
១. អនុប្រធានពីរ (២) រូប ត្រូវបានជ្រើសតាំងដោយគណៈកម្មាធិការកណ្តាលបន្ទាប់ពីការជ្រើសតាំងប្រធានគណបក្សរួចហើយភ្លាម។ ប្រធានគណបក្ស
ជាអ្នកស្នើបេក្ខភាពអនុប្រធាន។២. ភារកិច្ចដឹកនាំរបស់ប្រធាន – អនុប្រធានគណបក្សមានចែងនៅក្នុងបទបញ្ជាសម្រេចដោយគណៈកម្មាធិការកណ្តាល។
ប្រធានគណបក្សបែងចែកភារកិច្ចជូនអនុប្រធានគណបក្ស ដោយមានការយល់ព្រមពីគណៈកម្មាធិការអចិន្ត្រៃយ៍។ អនុប្រធានម្នាក់ទទួលខុសត្រូវការងារហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិគណបក្ស។
៣. អាណត្តិប្រធាន និងអនុប្រធានគណបក្សមានរយៈពេលពីសមាជសាមញ្ញមួយទៅសមាជសាមញ្ញមួយទៀត លើកលែងមានបញ្ហាមិនប្រក្រតី។៤.
គ្មានជនណាម្នាក់ត្រូវបានជ្រើសតាំងជាលើកទីបីឱ្យធ្វើជាប្រធានគណបក្សលើកលែងតែបេក្ខភាពជននោះមានការគាំទ្រជាមុនពីគណៈកម្មាធិការអចិន្ត្រៃយ៍៍។
មាត្រា៣៣៖ ប្រធានស្តីទីគណបក្សអាចត្រូវជ្រើសតាំងដោយគណៈ កម្មាធិការកណ្តាលមិនលើសពីដប់ប្រាំ (១៥) ថ្ងៃ ក្រោយមរណភាពប្រធានគណបក្ស
ឬករណីដែលជាសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។ ករណីដូចនេះ អនុប្រធានមួយ (១) រូប ត្រូវបានគណៈកម្មាធិការកណ្តាលតែងតាំងជាប្រធានស្តីទីគណបក្ស នាសម័យប្រជុំពេញអង្គ។
អគ្គលេខាធិការ
មាត្រា៣៤៖អគ្គលេខាធិការ គឺជាតំណាងគណៈកម្មាធិការអចិន្ត្រៃយ៍ បំពេញកិច្ចការដែលជាជីវភាពប្រចាំថ្ងៃរបស់គណបក្ស។
១. អគ្គលេខាធិការត្រូវបានជ្រើសតាំងដោយគណៈកម្មាធិការកណ្តាល បន្ទាប់ពីការជ្រើសតាំងប្រធានគណបក្សរួចហើយភ្លាម។ ប្រធានគណបក្សជាអ្នកស្នើបេក្ខភាពអគ្គលេខាធិការ។
២. ភារកិច្ចរបស់អគ្គលេខាធិការត្រូវកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍។
៣. អាណត្តិអគ្គលេខាធិការមានរយៈពេលពីសមាជសាមញ្ញមួយទៅសមាជសាមញ្ញមួយទៀត លើកលែងតែកើតមានករណីមិនប្រក្រតីដែលត្រូវយោងតាមសេចក្តី
សម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
៤. អគ្គលេខាធិការជ្រើសរើសសមាសភាពអគ្គលេខាធិការរង ហើយដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេច។
អគ្គលេខាធិការរងម្នាក់ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍។ អគ្គលេខាធិការបែងចែកភារកិច្ចជូនអគ្គលេខាធិការរងដោយមានការយល់ព្រមពីគណៈកម្មាធិការអចិន្ត្រៃយ៍។ ក្រុមសវនកម្ម
មាត្រា៣៥៖យោងមាត្រា២៥.៩ ក្រុមសវនកម្មមានសមាសភាពបី (៣) រូប គឺនាយកសវនកម្មមួយ (១) រូប និងសមាជិកពីរ (២) រូប មានការិយាល័យតាំងនៅទីស្នាក់ការកណ្តាលគណបក្ស។ អង្គភាពសវនកម្មអាចមានបុគ្គលិកសម្រាប់បម្រើការងារក្នុងការិយាល័យ។
មាត្រា៣៦ ៖ក្រុមសវនកម្មត្រួតពិនិត្យចំណូលចំណាយ និងបញ្ជីសារពើភណ្ឌ ជាធម្មតាមួយឆ្នាំម្តង។ ចំណាត់ការត្រួតពិនិត្យខុសពីធម្មតា អាចធ្វើបានតាមករណីដែលជាសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
មាត្រា៣៧៖របាយការណ៍សវនកម្មអាចផ្សព្វផ្សាយជាសាធារណៈ។
មាត្រា៣៨៖ក្រុមសវនកម្មអាចទទួលពាក្យបណ្តឹង ហើយដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេច។
មាត្រា៣៩៖ក្រុមសវនកម្មអាចស្នើគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេចចាត់ការលើរាល់ករណីចំណូលចំណាយ។
មាត្រា៤០ ៖ អាណត្តិការងារក្រុមសវនកម្មមានរយៈពេលពីសមាជមួយទៅសមាជមួយទៀត លើកលែងមានករណីមិនប្រក្រតីដោយយោងតាមសេចក្តីសម្រេចរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍។
ជំពូក ៨
អវសានបញ្ញត្តិ
មាត្រា៤១ ៖ យោងមាត្រា១៥.៤ ក្នុងករណីដែលអង្គសមាជអនុម័តរំលាយគណបក្សជាស្ថាពរហើយនោះ អង្គសមាជដដែលនេះត្រូវសម្រេចភ្លាមជម្រះបញ្ជីទ្រព្យសម្បត្តិគណបក្ស។
មាត្រា៤២ ៖ លក្ខន្តិកៈនេះមានសុពលភាពគតិយុត្តិភ្លាម បន្ទាប់ពីអង្គសមាជលើកទីមួយ(១) បានអនុម័ត។